មនុស្សឆ្លាតនឹងធ្វើពុតជាល្ងង់ ពេលជួបស្ថានភាព៣យ៉ាងនេះ ដើម្បីរក្សាភាពស្ងប់សុខក្នុងជីវិត

ពេលខ្លះការធ្វើពុតជាល្ងង់គឺជាវិធីធ្វើឱ្យយើងមានសុវត្ថិភាពបំផុត និងជៀសវាងរឿងអាស្រូវដែលមិនចាំបាច់។ ដូច្នេះហើយទើបមនុស្សឆ្លាតភាគច្រើនតែងតែធ្វើពុតជាល្ងង់នៅក្នុងស្ថានភាពទាំង៣យ៉ាងនេះ ព្រោះពួកគេដឹងថាមានតែធ្វើបែបនេះទើបអាចរស់នៅបានសេចក្តីសុខ និងគ្មានឧបសគ្គណាមកបៀតបៀនបាន៖

Cover Copy Recovered

១.ធ្វើពុតជាល្ងង់អំពីលុយនិងហិរញ្ញវត្ថុ៖ លុយកាក់ ជាបញ្ហារសើបបំផុតដែលមនុស្សមានប្រាជ្ញាមិនដែលនិយាយពីរឿងនោះឡើយ។ ចំណូលគឺជាអ្វីដែលអ្នកគួរតែប្រាប់ខ្លួនឯងឲ្យដឹងហើយមិនប្រាប់នរណាម្នាក់ផ្សេងឡើយ។ មានតែមនុស្សល្ងង់ទេដែលចូលចិត្តប្រកាសជាសាធារណៈថាពួកគេរកបានប៉ុន្មានក្នុងមួយខែ។ មនុស្សប្រភេទ ដែលបង្ហាញពីទ្រព្យសម្បត្តិរបស់ពួកគេគ្រាន់តែចង់ឱ្យអ្នកដទៃសរសើរពួកគេ ប៉ុន្តែពួកគេមិនដឹងទេថានេះអាចធ្វើឱ្យពួកគេងាយរងគ្រោះបំផុត។ ការរក្សាការសម្ងាត់អាចជួយអ្នកបង្កើតសត្រូវតិចជាងមុន ក៏ដូចជាកាត់បន្ថយកំហឹងដែលមិនចាំបាច់នៅក្នុងជីវិត។

Photo_2024 09 11_12 28 00 (2)

២.ធ្វើពុតជាល្ងង់នៅចំពោះមុខមនុស្សអាក្រក់៖ មនុស្សឆ្លាតតែងតែដឹងថាអ្នកណាដែលពួកគេត្រូវការនៅជិត និងអ្នកណាដែលពួកគេត្រូវកាត់ទំនាក់ទំនងជាមួយ។ មិនថាជាបរិយាកាសសង្គម ឬ កន្លែងការងារទេ យើងប្រាកដជាជួបមនុស្សជាច្រើន ប៉ុន្តែចិត្តមនុស្សគឺជាអ្វីដែលយើងមិនអាចវាស់វែងបាន។ មានមនុស្សជាច្រើនដែលមើលទៅខាងក្រៅល្អតែចិត្តអាក្រក់ មានមនុស្សដែលមើលទៅខាងក្រៅកាចណាស់ ប៉ុន្តែចិត្តល្អខ្លាំងណាស់។ ដូច្នេះពេលខ្លះការធ្វើពុតជាល្ងង់នៅមុខមនុស្សអាក្រក់គឺជាវិធីសាស្រ្តដ៏ល្អមួយដែលធ្វើឱ្យយើងមានសន្តិភាព និងជៀសវាងទំនាស់ដែលមិនចាំបាច់។

Photo_2024 09 11_12 28 01

៣.ធ្វើពុតជាល្ងង់អំពីសមត្ថភាពផ្ទាល់ខ្លួនរបស់អ្នក៖ នៅក្នុងបរិយាកាសការងារ បន្ថែមពីលើអាកប្បកិរិយាការងារ កម្រិតការងារក៏ជាមធ្យោបាយសម្រាប់អ្នកក្នុងការសម្រេចគោលដៅរបស់អ្នកផងដែរ។ បើអ្នកព្យាយាមកែលម្អខ្លួនឯងជានិច្ច នោះអ្នកអាចមានអនាគតកាន់តែប្រសើរ។ ប៉ុន្តែមិនថាសមត្ថភាពរបស់អ្នកខ្ពស់ប៉ុណ្ណានោះទេ ចូរព្យាយាមរស់នៅដោយបន្ទាបខ្លួនជានិច្ច កុំអួតអាងពីសមត្ថភាពរបស់ខ្លួនផ្តេសផ្តាស ព្រោះជួនកាលបើអ្នកធ្វើពុតជាល្ងង់វាអាចជួយអោយអ្នករស់នៅបានសុខ ជាងកាលដែលព្យាយាមប្រកាសថាអ្នកជាមនុស្សឆ្លាតទៅទៀត៕

Photo_2024 09 11_12 28 00

Optimized by Optimole