Erling Haaland បង្កើតកំណត់​ត្រាមួយ សូម្បីតែ Harry Kane និង Kylian Mbappe ក៏តាមមិនទាន់​ដែរ

Erling Haaland រកបានបីគ្រាប់ (Hattrick)ក្នុងអាជីពជាលើកទី 22 ដោយស៊ុតបញ្ចូលទី៣គ្រាប់​ម្នាក់ឯងក្នុងជួយជម្នះរបស់ជម្រើសជាតិន័រវេសក្នុងការប្រកួតមិត្តភាព 3-0 ជាមួយកូសូវ៉ូ។

 

View this post on Instagram

 

A post shared by FUTBOL X MUNDO (@futbolxmundo_)

ពេលនេះ Haaland មានគ្រាប់​បាល់ Hat-Trick ច្រើនជាង Harry Kane, Kylian Mbappe និង Sergio Aguero ខណៈអ្នកទាំងបី​នេះមាន២១Hattrick ដូចគ្នាៗ បើ​តាមស្ថិតិរបស់ Squawka។ Haaland រក​បាន​៩ Hattrick នៅ Man City ។

Fbl Friendly Nor Kos 1

ក្នុង​ការ​ប្រកួត​ជាមួយ​កូសូវ៉ូ Haaland បាន​ស៊ុត​បញ្ចូល​ទី​នៅ​នាទី​ទី 15, 70, និង 75។ ឥឡូវនេះគាត់បានស៊ុតបញ្ចូលទីបាន 30 គ្រាប់ក្នុងការបង្ហាញខ្លួន 32 លើកសម្រាប់ប្រទេសន័រវេស និង 90 គ្រាប់ក្នុង 98 ប្រកួតសម្រាប់ Manchester City ។

Haaland

Haaland ក៏​មាន​កំណត់ត្រា​ផ្សេងទៀត​សម្រាប់​ការ​ស៊ុត​បាល់​បញ្ចូល​ទី​បាន​ច្រើន​នៅ Premier League ដោយ​ក្លាយ​ជា​កីឡាករ​លឿន​បំផុត​ដែល​ស៊ុត​បាន​ពីរគ្រាប់ បីគ្រាប់ បួនគ្រាប់ និង​ប្រាំគ្រាប់​ក្នុងមួយប្រកួត​។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ កីឡា