១.មនុស្សដែលកើតឆ្នាំរោងនៅក្នុងជីវិតរបស់គេគឺមានវាសនាមានបានស្តុកស្តម្ភ ប៉ុន្តែពួកគេត្រូវលំបាកជាមុននៅពេលដែលពួកគេនៅក្មេង ឆ្លងកាត់ការលុតដំមួយចំនួន។ ក្នុងដំណើរដ៏លំបាកនេះ បានប្រឹងប្រែងសន្សំបទពិសោធន៍ ពង្រីងទំនាក់ទំនង។ មនុស្សឆ្នាំរោងនៅក្នុងចម្លោះអាយុ៤០ឆ្នាំគឺជួបនឹងទុក្ខលំបាក ដើម្បីត្រៀមទទួលភាពរុងរឿងចូលមកដល់ក្នុងជីវិត បន្ទាប់ពីនេះហើយវាសនាគេកាន់តែល្អឡើយជាបណ្តើរៗ។
២.មនុស្សដែលកើតឆ្នាំថ្លោះ មើលទៅរាងល្វត់ល្វន់ គ្មានកំលាំងធ្វើអ្វីមួយៗ តាមពិតមិនមែនបែបនេះទេ ពួកគេកាលពីនៅតូចបានដាក់គោលដៅសម្រាប់ខ្លួន ហើយក៏ជាមនុស្សដែលមានម្ចាស់ការផងដែរ។ប៉ុន្តែមនុស្សឆ្នាំថោះនេះកាលពីតូចត្រូវរងទុក្ខលំបាក ដល់ពេលអាយុច្រើនបន្តិចទៅ គឺអាចរស់នៅដោយភាពធូធារ។ដូច្នេះអ្នកដែលកើតឆ្នាំថោះទាំងឡាយដាច់ខាតត្រូវតែប្រឹងប្រែង ពុះពារការលំបាក ទើបអាចឲ្យខ្លួនរស់នៅស្រួលនាពេលចាស់ជរា។
៣.មនុស្សដែលកើតឆ្នាំជូតភាគច្រើនឈ្លាសវៃ មានទស្សនៈវិស័យ មានគំនិតគិតគូរវែងឆ្ងាយ ពូកែក្នុងការអង្កេត ចេះស្វែងរកឳកាសក្តាប់យកដោយខ្លួនឯង ប៉ុន្តែកាលពីក្មេងរាងអភព្វបន្តិច ប៉ុន្តែក៏មិនមែនជួបឧបសគ្គធំដុំទេ ឈានដល់វ័យកណ្តាលយីអ៊ុនឡើងស្រើតៗ ទទួលបានការដំឡើងឋានៈ ការរកស៊ីមានភាពរលូន។
៤.មនុស្សដែលកើតឆ្នាំមមីរ ចូលចិត្តប្រកបកិច្ចការដោយភាពស្មោះសរ មានចិត្តចង់ឈ្នះចំពោះការងារ ចូលចិត្តចង់សាករបស់ដែលថ្មី កាលនៅក្មេងប៉ះទង្គិចជាមួយអ្នកដទៃមិនតិចទេ ពេលឈានដល់វ័យកណ្តាលមានចរិកចាស់ទុំ ធ្វើអោយអ្នកដទៃយល់ថាអ្នកពូកែចាត់ចែងការងារ មានការរីកចំរើន មានអនាគតវែងឆ្ងាយ។
៥.មនុស្សកើតឆ្នាំចមានចរិកស្មោះត្រង់គួរជាទីពឹងពាក់បាន ចរិកស្លូតបូត ចូលចិត្តធ្វើការងារសប្បុរស មានចិត្តមេត្តា។ខ្លួនគេសុខចិត្តខូចបង់ប្រយោជន៍ក៏មិនអាចនាំទុកដល់អ្នកដទៃដែរ ដូច្នេះហើយមនុស្សឆ្នាំចនេះកាលពីតូចរស់នៅក្រីក្រលំបាក។ ប៉ុន្តែមិនជាអ្វីទេ ឆ្លងកាត់ការលំបាកនេះហើយ ដល់ពេលឈានចូលវ័យកណ្តាលពួកគេនឹងអាចរស់នៅស្រណុកសុខស្រួលជាមិនខាន។
៦.អ្នកកើតឆ្នាំខារគឺជាមនុស្សក្លាហាន ប៉ុន្តែកាលនៅក្មេងមិនសូវទទួលបានការទំនុកបំរុងពីអ្នកដទៃឡើយ កិច្ចការភាគច្រើនសុទ្ធតែមិនបានសម្រេច ប៉ុន្តែឈានចូលវ័យកណ្តាលគឺអាចមានវាសនាល្អ រកស៊ីរលូន មានកិត្តយសខ្ពង់ខ្ពស់។
រៀបរាបដោយ៖MCB/ក្នុងស្រុក