ខេត្តព្រះសីហនុ៖ ដូចដែលយើងបានដឹងហើយថា ដែនដីកោះរ៉ុង ពិតជាសមុទ្រ និងខ្សាច់ស្រស់ស្អាតមែនទែន រហូតមានឈ្មោះល្បីទៅដល់ក្រៅប្រទេសថាជាឆ្នេរដ៏ស្រស់ស្អាតជាងគេក្នុងចំណោមឆ្នេរខ្សាច់ល្បីៗជាច្រើនលើពិភពលោក។
លើសពីនោះកោះរ៉ុង ក៏មានបណ្តុំរីហ្សតស្រស់ស្អាត និងល្បីៗជាច្រើនកន្លែងផងដែរ ដែលអាចឱ្យអ្នកមកកម្សាន្តអាចសម្រាកលំហែកាយបានយ៉ាងត្រជាក់ចិត្ត ដោយក្នុងនោះក៏មានរីហ្សតមួយដែលទើបតែសាងសង់រួចថ្មី ល្បីថាមានស្រស់ស្អាតខ្លាំងស្ទើរតែមិនដឹងថាស្ថិតនៅលើទឹកដីកោះរ៉ុងស្រុកខ្មែរយើងនោះឡើយនោះគឺ « រីហ្សត ផ្កាយ៥ កោះរ៉ុង (The Royal Sands Koh Rong Resort)»។
រីហ្សត ផ្កាយ៥ កោះរ៉ុង (The Royal Sands Koh Rong Resort) ត្រូវបានសាងសង់ជាម៉ូតវីឡាប្រក់ស្លឹកស្រស់ស្អាតប្លែកក្បែរមាត់សមុទ្រតែម្តង ដែលមានលក្ខណៈពិសេសនោះ គឺនៅក្នុងមួយវីឡាមានអាងហែលទឹកតូចមួយ ដែលអាចហែលលេងកម្សាន្តដោយសេរី ថែមទាំងគយគន់ឆ្នេរសមុទ្រយ៉ាងត្រជាក់ចិត្តទៀតផង។ ជាពិសេសរីហ្សតមួយនេះ ជាកន្លែងដ៏ពិសេសមួយសម្រាប់គយគន់ទេសភាពថ្ងៃរៀបលិចយ៉ាងស្រស់ស្អាតត្រជាក់ភ្នែក ល្អបំផុតសម្រាប់អ្នកដែលចង់រកពេលវេលាស្ងប់ស្ងាត់លំហែអារម្មណ៍ ឬរកពេលវេលារ៉ូមែនទិកជាលក្ខណៈគូស្នេហ៍តែម្តង ។
នៅក្នុងនោះខែនេះ រីហ្សតមួយនេះបានផ្តល់ Promotion និងការបញ្ចុះតម្លៃពិសេសសម្រាប់កាស្នាក់នៅជាកញ្ចប់សម្រាប់ ២នាក់ ដូចខាងក្រោម ៖
2 ថ្ងៃ 1 យប់ មានតម្លៃ 290$
3 ថ្ងៃ 2 យប់ មានតម្លៃ 580$
4 ថ្ងៃ 3 យប់ មានតម្លៃ 724$
ដែលបូករួមទាំងសេវាកម្មពិសេសៗដូចជា ការដឹកជញ្ជូនភ្ញៀវពីលើគោក មកកាន់កោះ អាហារពេលព្រឹក អាហារ១ពេលបន្ថែម(អាចជ្រើសពេលថ្ងៃ ឬល្ងាច) ផ្លែឈើការជិះទូកកៃយ៉ាក់ ការបម្រើជូនតែ កាហ្វេ និងសេវាកម្មពិសេសៗជាច្រើនទៀត។
សម្រាប់អ្នកដែលចាប់អារម្មណ៍ និងចង់ស្នាក់នៅរីហ្សត ផ្កាយ៥ កោះរ៉ុង (The Royal Sands Koh Rong Resort) ដ៏ពិសេសមួយនេះ លោកអ្នកអាចសាកសួរព័ត៌មានតាមរយៈ www.theroyalsandskohrong.com ឬទំនាក់ទំនងតាមលេខទូរស័ព្ទ +855 78 888 622 / +855 78 888 935 & +855 78 888 260 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ The Royal Sands Koh Rong Resort