ធ្វើការធ្ងន់ទៀតហើយ! U23 កម្ពុជាស្ថិតក្នុងពូល J នៅពាន​រង្វាន់ AFC U-23 Asian Cup 2024

តាម​រយៈលទ្ធផល​ចាប់​ឆ្នោតជម្រើសពូលពាន​រង្វាន់ AFC U23 Asian Cup Qatar 2024 Qualifiers ក្រុមជម្រើសជាតិកម្ពុជាវ័យក្រោម២៣​ឆ្នាំ​ស្ថិតក្នុងពូល J ជាមួយម្ចាស់​ផ្ទះ U23 អារ៉ាប៊ីសាអូឌីត U23 លីបង់ និង U23 ម៉ុងហ្គោលី។

ការ​ប្រកួត​វគ្គជម្រុះជុំដំបូងនេះនឹង​ចាប់​ផ្ដើម​នៅថ្ងៃទី 4 ខែកញ្ញាដល់ថ្ងៃទី 12 ខែកញ្ញាឆ្នាំ 2023។ខាងក្រោមជាតារាងលទ្ធផលពូលទាំងអស់៖

Fw9Vdo4WcAAq1ML

លទ្ធផលចាប់ឆ្នោតនេះត្រូវបានចាត់ទុកថាជាការ​ធ្វើតេស្តិ៍ដ៏លំបាកមួយសម្រាប់គ្រូបង្វឹកលោក Felix Dalmas និងក្រុមជំនួយការរបស់គាត់ ដោយសារក្រុម គៅព្រៃជំទង់ត្រូវ​លេង​នៅ​ក្រៅទឹក​ដី ហើយគូប្រកួតរបស់ពួកគេក្នុងវគ្គជម្រុះគឺជាក្រុមដែលមានកម្រិតខ្ពស់ជាង ហើយមានប្រហាក់ប្រហែលគ្នាជាមួយ u23 ម៉ុងហ្គោលីមួយតែប៉ុណ្ណោះ។

សម្រាប់រូបមន្តប្រកួតប៉ះគ្នាតែមួយជុំក្នុងពូល ហើយក្រុមកំពូលតារាងក្នុងពូលទាំង 11 និង​ក្រុមលេខ២​ល្អបំផុតចំនួន៤​នឹង​ទទួលបាន​កៅអីជុំផ្ដាច់ព្រ័ត្រនៅ​ប្រទេស​កាតា។ ដោយសារពូល K មានតែ 3 ក្រុមប៉ុណ្ណោះ លទ្ធផលទល់នឹងក្រុមលេខ 4 នឹងមិនត្រូវបានគេយកមកពិចារណាដើម្បីកំណត់ក្រុមលេខ២ដែលល្អបំផុតនោះទេ។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN