ហាងតែគជ់ដួសដាក់មួយពេញ តាមចិត្តដោយខ្លួនឯងមួយនេះ មានភេសជ្ជៈឆ្ងាញ់ កន្លែងក៏ស្អាតទៀត ត្រូវចិត្ត Yellow  Lover  ហ្មង!

ហាងភេសជ្ជៈដាក់គជ់ ​បាននឹងកំពុងតែរីកដុះដាលជាថ្មីម្តងទៀតហើយ ​បន្ទាប់ពីភេសជ្ជៈមួយនេះបានវាយលុកស្រុកខ្មែរតាមរយៈប្រេនល្បីៗដែលនាំចូលពីបរទេស ថែមទាំងទទួលបានពេញនិយមទទួលទានពីសិស្ស និស្សិត និងយុវវ័យបច្ចុប្បន្នផងដែរ។

នៅក្នុងនោះ Chafe’ ត្រូវបានដឹងថាជាតែគជ់ប្រេនមកពីប្រទេសថៃ ដែលទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងពីសំណាក់យុវវ័យថៃ ​ពេលនេះប្រេនគជ់ដ៏ឆ្ងាញ់ពិសានេះបានមកដល់ស្រុកខ្មែរហើយ ​ដោយមានឈ្មោះថា Chafe’ Cambodia ដែលមានការតុបតែងហាងរំលេចជាពណ៌លឿងឆ្អិនឆ្អៅមិនពិបាករកហាង ​ឯការតុបតែងវិញគឺស្អាតកប់តែម្តងសម្រាបអ្នកចូលចិត្តថតរូប  ជាពិសេសអ្នកដែលស្រលាញ់ពណ៌លឿង។

Chafe’ Cambodia មានបម្រើភេសជ្ជៈរសជាតិឈ្ងុយឆ្ងាញ់ជាច្រើនមុខ ​ច្រើនរសជាតិ​ ជាមួយតែគជ់ដ៏មានគុណភាពផងដែរ។ រឹតតែពិសេស ប្លែកមិនធ្លាប់មាននៅកម្ពុជា ​ហាងមួយនេះ តម្រូវឱ្យអតិថិជនដែលចូលមកទទួលទាន ​អាចជ្រើសរើសបម្រើសេវាកម្មដោយខ្លួនឯងតាមចិត្ត ​រាប់ទាំងអាចជ្រើសរើសចុចយកប្រភេទភេសជ្ជៈតាមចិត្ត និង ដាក់ ​Topping  គជ់ជាច្រើនប្រភេទដោយសេរីពេញៗកែវ ​តែគិតតម្លៃត្រឹមតែ ​1$  តែប៉ុណ្ណោះសម្រាប់  ១កែវ។

គួរឱ្យដឹងផងដែរថា  Chafe’ Cambodia មាន២ទីតាំងរួចទៅហើយ ដោយទីតាំងទី ១ ផ្ទះលេខ 135 Eo ផ្លូវ 259 ក្រោយវិទ្យាស្ថាន ស៊ីតិក មុខសាលាភូមិន្ទ ទីតាំងទី២ ផ្លូវ 310 កែងផ្លូវ 173 ទល់មុខ សាលាចិនទួនហ្វា ឯទីតាំងទី៣ គឺនៅលើ ផ្លូវ 402  ក្រោយសាលា វ៉ាន់ដា តែម្តង៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ Chafe’ Cambodia

65775662_266914194172749_4776424793350078464_n

65877762_265701350960700_5249072204674498560_n

65364125_266014450929390_2312290120197210112_n

65376140_2274064956043103_4320653992158822400_n

65238780_265701440960691_4493808115547897856_n

56119663_229611071236395_3224241565538975744_n

64883358_263650444499124_6578589613303005184_n

64898421_264135054450663_7671506937271287808_n

65121910_263065354557633_6400661088303579136_n

65325264_264643571066478_6946856893994237952_n

65307398_265109824353186_4508706206046486528_n

65557777_266930060837829_8379500706532425728_n

65826417_266930240837811_8970526689368997888_n

64524679_261667441364091_34993323353571328_n

Optimized by Optimole