អាហារ ៨ មុខបំផ្លាញថ្លើមលឿនជាងគ្រឿងស្រវឹង ប៉ុន្តែមនុស្សជាច្រើននៅតែទទួលទានរាល់ថ្ងៃ

យើង​គ្រប់គ្នាត្រូវ​បាន​ណែនាំ​ជា​ញឹក​ញាប់ ​កុំ​ទទួលទាន​គ្រឿង​ស្រវឹង​ដើម្បី​ជៀសវាង​បង្ក​ផល​អាក្រក់​ដល់​ថ្លើម។ ប៉ុន្តែការពិតមានមនុស្សតិចណាស់ដែលដឹងថាមានអាហារដែលបំផ្លាញថ្លើមលឿនជាងគ្រឿងស្រវឹង មនុស្សជាច្រើនមិនដឹង ហើយនៅតែញ៉ាំដោយមិនខ្វល់។

ផ្នែកនីមួយៗនៃរាងកាយមានភារកិច្ច និងតួនាទីសំខាន់ៗខុសៗគ្នា ក្នុងនោះថ្លើមមានតួនាទីជួយកម្ចាត់ជាតិពុលនៅក្នុងខ្លួន។ ដូច្នេះ អាហារទាំងអស់ ក៏ដូចជាការការទទួលទានទឹក បន្ទាប់ពីទទួលទានចូលទៅក្នុងខ្លួន នឹងត្រូវបានរំលាយដោយថ្លើម។ ដូច្នេះហើយ ចាំបាច់ត្រូវការពារថ្លើមពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃអាហារដែលអ្នកបានទទួលទាន ជាពិសេសអាហារទាំង ៨ មុខខាងក្រោមនេះ។ ​អាហារ​ទាំង​នេះ​ត្រូវ​បាន​អ្នកជំនាញ​ចាត់​ទុក​ថា​មាន​គ្រោះថ្នាក់​ដល់​ថ្លើម​ជាង​គ្រឿង​ស្រវឹងទៅទៀត។

១. បន្លែកំប៉ុង

ក្រៅពីបន្លែស្រស់ៗ មនុស្សជាច្រើនក៏ជ្រើសរើសបន្លែកំប៉ុងផងដែរ ដោយសារតែភាពងាយស្រួលនៃការរក្សាទុក និងប្រើប្រាស់នៅពេលចាំបាច់។ ប៉ុន្តែតាមពិតទៅ ដូចជាសាច់កែច្នៃដែរ អាហារកំប៉ុងក៏មានផ្ទុកសារធាតុរក្សាទុក ហើយជាក់ស្តែង វាមិនល្អសម្រាប់ថ្លើមទាល់តែសោះ។ ក្នុងករណី​ចង់​រក្សាទុក​បន្លែ អ្នក​គួរ​ជ្រើសរើស​បន្លែ​ស្រស់ ឬបន្លែ​ក្លាសេ​ជំនួស​បន្លែ​កំប៉ុង។

T6 800x800 1311

២. អំបិល

យោងតាមការសិក្សាជាច្រើន របបអាហារដែលមានជាតិប្រៃខ្ពស់អាចបង្កើនហានិភ័យនៃជំងឺខ្លាញ់រុំថ្លើម រួមចំណែកដល់ការខូចខាតថ្លើម និងការវិវត្តមិនល្អ។

មិនត្រឹមតែប៉ុណ្ណឹងទេ ការបង្កើនការទទួលទានប្រៃខ្លាំង ក៏បានឥទ្ធិពលបង្កទៅជាជំងឺលើសឈាម ដែលជាមូលហេតុចម្បងនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ លើសពីនេះ ការទទួលទានអំបិលច្រើនពេក(ទទួលទានប្រៃខ្លាំង) អាចនាំអោយមានការផ្លាស់ប្តូរកោសិកាថ្លើមដែលទាក់ទងនឹងជំងឺ fibrosis ។ ដូច្នេះ​ហើយ ក្នុង​របបអាហារ​នីមួយៗ អ្នក​គួរ​ដឹង​ពី​របៀប​ធ្វើ​ឲ្យ​បរិមាណ​អំបិល​មាន​តុល្យភាព ទើប​វា​មាន​សុវត្ថិភាព​សម្រាប់​សុខភាព។

៣. ភេសជ្ជៈ

បន្ទាប់ពីការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានរកឃើញថា អ្នកដែលផឹកភេសជ្ជៈជាប្រចាំ ទំនងជាមានជំងឺខ្លាញ់រុំថ្លើម។ ទោះបីជាការសិក្សាទាំងនេះមិនបញ្ជាក់ថាភេសជ្ជៈជាមូលហេតុចម្បងនៃជំងឺឬអត់ក៏ដោយ ប៉ុន្តែការដាក់កម្រិតទទួលទានភេសជ្ជៈនេះ នឹងផ្តល់អត្ថប្រយោជន៍កាន់តែច្រើនសម្រាប់សុខភាពរបស់អ្នក។

Thumbnuocngot 1200x676 1312

៤. អាហាររហ័ស អាហារកែច្នៃ

នៅក្នុងអាហាររហ័ស ក៏ដូចជាអាហារកែច្នៃច្រើនតែមានផ្ទុកជាតិខ្លាញ់ច្រើន និងកាឡូរីខ្ពស់។ ដូច្នេះ ការទទួលទានអាហារទាំងនេះជាប្រចាំអាចបង្កើនហានិភ័យនៃការធាត់ បង្កឱ្យមានការប្រមូលផ្តុំជាតិខ្លាញ់ច្រើនក្នុងរាងកាយ និងបង្កើនបន្ទុកលើកោសិកាថ្លើម។ យូរ ៗ ទៅសមត្ថភាពថ្លើមក្នុងការបំប្លែងជាតិខ្លាញ់អាចថយចុះ ហើយនាំឱ្យកើតជំងឺខ្លាញ់រុំថ្លើម។

