តើអ្នកដឹងទេ បច្ចេកវិទ្យាសាកថ្មកម្រិតកំពូលរបស់ស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip លឿនបានដល់កម្រិតណា?

ពិតជាថ្មី ហើយកាន់តែទំនើប! លឿនអស់ស្ទះ ជាមួយស្មាតហ្វូនលំដាប់កំពូលអេក្រង់បត់ OPPO Find N2 Flip សាកថ្មរហ័សគ្រប់ស្ថានភាពជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 44W SUPERVOOC™ ។

1

រំខានណាស់មែនទេ? ពេលមើលរឿងបណ្តើរសាកថ្មបណ្តើរ? ពេលទូរស័ព្ទអស់ថ្មភ្លាមៗសាកថ្មម្តងៗត្រូវចំណាយពេលរង់ចាំយូរៗ? ថាមពលថ្មធំគឺពិតជាសំខាន់ ចំណែកការសាកថ្មលឿនក៏រឹតតែសំខាន់ ដូចនេះទើប OPPO Find N2 Flip បំពាក់មកនូវថាមពលថ្មធំ 4300mAh ជាមួយបច្ចេកវិទ្យាសាកថ្មលឿន 44W SUPERVOOC™ សាកលឿន និងសុវត្ថិភាពឈានមុខគេ។ គួរបញ្ជាក់ផងដែរថា OPPO Find N2 Flip ជាស្មាតហ្វូនអេក្រង់បត់ដែលមានថាមពលថ្មធំជាងគេ និងសាកថ្មបានលឿនបំផុត បើធៀបជាមួយនឹងស្មាតហ្វូនអេក្រង់បត់ដទៃ។

1.1

សុំសរសើរដល់កំពូលស្មាតហ្វូន OPPO Find N2 Flip សមត្ថភាពកាន់តែខ្លាំងលឿនហួសពីការរំពឹងទុក បំពេញថាមពលថ្មកាន់តែរហ័ស ដោយប្រើពេលសាកត្រឹមតែ 23 នាទីអាចសាកថ្មបាន 50% ហើយសាកពេញ 100% ក្នុងត្រឹមតែ 57 នាទីតែប៉ុណ្ណោះ។

1


បន្ថែមពីនេះ OPPO Find N2 Flip ជាស្មាតហ្វូនអេក្រង់បត់ដែលមានអេក្រង់ខាងក្រៅធំបំផុត ." ស្ទើរតែមើលមិនឃើញស្នាមផ្នត់ រូបរាងតូចស្រឡូនងាយស្រួលដាក់ក្នុងខោប៉ៅឬកាបូប ផ្ដល់សេរីភាពក្នុងការច្នៃប្រឌិតកាន់តែច្រើនដែលងាយស្រួលក្នុងការមើលពត៌មាន ថតរូបបានត្រឹមត្រូវ និងមានមុខងារសម្បូរបែបជាច្រើន។

3

ឥឡូវនេះ OPPO Find N2 Flip មានលក់ហើយក្នុងតម្លៃ $899 នៅតាមបណ្តាហាងលក់ទូរសព្ទនានា ជាមួយនឹងការថែមជូនកាដូមានតម្លៃសរុបស្មើ $371 រួមមាន៖ បណ្ណធានាអេក្រង់រយៈពេល 6 ខែ តម្លៃ $298, កាសឥតខ្សែ Enco Buds2 (Limited Edition) និងស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4 ខែ។ គួរបញ្ជាក់ថា ការផ្តល់ជូនប័ណ្ណធានាអេក្រង់រយៈពេល 6 ខែ និងស៊ីមស្មាតលេខពិសេស គិតចាប់ពីថ្ងៃទី 26 មីនា ដល់ 16 មេសា 2023 តែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិតអាចសាកសួរទៅកាន់ម្ចាស់ហាង ឬបុគ្គលិករបស់ OPPO ៕

4

5