ពិតជាអស្ចារ្យ ជាមួយការបង្ហាញខ្លួនជាផ្លូវការរបស់ស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip ក្នុងពេលឆាប់ៗនេះ

នរណាខ្លះជាហ្វេនរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី? DJ Nana? ហើយនរណាខ្លះជាហ្វេនរបស់កីឡាការិនីល្បុក្កតោ អ៊ុំ សំថារ័ត្ន? ត្រៀមជួបពួកគាត់ទាំង 3 រូបរួមជាមួយពិធីករស្រស់សង្ហា ជា វិបុល ក្នុងពេលឆាប់ៗនេះក្នុងកម្មវិធី «សម្ពោធជាផ្លូវការ OPPO Find N2 Flip» នាថ្ងៃទី25 មីនា 2023 ខាងមុខនេះ នៅឯផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល (Chip Mong 271 Mega Mall) និងអាចទស្សនាការផ្សាយផ្ទាល់ចេញពីហ្វេសប៊ុកផេគផ្លូវការរបស់ OPPO វេលាម៉ោង 5:30PM។

1

ងាកចូលសមត្ថភាពពិសេសរបស់ OPPO Find N2 Flip វិញម្តង ទោះវាមិនមែនជាស្មាតហ្វូនអេក្រង់បត់ដំបូងគេក៏ពិតមែន ប៉ុន្តែ OPPO Find N2 Flip ត្រូវបានគេចាក់ទុកថាជាម៉ូដែលស្មាតហ្វូនដ៏ពេញនិយមមួយ និងលេចធ្លោជាងស្មាតហ្វូនអេក្រង់បត់ដទៃ ដោយសារវាមានអេក្រង់ខាងក្រៅធំបំផុត 3.26Inch ជាប្រភេទ AMOLED ធំទូលាយឆ្លើយតបសាររហ័ស ងាយស្រួលប្រើប្រាស់ទាំងពេលអូសបញ្ជា ពេលសម្លឹងមើល ព្រមទាំងបំពាក់មកនូវមុខងារដ៏សម្បូរបែប ជាមួយនឹងរូបរាងតូចស្រស់ស្អាតងាយស្រួលកាន់ និងទុកដាក់ក្នុងហោប៉ៅ។

2

មិនត្រឹមតែធំបំផុត! ល្អបំផុត! OPPO Find N2 Flip ក៏បំពាក់មកជាមួយអេក្រង់បត់ដែលស្ទើរតែមើលមិនឃើញស្នាមផ្នត់ ព្រមទាំងឆ្លងផុតដំណាក់កាលពិសោធន៍ដ៏តឹងរឹងបំផុតទៅលើគុណភាពជាមួយនឹងទំហំអេក្រង់ធំច្បាស់ត្រជាក់ភ្នែក 6.8Inch ជាមួយចលនារលូនកម្រិតកំពូល 120Hz។

3

នៅមិនទាន់អស់ទេ! ស្មាតហ្វូនកំពូលក៏ត្រូវមានសមត្ថភាពកំពូលដូចគ្នា! Find N2 Flip ប្រើប្រាស់ថ្មពីរគ្រាប់ទំហំ 4300mAh ធំជាងស្មាតហ្វូនបត់ដទៃ និងគាំទ្របច្ចេកវិទ្យាសាកល្បឿនលឿនកម្លាំង 44W អាចសាកពី 0% ទៅ 50% ចាយពេលត្រឹមតែ 23 នាទីប៉ុណ្ណោះ។ បន្ថែមពីនេះ វាអាចជម្រុញល្បឿនកាន់តែលឿនជាមួយបន្ទះឈីបកំពូល MediaTek Dismensity 9000+ ផងដែរ។

4

ប៉ុណ្ណឹងអាចនឹងផ្លាស់ចិត្តអ្នកឲ្យមកចាប់អារម្មណ៍ប្រើស្មាតហ្វូនអេក្រង់បត់បានឬនៅ? ក្នុងនាមជាអ្នកចូលចិត្តវិស័យបច្ចេកវិទ្យា និងអ្នកចូលចិត្តតាមដានព័ត៌មានបច្ចេកវិទ្យា យើងនៅតែសូមណែនាំឲ្យជ្រើសរើសយក OPPO Find N2 Flip ដែលជាស្មាតហ្វូនអេក្រង់បត់មានមាឌតូចល្អិត ទំហំខ្លួនតូចច្រឡឹងពេលបត់ងាយស្រួលដាក់ក្នុងកាបូប និងហោប៉ៅខោ ជាមួយអេក្រង់បត់ដ៏កាលីប និងទាន់សម័យបំផុតសម្រាប់មិត្តៗសម័យថ្មី ជាពិសេសស័ក្កសមបំផុតសម្រាប់អ្នកប្រើប្រាស់មិត្តៗនារី។

សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងស្មាតហ្វូនបត់ OPPO Find N2 Flip កុំភ្លេចទស្សនាកម្មវិធីសម្ពោធ និងកុំភ្លេចតាមដានព័ត៌មានផ្សេងៗលើហ្វេសប៊ុកផ្លូវការរបស់ OPPO ៕

5

7

8