៥. គ្រឿងក្នុងសត្វ

គ្រឿងក្នុងសត្វគឺជាមុខម្ហូបដ៏ពេញនិយមមួយដែលត្រូវបានប្រជាជនខ្មែរយើងភាគច្រើនចូលចិត្តទទួលទាន។ ទោះជាយ៉ាងណាក៏ដោយ អាហារប្រភេទនេះត្រូវបានគេចាត់ទុកថាមានផ្ទុកជាតិខ្លាញ់ និងកូលេស្តេរ៉ុលមិនល្អច្រើន។ ប្រសិនបើអ្នកទទួលទានគ្រឿងក្នុងសត្វច្រើនពេក វាអាចកាត់បន្ថយ ឬរារាំងទឹកប្រមាត់ ដែលធ្វើឲ្យថ្លើមមិនអាចយកខ្លាញ់ចេញ និងបង្កើនបន្ទុកមេតាបូលីសនៅលើថ្លើម។

Maxresdefault 18543903 1313

៦. អាហារអាំង និងចៀន

អាហារអាំង ឬចៀន ច្រើនតែមានរសជាតិទាក់ទាញខ្លាំង ទាក់ទាញអ្នកចូលចិត្តញ៉ាំ ប៉ុន្តែក្នុងពេលជាមួយគ្នានោះ ពួកវាមានគ្រោះថ្នាក់ខ្លាំងដល់ថ្លើម ប្រសិនបើទទួលទានច្រើនពេក។

មូលហេតុគឺថា អាហារទាំងនេះច្រើនតែដាក់ជាមួយគ្រឿងទេសផ្សេងៗ រួមទាំងស្ករ និងអាំង ឬចៀននៅសីតុណ្ហភាពខ្ពស់។ ដំណើរការនេះអាចបណ្តាលឱ្យសារធាតុសកម្មបំផ្លាញថ្លើម ធ្វើឱ្យថ្លើមធ្វើការកាន់តែខ្លាំងដើម្បីដំណើរការបន្សាបជាតិពុល។ យូរ ៗ ទៅវាអាចបណ្តាលឱ្យមានជំងឺថ្លើមរ៉ាំរ៉ៃ។

៧. ទំពាំងស្រស់

ទំពាំង​​ស្រស់​ជាបន្លែមួយ​មុខ​ដែលខ្មែរយើងភាគច្រើនយកមកផ្សំ​ជាមុខម្ហូបក្នុងរបបអាហារប្រចាំថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងពន្លកទំពាំងមានផ្ទុកនូវសារធាតុម្យ៉ាងដែលអាចបង្កឱ្យមានការពុលដល់អ្នកទទួលទាន វាអាចគំរាមកំហែងដល់អាយុជីវិតបាននោះគឺ Cyanide។សារធាតុ​នេះ​ក្នុង​ទំពាំង​ស្រស់​គឺ​ខ្ពស់​ណាស់​គឺ​ប្រហែល​២៣០​មី​លី​ក្រាម​ក្នុង​ទំពាំង​១​គីឡូក្រាម​។ នៅពេលទទួលទានទំពាំងដែលមានផ្ទុកសារធាតុ cyanide ច្រើន ក្រោមសកម្មភាពនៃអង់ស៊ីមរំលាយអាហារ ពួកវានឹងប្រែទៅជាអាស៊ីត cyanhydric ដែលជាសារធាតុពុលខ្លាំងអាចចូលទៅ បំផ្លាញថ្លើម។

1200 1200x676 17 800x450 1317

៨. ជាតិស្ករ

ជាធម្មតាយើងដឹងថាជាតិស្ករមានគ្រោះថ្នាក់ដល់ធ្មេញ ប៉ុន្តែគ្មាននរណាម្នាក់ដឹងថាវាក៏ធ្វើឱ្យថ្លើមរបស់អ្នកមានគ្រោះថ្នាក់ខ្លាំងដែរ។ នៅក្នុងថ្លើម fructose នឹងត្រូវបានរំលាយ ហើយមួយផ្នែកប្រែទៅជាដំណក់ខ្លាញ់។ ប្រសិនបើអ្នកទទួលទានជាតិស្ករចម្រាញ់ច្រើន និងស៊ីរ៉ូដែលមានជាតិស្ករ fructose ខ្ពស់ នោះជាតិខ្លាញ់នឹងកកកុញនៅក្នុងថ្លើម និងបណ្តាលឱ្យកើតជំងឺថ្លើម។

ការសិក្សាខ្លះបង្ហាញថា ជាតិស្ករអាចបំផ្លាញថ្លើមដូចស្រា ទោះបីអ្នកមិនលើសទម្ងន់ក៏ដោយ។ ដូច្នេះ ការកំណត់ការទទួលទានអាហារដែលមានជាតិស្ករច្រើនដូចជា នំខេក និងបង្អែម គឺជាដំណោះស្រាយដ៏ល្អបំផុតដើម្បីការពារសុខភាព៕

ប្រែសម្រួលដោយ៖ វីរៈ(Knongsrok)