កីឡាករបាល់ទាត់វ័យក្មេងបំផុតក្នុងលីគកំពូលទាំង 5 ស៊ុតបញ្ចូលទី GOLAZO ល្អបំផុតឱ្យអាហ្សង់ទីននៅ World Cup U-20

អាហ្សង់ទីន​ឈាន​ទៅ​ជុំ​បន្ទាប់​ក្នុង​ការ​ប្រកួត World Cup U20 ដែល​កំពុង​បន្តលេង។ ពួក​គេ​បាន​ឈ្នះ៣ហ្គេមក្នុងចំណោម៣ប្រកួតនៅ​វគ្គ​ចែក​ពូល A ។ ពួក​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទីជាច្រើនគ្រាប់ ហើយ​ពីរ​គ្រាប់​ក្នុង​ចំណោម​គ្រាប់​បាល់ទាំង​នោះ​ត្រូវ​បាន​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ Luka Romero។

26 05 2023_argentina_vs_nueva_zelanda_por 5jpg

ខ្សែបម្រើ Luka Romero វ័យ១៨ឆ្នាំរបស់ក្លិប Lazio រកបានមួយគ្រាប់ ខណៈអាហ្សង់ទីន យកឈ្នះលើក្រុម New Zealand ក្នុងលទ្ធផល ៥-០។ មុនពេលអ្នកស្វែងយល់បន្ថែមអំពីគាត់ សូមពិនិត្យមើលគ្រាប់បាល់ដែលកីឡាករវ័យក្មេងរូបនេះរកបាន(ចាប់ពីនាទី០:៥០តទៅ៖

តើ Luka Romero ជានរណា?

Romero លេងឱ្យ Lazio ។ ដោយសារអាយុរបស់គាត់ គាត់មិនសូវចូលរួមជាមួយក្រុមឈុតធំទេ ប៉ុន្តែបានស៊ុតបញ្ចូលទីរួចហើយនៅ Serie A ។ គាត់បានបង្ហាញខ្លួនជាអាជីពដំបូងរបស់គាត់នៅប្រទេសអេស្ប៉ាញពេល Lazio លេងតទល់ជាមួយ Mallorca ។ គាត់​មាន​អាយុ​ត្រឹម​តែ 15 ឆ្នាំ និង 219 ថ្ងៃ​ប៉ុណ្ណោះ។ មិន​ត្រឹម​តែ​ជា​កីឡាករ​ក្មេង​ជាង​គេ​របស់ La Liga ប៉ុណ្ណោះ​ទេ គាត់​មាន​កំណត់​ត្រា​ដូច​គ្នា​សម្រាប់​លីគ​កំពូល​ទាំង ៥ នៅ​អឺរ៉ុប។

SS Lazio V Spezia Calcio Serie A

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គាត់បានក្លាយជាកីឡាករក្មេងបំផុតមិនធ្លាប់មានរបស់ Lazio ដែលមានវត្តមាននៅក្នុងការប្រកួតផ្លូវការផងដែរ។ គាត់មានអាយុ 16 ឆ្នាំ 9 ខែ និង 10 ថ្ងៃនៅពេលនោះ។ មានឱកាសល្អដែលគាត់នឹងចាកចេញពី Lazio នៅរដូវក្តៅនេះ ជាមួយនឹងក្លឹប Inter Milan នឹងចុះហត្ថលេខាលើគាត់។

15958800530528

ក្នុងនាមជាខ្សែប្រយុទ្ធអាហ្សង់ទីនដ៏មានសក្តានុពល គាត់ត្រូវបានគេប្រៀបធៀបទៅនឹង Leo Messi ដែលជាការប្រៀបធៀបដែលធ្វើឱ្យគាត់រំខានចិត្តតែម្ដង ប៉ុន្តែ​ការ​រក​គ្រាប់​បាល់​របស់​កីឡាកររូប​នេះ​ពិត​ជាគួរឱ្យសរសើរ។

CKAWpz5pZ_1300x655__1

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN