តុលាការ​បង្គាប់​ឱ្យ PSG បើក​ប្រាក់​ខែ និង​ប្រាក់​រង្វាន់ដែលជំពាក់ដល់ Mbappe ជាកំហិត

Kylian Mbappe និងអតីតក្លិបរបស់ខ្លួន PSG កំពុងស្ថិតក្នុងជម្លោះផ្លូវច្បាប់ ខណៈដែលខ្សែប្រយុទ្ធអះអាងថាប្រាក់ឈ្នួល និងប្រាក់រង្វាន់ដែលក្លិបបានសន្យាឱ្យ​មិនទាន់​បាន​បង់​ឱ្យគាត់។

Mbappe E1724919055743

យោងតាមសារព័ត៌មាន Le Parisien តុលាការបានបង្គាប់ឱ្យក្លិបជើងខ្លាំងក្នុង Ligue 1 បង់ប្រាក់ឱ្យកីឡាកររូបនេះ។ ពេលនេះ PSG ត្រូវចំណាយលុយ ៥៥លានអឺរ៉ូ។

Untitled 1

ទោះបីជាយ៉ាងណាក៏ដោយ វាគ្រាន់តែជាការចាប់ផ្ដើមដែល Mbappe បានឈ្នះ។ ភាគីទាំងពីរប្រហែល​ជា​នឹង​មាន​បណ្តឹង​ឧទ្ធរណ៍ និង​កាលបរិច្ឆេទ​តុលាការ​បន្ថែម​ទៀត​ជាមួយ​នឹងអតីតក្លិបរបស់គាត់។

Skysports Mbappe Psg_6221375

កីឡាករវ័យ 25 ឆ្នាំរូបនេះបានចូលរួមជាមួយក្លិប Real Madrid ដោយមិនគិតថ្លៃផ្ទេរនៅរដូវក្តៅ២០២៤។ គាត់រកបានបីគ្រាប់ក្នុង 5 ប្រកួតសម្រាប់ក្រុមអធិរាជមកទល់ពេលនេះ។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ កីឡា

Optimized by Optimole