មានមនុស្សព្រមចំអិនអាហារជូនអ្នកទទួលទាន គឺជារឿងដែលមានសុភមង្គលបំផុត

មនុស្សនៅក្បែរខ្លួនអ្នកដែលចំអិនអាហាជូនអ្នកទទួលទានរាល់ថ្ងៃនោះអាចជាដៃគូរជីវិត គ្រួសារ គឺក៏មិត្តល្អរបស់អ្នក។ប្រសិនបើអ្នកបានជួបមនុស្សបែបនេះហើយ ដាច់ខាតត្រូវចេះស្តាយស្រណោះ និងល្អចំពោះពួកគេផង។ព្រោះមនុស្សម្នាក់អាចលះបង់ដើម្បីអ្នកបាន ក្នុងចិត្តរបស់ពួកគេប្រាកដជាពោលពេញដោយក្តីស្រលាញ់ដ៏ស្មោះសរមួយជាមិនខាន។ រីឯមនុស្សចំអិនម្ហូបសម្រាប់អ្នកទទួលទានរាល់ថ្ងៃក៏អញ្ចឹងដែរ  មិនមែនពួកគេសុទ្ធតែទំនេរនោះទេ ដោយសារចង់ឲ្យអ្នកសប្បាយចិត្ត សុខភាពល្អ  ហូបបានឆ្អែត ទាំងនេះក៏រាប់បញ្ជូលថាជាការលះបង់សម្រាប់អ្នកផងដែរ។អ្នកដែលសុខចិត្តចំអិនអាហារជូនអ្នកទទួលទានរាល់ថ្ងៃ  តែងតែមានលក្ខណៈពិសេសទាំង៣ដូចខាងក្រោម។

2

១.ចេះអត់ធន់

អ្នកដែលធ្លាប់ចំអិនម្ហូបសុទ្ធតែដឹងហើយ  ចង់ធ្វើម្ហូប៣មុខសម្លរ១មុខគឺត្រូវចំណាយពេលច្រើនណាស់  ដំបូងត្រូវទៅទិញបន្លែនៅផ្សារដែលមានមនុស្សច្រើន ត្រូវទិញម្តងមួយៗទំរាំតែទិញបាន។ជារៀងរាល់ថ្ងៃត្រូវគិតថាតើគួរចំអិនម្ហូបអ្វី  ទើបអាចដឹងថាត្រូវទិញអ្វីខ្លះ  ពេលទិញបានអស់ហើយ ទើបត្រលប់មកផ្ទះចាប់ផ្តើមចំអិន។មិនថាទោះជាចង្រ្កានបាយធំក្តីតូចក្តី  ក្តៅប៉ុណ្ណា​ ព្រោះតែចង់ចំអិនម្ហូបឲ្យមនុស្សដែលខ្លួនស្រលាញ់បានហូបអោយឈ្ងុយឆ្ងាញ់ ខ្លួនសុខចិត្តធ្វើទាំងនឿយហត់។ហើយធ្វើយ៉ាងយកចិត្តទុកដាក់ ទាំងអនាម័យ ទាំងរស់ជាតិ ព្រោះមិនចង់ឲ្យមនុស្សជាទីស្រលាញ់របស់ខ្លួនទទួលទានទៅមានជំងឺនោះឡើយ។

មូលហេតុនេះហើយទើបគេនិយាយថា៖ “ម្ហូបដែលចំអិនចេញដោយក្តីស្រលាញ់មានឳជារស់ឆ្ងាញ់។”ម្ហូបដ៏ឈ្ងុយមួយតុនេះ គឺជាការបង្ហាញចេញនូវក្តីស្រលាញ់ ក៏បញ្ជាក់ពីចិត្តអំណត់ និង ភាពយកចិត្តទុកដាក់ផងដែរ។

