Messi ឆ្លើយតប​ទៅកាន់ Mbappe ថា Euro ពិបាកឈ្នះជាង World Cup

ទើបតែថ្ងៃមុន Kylian Mbappe បាននិយាយទៅកាន់ពិភពលោកដោយអះអាងថា Euros គឺពិបាកឈ្នះជាង World Cup ។

Fifa Nominees1694709092238 8489f0fb 40f7 4528 8e93 A37596db1e97

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ ESPN អាហ្សង់ទីន កីឡាករ Leo Messi បានឆ្លើយតបទៅនឹងការកត់សម្គាល់របស់កីឡាករបារាំងរូបនេះ៖ «Mbappe និយាយបែបនេះមែនទេ? គាត់ក៏ធ្លាប់បាននិយាយថាក្រុមនៅអាមេរិកខាងត្បូងមិនអាច​ប្រកួតប្រជែងរបស់អឺរ៉ុប។ មនុស្សគ្រប់គ្នាឱ្យតម្លៃលើអ្វីដែលពួកគេលេង»។

N7LNWPM56RC2VJVEVJX5UUZNGM

«ពាន Euro គឺពិតជាសំខាន់ណាស់ ប៉ុន្តែទុកវាចោលសិន​ហើយងាក​មកមើល៖ អាហ្សង់ទីន ម្ចាស់ជើងឯកពិភពលោក ៣សម័យ ប្រេស៊ីលជាជើងឯកពិភពលោក ៥សម័យ អ៊ុយរូហ្គាយ ជើងឯកពិភពលោក ២សម័យ។ ម៉េច​ក៏និយាយថា Euro ពិបាកបំផុតទៅវិញ?

«នៅក្នុង World Cup ក្រុមល្អបំផុតនៅទីនោះ ជើងឯកពិភពលោកទាំងអស់នៅទីនោះ។ នោះហើយជាមូលហេតុដែលមនុស្សគ្រប់គ្នាចង់ក្លាយជាជើងឯកពិភពលោក»។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ កីឡា