មិននឹកស្មានថា ទេសភាពដ៏ស្រស់ត្រកាល នៃតំបន់ភ្នំត្បែងមានជ័យ ដែនដីពិសិដ្ឋ នៃខេត្តព្រះវិហារ ពិសេសដល់ថ្នាក់នេះសោះ!

ខេត្តព្រះវិហារ៖ ខេត្តព្រះវិហារ ​គឺជាខេត្តមួយដែលសម្បូរទៅដោយសក្តានុពលធម្មជាតិដ៏ស្រស់បំព្រង  ជាពិសេសគឺជួរភ្នំតូចធំ បង្កើតជាកន្លែងកម្សាន្តយ៉ាងច្រើនអនេកស្វាគមន៍ភ្ញៀវទេសចរណ៍កកម្សាន្ត។

នៅក្នុងនោះ តំបន់បេតិភណ្ឌធម្មជាតិភ្នំត្បែងមានជ័យ ក៏ជាទីកន្លែងទេសចរណ៍ដ៏ទាក់ទាញមួយប្រចាំខេត្តព្រះវិហារផងដែរ ដែលសម្បូរទៅដោយធនធានធម្មជាតិ ព្រៃភ្នំ ​និងទឹកជ្រោះតូចធំយ៉ាងស្រស់បំព្រង  ។ ដើម្បីឡើង​ដល់​កំពូល​ភ្នំនេះ អ្នក​ទេសចរ ត្រូវធ្វើ​ដំណើរ​តាម​ជម្រាល​ភ្នំ ដែល​អមទៅដោយ​ទេសភាព​ព្រៃភ្នំ ចម្ការដំណាំធំល្វឹងល្វើយ ​ឆ្ងាយដាច់​កន្ទុយ​ភ្នែក ជាពិសេសគឺត្រូវដើរ​ឡើងភ្នំ​ដែលមាន​កម្ពស់​ជាង ៤០០​ម៉ែត្រ និងមាន​កាំ​ជណ្តើរ ដល់ទៅ ១៨០០​ កាំ។ ​ហើយពេលឡើងទៅដល់ លោកអ្នកនឹងប្រទះទេសភាពជុំវិញខៀវស្រងាត់ ពពកអ័ព្ទអណ្តែតមីដេដាស ពាសពេញកំពូលភ្នំ ​ជាពិសេសគឺមានទឹកជ្រោះឱ្យកម្សាន្តជាច្រើនកន្លែងផងដែរ។

គួរ​ឱ្យដឹងផងដែរ​ថា តំបន់​ភ្នំត្បែង​មានជ័យ ត្រូវបាន​ដាក់​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ធម្មជាតិ នៅថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ​២០១៦ ដោយតំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំត្បែង​មានជ័យ គឺជាទីជម្រក​ធម្មជាតិដ៏សំខាន់នៃហ្វូង​សត្វព្រៃ​ជាច្រើន​ប្រភេទ ពិសេស​ពពួក​ថនិកសត្វ​ប្រភេទ​រងគ្រោះ​ជិតផុត​ពូជនៅ​លើសាកល​លោក៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ ​Google/ Dek Phlov ដេកផ្លូវ - advanture and photography/ Cambodia Amazing Trip Planner

1_large

2_large

3_large

4_large

14449835_370621633268972_7158143992202936959_n

14502915_370621543268981_9082872603164792543_n

14563475_370621546602314_2361446404637075710_n

19732088_1449387515127709_6145059298213289122_n 1 696x392

20245833_1434821216586793_8515907325552816157_n

38462449_1061635097319300_5636655688462630912_n

44067575_2094249547557954_2594501585014882304_n

44178305_1068426306650272_1815454767321710592_n

44216978_1068426233316946_6216282493088169984_n

44249051_1068426246650278_3268525968305684480_n

51998487_297323637631886_5833871142061867008_n

52016170_297323624298554_8362145405114253312_n

52120248_297323604298556_4743134733767016448_n

52144364_297323827631867_2031705387127799808_n

60007360_807730736277885_3483902742655664128_n

60081807_807730699611222_3028381071042412544_n

60278977_807730762944549_4091314047201312768_n

61603892_2332133100186475_2017045005889175552_n

61641728_2332132853519833_120106325186183168_n

61685772_2332133230186462_5106223585274363904_n

61695442_2332132863519832_5062082887818412032_n

61956979_2332133146853137_4788016356031201280_n

61979798_2332132823519836_2371485189126750208_n

62039476_2332133000186485_340321397374976000_n

62374872_2662325173993932_4067148027163312128_n

62446076_2662324947327288_2098167132700278784_n

62507362_2662325087327274_6290656848320135168_n

Img_9468

Optimized by Optimole