Euro 2024: ស្វីសរកបាន៣ពិន្ទុក្រោយឈ្នះហុងគ្រី ៣ទល់១

ក្រុមជម្រើសជាតិស្វីសរក​បាន៣ពិន្ទុក្នុងការ​ប្រកួតជុំទី១ពូល A ក្រោយយកឈ្នះក្រុមហុងគ្រី ៣ទល់១ ក្នុងការ​ប្រកួតចប់មុននេះបន្តិច។

GQHpfCxWoAI7xrC

២ គ្រាប់របស់​ក្រុមស្វីសរក​បាន​ដោយកីឡាករ Kwadwo Duah នៅនាទី១២ ហើយកីឡាករ Michel Aebischer រក​បានគ្រាប់ទី២​នៅនាទី៤៥។ លទ្ធផលនាំមុខ២ទល់០បន្តដល់ចប់វគ្គទី១។ ចូលវគ្គទី២ ការ​ប្រកួតចាប់ផ្ដើមឡើងកម្ដៅ​ហើយ ហុងគ្រី រក​បាន​មយយគ្រាប់តាមពីក្រោយវិញ ដោយកីឡាករ Barnabas Varga នៅនាទី ៦៦។

GQHxSj5WIAA09kA

 

លទ្ធផល២ទល់១ នេះបន្តរហូតដល់នាទី៩០+ ទើបស្វីសបន្ថែម១គ្រាប់ទៀតដោយកីឡាករ Breel Embolo បន្ថែមដល់៣ទល់១ និង​យក​៣ពិន្ទុយ៉ាងងាយស្រួល។

GQH2Bi3W0AAw7RB

គិត​ត្រឹម​ប្រកួតនេះក្នុងពូល A លេងអស់​ហើយ​សម្រាប់ជុំទី១ ដោយអាល្លឺម៉ង់ និង​ស្វីសរក​បាន៣ពិន្ទុដូចគ្នា ខណៈដែលហុងគ្រី និងស្កុតឡែន​មាន០ពិន្ទុ។

GQH2bCIWgAA5IbD

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ កីឡា