ស្ត្រីម្ចាស់ឆ្នាំទាំង ៤ ជាប់ឈ្មោះជាប្រពន្ធល្អ ក៏ជាម្ដាយ និងកូនប្រសារល្អ ចម្រុងចម្រើនខ្លាំងដល់ក្រុមគ្រួសារ

ស្ត្រីដែលមានឆ្នាំកំណើតទាំង ៤ នេះ ជាប់ឈ្មោះជាស្ត្រីខ្លាំងពូកែ ដែលមានសក្ដានុពល និងឆ្លាតឈ្លាសវៃ ជោគជ័យទាំងក្នុងអាជីព ការងារ និងជីវិតស្នេហា។ លើសពីនេះ មិនត្រឹមតែជាកូនល្អជួយចម្រើនដល់ឪពុកម្ដាយប៉ុណ្ណោះទេ តែស្ត្រីទាំងនេះក៏ជាប់ឈ្មោះជាប្រពន្ធល្អ ជាកូនប្រសារល្អសម្រាប់ឪពុកម្ដាយក្មេក និងជាម្ដាយដ៏ល្អសម្រាប់កូនៗផងដែរ។

Cover Copy

១) ឆ្នាំឆ្លូវ ៖ នៅពេលរៀបការហើយ ស្ត្រីដែលកើតឆ្នាំនេះនឹងនាំមកនូវសុភមង្គលដល់គ្រួសារ ជាមួយនឹងភាពកក់ក្តៅដ៏ពេញលេញ។ ស្ត្រីឆ្នាំគោពោរពេញដោយភាពសុទិដ្ឋិនិយម​ និង​ឧស្សាហ៍​ព្យាយាម ស្ត្រី​ទាំងនេះជាប្រពន្ធដ៏ល្អ​ ពូកែក្នុង​ការ​ថែរក្សា​គ្រួសារ។ ថ្វីដ្បិតតែស្ត្រីដែលកើតក្នុងឆ្នាំនេះមិនមានភាពមុតស្រួច ឬឆ្លាតវៃបំផុតក៏ដោយ ប៉ុន្តែពួកគេគិតយ៉ាងស៊ីជម្រៅ ប្រុងប្រយ័ត្ន និងចេះពិចារណារឿងជាមុន។ នៅពេលប្រឈមមុខនឹងការលំបាក ប្រពន្ធឆ្នាំគោនឹងក្លាយជាជំនួយខាងវិញ្ញាណសម្រាប់គ្រួសារទាំងមូល ដោយជួយអ្នកជុំវិញខ្លួនកាត់បន្ថយនូវការព្រួយបារម្ភមួយផ្នែកធំ។ ឪពុកម្តាយក្មេកតែងតែស្រលាញ់កូនប្រសារដែលកើតក្នុងឆ្នាំឆ្លូវ ដោយសារចរិតស្លូតបូត និងឧស្សាហ៍ព្យាយាម។ ពួក​គេ​ក៏​គោរព ស្រឡាញ់ យកអាសារឪពុក​ម្ដាយ​ក្មេក​​ដោយ​ស្មោះ​ត្រង់​ដូច​ឪពុក​ម្ដាយបង្កើតអ៊ីចឹង។

7

២) ឆ្នាំច ៖ អ្នកឆ្នាំចជាមនុស្សមានចរិតសុទិដ្ឋិនិយម និងសកម្ម តែងតែដឹកនាំគ្រួសារទៅរកតម្លៃវិជ្ជមានក្នុងជីវិត ជំនួសឱ្យការគិតទុទិដ្ឋិនិយម និងថយក្រោយ។ ពួកគេ​តែងតែ​ព្យាយាម​បំពេញ​តួនាទី​ជា​ភរិយា និង​ជា​ម្តាយ ធ្វើឱ្យ​ឪពុកម្តាយ​ក្មេក​មាន​ក្តីសុខ និង​មិន​មានបញ្ហាព្រួយបារម្ភ​អ្វីឡើយ។ ក្នុងជីវិតមនុស្សឆ្នាំនេះតែងតែព្យាយាមដើម្បីទទួលបានការងារល្អ មុខតំណែងជាក់លាក់ក្នុងសង្គម ដោយហេតុនេះជួយគ្រួសារឱ្យមានស្ថិរភាពសេដ្ឋកិច្ចជានិច្ច។

1

៣) ឆ្នាំកុរ ៖ មនុស្សឆ្នាំជ្រូកតែងទទួលបានការស្រឡាញ់ និងជឿ​ទុក​ចិត្ត​ពី​មនុស្ស​គ្រប់​គ្នា​នៅ​ជុំវិញ​ខ្លួន។ ស្ត្រីកើតឆ្នាំនេះ ពូកែនិយាយ និងមានទេពកោសល្យក្នុងការទាក់ទងជាមួយមនុស្សក្នុងសង្គម ដូច្នេះហើយនឹងក្លាយជាមនុស្សថ្លៃថ្នូរជួយស្វាមី ជាពិសេសក្នុងគ្រាលំបាក ។ នៅអាយុ 40 ឆ្នាំ គ្រួសារស្ត្រីឆ្នាំជ្រូកនឹងឈានចូលដំណាក់កាលថ្មី កាន់តែប្រសើរ ជីវិតនឹងរីកចម្រើន និងសម្រេចបានគ្រប់វិស័យ។ ជាពិសេស កូនៗអាចទទួលបានលទ្ធផលខ្ពស់ និងកត្តញ្ញូចំពោះឪពុកម្ដាយដូនតាផងដែរ។

4

៤) ឆ្នាំជូត ៖ ស្ត្រី​កើត​ឆ្នាំ​ជូត មាន​ចរិត​ស្លូតបូត រសើប និង​ប៉ិនប្រសប់​ក្នុង​ការ​ទំនាក់ទំនង និង​អាកប្បកិរិយាល្អ។ នៅ​ក្នុង​ហ្វូង​មនុស្ស​ដែល​កើត​ក្នុង​ឆ្នាំ​ជូត​នៅ​តែ​មាន​សមត្ថភាព​លេចធ្លោ​ជាមួយ​បុគ្គលិក​លក្ខណៈ​បើកចំហ ​និង​ចិត្តល្អ​។ ស្ត្រីឆ្នាំនេះមានសមត្ថភាពមានឥទ្ធិពលលើស្វាមី និងកូនៗ ធ្វើឱ្យពួកគេផ្លាស់ប្តូរទិសដៅវិជ្ជមាន។ ស្ត្រី​ដែល​កើត​ក្នុង​ឆ្នាំកណ្ដុរ អាច​ជួយ​ស្វាមី​អភិវឌ្ឍ​អាជីព​ការងារ​។ នៅ​ក្នុងផ្ទះ​កូនប្រសារឆ្នាំជូតនេះក៏ពូកែយកចិត្តគាប់គួរចំពោះឪពុកម្ដាយក្មេក ជាហេតុនាំឱ្យនាងក្លាយជាកូនប្រសារសំណព្វចិត្តសម្រាប់សាច់ថ្លៃផងដែរ៕

5

Optimized by Optimole