មិនមែនត្រឹមតែ 115 ករណីនោះទេ Man City បានរកឃើញថាបានបំពានច្បាប់ Premier League ដល់ទៅ130 ករណីឯណោះ

យោងតាមកាសែត The Times បានឱ្យដឹងថា Manchester City នឹងចាប់ផ្តើមសវនាការរបស់ពួកគេនៅថ្ងៃចន្ទ សម្រាប់ការបំពានច្បាប់សរុបចំនួន 130 ករណីនៅ Premier League ។

Images

ចំនួននៃការបំពានត្រូវបានរាយការណ៍ដំបូងថាមានចំនួន 115 ប៉ុន្តែឥឡូវនេះបានកើនឡើង។ កាសែត The Times អះអាងថា ការ​ឡើង​ដល់១៣០​នេះមិនមែនជាបទបំពានថ្មីៗដែលត្រូវបានរកឃើញនោះទេ។ វាជាកំហុស Premier League ដែល​រាយការណ៍​មិនអស់សេចក្ដីតាំងពីដំបូង។ បន្ទាប់ពីពិនិត្យសារថ្មី ពួកគេ​រក​ឃើញ​ថា Man City បំពានច្បាប់ ហិរញ្ញវត្ថុនេះដល់ទៅ ១៣០ ករណី។

Untitled 2

Man City ឥឡូវនេះកំពុងត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងផ្នែកច្បាប់ដ៏ធំមួយ ហើយពួកគេបានបដិសេធយ៉ាងចាស់ដៃចំពោះការចោទប្រកាន់ទាំងអស់អំពីការក្លែងបន្លំថវិកានា​ប៉ុន្មាន​ឆ្នាំកន្លងមក។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ កីឡា

Optimized by Optimole