3

២.ចេះលះបង់

ដឹងហើយថាអាហារមួយតុនេះសុទ្ធតែចូលរួមទទួលទានទាំងអស់គ្នា ហេតុអ្វីបានជាមានតែមនុស្សម្នាក់លះបង់ទៅវិញ។ជាពិសេសគឺមនុស្សស្រី  ប្រហែលជានាងជាស្ត្រីមេផ្ទះ ប្រហែលជានាងត្រូវរាប់រងតួអង្គចុងភៅនៅក្នុងគ្រួសារនេះហើយ។ទោះបីជាមូលហេតុមួយណាក៏ដោយ  នាងបានលះបង់ទៅហើយ ដើម្បីតែចង់ឲ្យគ្រួសារនេះហូបឆ្អែត មានសុខភាពល្អ ទើបយកចិត្តទុកដាក់ចំអិនម្ហូបទាំងអស់នេះ។មិនថាទោះជាឆ្ងាញ់មិនឆ្ងាញ់ក៏ដោយ  មិនត្រូវខឹងនិងរអ៊ូឡើយ ព្រោះអ្នកដែលចំអិនគឺជាគេមិនមែនអ្នកឡើយ  អ្នកគ្រាន់តែជាអ្នកចាំហូបស្រាប់តែប៉ុណ្ណោះ  ទោះជាអ្នកចេញប្រាក់ក៏ពិតមែន តែអ្នកមិនបានយល់ពីអារម្មណ៍អ្នកដែលចំអិនម្ហូបឡើយ។កុំធ្វើអោយអ្នកដែលបានលះបង់ទឹកចិត្ត និងកំលាំង ខកចិត្តចំពោះសំដី និងកាយវិការរបស់អ្នកអោយសោះ បើអ្នកចង់ផ្តល់មតិយោបល់ដល់គេ ក៏សូមសរសើរគេមុនសិន ទើបស្ថាបនាតាមក្រោយ។ទោះជាអ្នកមិនពេញចិត្តក៏ដោយ ក៏គម្បីអរគុណគេដែរ  ព្រោះប្រសិនបើគេមិនធ្វើក៏អ្នកមិនដឹងធ្វើអ្វីគេដែរ ។មនុស្សគ្រប់គ្នាសុទ្ធតែមិនចូលចិត្តការស្តីបន្តោស  ដូច្នេះអ្នកកុំទៅស្តីបន្តោសឲ្យមនុស្សដែលបានលះបង់ដើម្បីអ្នក។

1

៣.យល់ពីជីវិតរស់នៅ

មនុស្សជាច្រើនសុទ្ធតែយល់ថាការចំអិនម្ហូបគឺជារឿងស្មុកស្មាញ  ទិញអាហារស្រាប់មកទទួលទានគឺរួចបាត់ទៅហើយ។ហេតុអ្វីបានជាមានមនុស្សនៅចង់ចំអិនអាហារដោយខ្លួន​ឯងនោះ? ក្រៅពីអាចសន្សំសំចៃហើយ មានអនាម័យ និងសុខភាពល្អហើយនោះ ។គឺពួកគេចង់ចំណាយពេលវេលា និងកំលាំងដើម្បីមនុស្សដែលខ្លួនស្រលាញ់ទទួលទានបានឆ្ងាញ់ ធ្វើឲ្យចំណងស្នេហាកាន់តែមានភាពផ្អែមល្អែម ផ្តល់ភាពកក់ក្តៅដល់អ្នកជុំវិញខ្លួន  ទោះជានឿយហត់យ៉ាងណាក៏មានអារម្មណ៍ថាមានសុភមង្គល។បើសិនជាមានមនុស្សម្នាក់នៅក្បែរខ្លួនអ្នក គេស្រលាញ់អ្នក មើលថែអ្នក ថែមទាំងចំអិនអាហារជូនអ្នកទៀត សូមអ្នកចេះស្តាយស្រណោះមនុស្សម្នាក់នេះផង ព្រោះមិនមែនមនុស្សគ្រប់រូបសុទ្ធតែបានជួបគ្រប់គ្នានោះទេ។

រៀបរាងដោយ៖ Mythical Bird/ក្នុងស្រុក