អតីតកីឡាករជម្រើសជាតិអាល្លឺម៉ង់​ម្នាក់​ថា Kai Havertz មិនមែនជាខ្សែប្រយុទ្ធកណ្តាល ត្រឹមត្រូវសម្រាប់ជម្រើសជាតិអាល្លឺម៉ង់ក្នុង Euro 2024

អតីតខ្សែបម្រើអាឡឺម៉ង់ Didi Hamann មិនជឿថា Kai Havertz មិនមែនជាខ្សែប្រយុទ្ធកណ្តាលពីធម្មជាតិរបស់ក្រុមជម្រើសជាតិក្នុង Euro 2024 នោះទេ។

Havertz 20240304 Getty Ftr_sc4f75ddjuqw1k9mlspzahxe8

និយាយទៅកាន់ Prime Casino គាត់បានពន្យល់ថា៖«Havertz គាត់មិនមែនជាខ្សែប្រយុទ្ធកណ្តាលនោះទេ។ រដូវ​កាល​របស់​គាត់​ជាមួយ Arsenal ល្អ​គ្រាន់​បើ ប៉ុន្តែ​សម្រាប់​ខ្ញុំ គាត់​នៅ​តែជាកីឡាករម្នាក់ដែល ខ្ញុំ​គិត​ថា​គាត់​មាន​សមត្ថភាព​ច្រើន​ជាង​នេះ»។

Didi Hamann Sky Experte Fc Bayern Muenchen Fussbal

«បើ​សួរខ្ញុំថាតើ​គាត់​លេងជាខ្សែប្រយុទ្ធកណ្ដាល​ហើយតែងតែឈរចាំស៊ុត​គ្រប់​ពេល​ឬទេ ? ខ្ញុំ​ថាមិន​ប្រាកដ​​ទេ។ ភាពប៉ិនប្រសប់គឺល្អ ប៉ុន្តែគាត់ស្ថិតក្នុងដំណាក់កាលនៃអាជីព ដែលគាត់ត្រូវកំណត់តួនាទីរបស់គាត់»។

Untitled 1

«ប្រសិនបើអ្នកសួរមនុស្ស១០០នាក់ថា ទីតាំងល្អបំផុតរបស់គាត់នៅត្រង់ណា? អ្នកប្រហែលជាទទួលបានចម្លើយខុសៗគ្នាជាច្រើន។ គាត់មិនមែនជាខ្សែប្រយុទ្ធកណ្តាលទេ ប៉ុន្តែគាត់ពូកែគ្រប់គ្រាន់ក្នុងការស៊ុតបាល់បញ្ចូលទី ឬបង្កើតឱកាសក្នុងនាមជាខ្សែបម្រើប្រយុទ្ធ»។

នេះជាការអត្ថាធិប្បាយដ៏ចម្លែកមួយពី Hamann នៅពេលអ្នកពិចារណាថា ការបង្ហាញដ៏ល្អបំផុតរបស់ Havertz សម្រាប់ក្រុម Arsenal កាលពីរដូវកាលមុន បានក្លាយជាខ្សែប្រយុទ្ធកណ្តាល។ ជាការពិតណាស់ គាត់បានស៊ុតបាល់បញ្ចូលទីប្រាំបីគ្រាប់ក្នុងចំណោម 13 គ្រាប់នៅ Premier League ក្នុងតួនាទីប្រយុទ្ធ ហើយគាត់ក៏អាចបញ្ជូនបាល់បានចំនួន 6 ផងដែរ។

 

 

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ កីឡា