ទម្លាប់ក្នុងការរក្សាសម្រស់ដែលអ្នកគួរអនុវត្តមុនចូលគេងដើម្បីភាពស្រស់ស្អាតក្មេងជាងវ័យ

ការរក្សាសម្រស់គឺជាអ្វីដែលនារីៗគ្រប់រូបតែងអនុវត្តជាប្រចាំ។ យ៉ាងណាមិញ អ្នកត្រូវដឹងពីគន្លិះក្នុងការរក្សាសម្រស់ឱ្យបានត្រឹមត្រូវដើម្បីជៀសវាងភាពចាស់មុនអាយុ។ នេះគឺរាល់ទម្លាប់ល្អៗដែលអ្នកអនុវត្តរាល់ពេលមុនចូលគេង៖

១. សម្អាតគ្រឿងសម្អាងចេញ

ចំពោះអ្នកដែលប្រើប្រាស់គ្រឿង Make up ឬគ្រឿងសម្អាងទោះស្តើងឬក្រាស់ក្តី គប្បីត្រូវសម្អាតចេញឱ្យស្អាតមុនចូលគេងជាដាច់ខាត។ គ្រឿងលាបមុខទាំងនោះសម្បូរទៅដោយជាតិគីមី ប្រសិនបើអ្នកចូលដំណេកដោយមិនបានសម្អាតវាចេញ គឺប្រៀបដូចជាអ្នកបានបំផ្លាញស្បែកមុខទាំងមិនដឹងខ្លួន។

Picture1

២. លាបក្រែមបន្ទន់ស្បែកដៃ

នារីៗភាគច្រើនអាចនឹងមើលរំលងបរិវេណស្បែកដៃ ក៏ប៉ុន្តែវាក៏ងាយរងការជ្រីវជ្រួញដូចទៅនឹងស្បែកមុខផងដែរ។ រាល់យប់មុនចូលគេង ចូរអ្នកប្រើក្រែមបន្ទន់ដៃឬឡេផ្តល់សំណើមលាបទៅលើបរិវេណប្រអប់ដៃរួចឈ្លីថ្នមៗ។ នៅពេលព្រឹកងើបពីគេង អ្នកនឹងចាប់អារម្មណ៍ថា ស្បែកដៃរបស់អ្នកមានសភាពទន់ល្មើយនិងមានសំណើម។

Picture2

៣. ក្រែមលាបភ្នែក

បរិវេណភ្នែកពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សស្រី ព្រោះវាបានជួយលើកសម្រស់អ្នកឱ្យកាន់តែមានភាពទាក់ទាញ ក៏ប៉ុន្តែវាក៏ងាយរងភាពជ្រីវជ្រួញផងដែរ។ ទម្លាប់ដែលល្អគឺអ្នកត្រូវសម្អាតរាល់គ្រឿងសម្អាងដែលបានលាបនៅជុំវិញបរិវេណភ្នែកឱ្យស្អាត រួចលាបក្រែមភ្នែក (Eye Cream) ដែលមានជាតិ Peptides កាហ្វេអុីននិង antioxidants ដើម្បីផ្តល់ជាតិសំណើមនិងបំបាត់ស្នាមដក់ពណ៌ខ្មៅ។

Picture3

៤. ក្រែមវ៉ាសឺលីន(Vaseline)

ក្រែមវ៉ាសឺលីនពិតជាមានអត្ថប្រយោជន៍ច្រើនណាស់ក្នុងការរក្សាស្បែកឱ្យមានសំណើម។ ក្នុងនោះដែរ ទម្លាប់ល្អមួយដែលអ្នកគួរអនុវត្តគឺលាបវានៅម្តុំប្រអប់ជើងដើម្បីផ្តល់សំណើមនិងបំបាត់បញ្ហាប្រេះកែងជើងជាដើម។ ត្បិតថាមនុស្សជាច្រើនតែងមើលរំលងការថែរក្សាបាតជើងក៏ប៉ុន្តែសិរីសួស្តីទី៣ (ពេលយប់) គឺស្ថិតនៅលើជើងនេះឯង។

Picture4

៥. ស្រោមខ្នើយសូត្រ

អ្នកប្រាកដជាឆ្ងល់ថា គ្រាន់តែរក្សាសម្រស់សោះមានអ្វីទាក់ទងនឹងស្រោមខ្នើយ? តាមពិតទៅស្រោមខ្នើយដែលធ្វើអំពីសាច់សូត្រពិតជាមានសារៈសំខាន់ណាស់ដោយសារវាសម្បូរទៅដោយប្រូតេអុីនធម្មជាតិនិងអាសុីតអាមីណេទាំង១៨ប្រភេទ ដែលនឹងជ្រាបចូលទៅចិញ្ចឹមស្បែកមុខរបស់អ្នកនៅពេលអ្នកគេងពីលើវា៕

Picture5

ប្រភព៖ បរទេស

រូបភាព៖ Google Image

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN