ភ្នំពេញ៖ ជាការពិតណាស់ ទាំងឆ្មា និងឆ្កែ គឺជាសត្វចិញ្ចឹមដែលស្និទ្ធស្នាលនឹងមនុស្សជាងគេ ដោយអ្នកខ្លះស្រលាញ់សត្វចិញ្ចឹមដូចជាសត្វញាតិក្រុមគ្រួសារទៀតផង។ ទោះជាយ៉ាងនេះក្តី ចង់ចិញ្ចឹមសត្វចិញ្ចឹមពេលខ្លះមិនមែនជារឿងងាយស្រួលទេ ព្រោះត្រូវការពេលវេលាមើលថែ ទីធ្លាធំទូលាយ រួមទាំងឆ្មារស្អាតៗខ្ជូតៗខ្លះមានតម្លៃថ្លៃផងដែរបើចង់ចិញ្ចឹម។
តែបើលោកអ្នកជាមនុស្សស្រលាញ់សត្វឆ្មា និងចង់លេងជាមួយវា «ក្នុងស្រុក » សូមណែនាំហាងកាហ្វេ២កន្លែងល្បីៗមិនត្រឹមតែមានកាហ្វេភេសជ្ជៈឆ្ងាញ់ៗ ថែមទាំងមានឆ្មារឱ្យប្រលែកលេងផងដែរដូចជា៖
១. CHHMA Catfé
ហាងកាហ្វេមួយនេះមានឆ្មាស្អាតៗ ខ្ជូតៗគួរឱ្យស្រលាញ់ជាង ២៥ ក្បាលឱ្យប្រលែង និងថតរូបលេងកម្សាន្តផងដែរ។ ជាពិសេសថែមទាំងមានកាហ្វេ និងភេសជ្ជៈច្រើនប្រភេទ រួមទាំងនំខេកឆ្ងាញ់ៗគួរឱ្យចង់ទទួលទាន។
ទីតាំង៖ ផ្លូវ១៧៨ ជិតសារមន្ទីជាតិ អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 010 800 222 ។
២. Cat U House
Cat U House គឺជាហាងដែលមានបណ្តុំនូវឆ្មាពូជល្អៗស្អាតៗគួរឱ្យស្រលាញ់ជាច្រើន ដែលលោកអ្នកអាចចូលប្រលែលេង ថតរូបកម្សាន្តជាមួយឆ្មារបានតាមចិត្តតាមម៉ោងកំណត់ឱ្យចូលលេងរបស់ហាងនេះផ្ទាល់។ ក្រៅពីបានលេងជាមួយឆ្មា អ្នកអាចទទួលទានកាហ្វេភេសជ្ជៈឆ្ងាញ់ៗ អាហារសម្រន់ជាច្រើនមុខ រួមទាំងនំខេក និងបង្អែមជាច្រើនប្រភេទមានរសជាតិឆ្ងាញ់មិនអាចបំភ្លេចបាន។
លើសពីនេះហាងនេះមានការតុបតែង ដេគ័រកន្លែងអង្គុយលេងស្អាតបែបខ្ជូតៗផងដែរ ដែលអាចធ្វើឱ្យអ្នកអារម្មណ៍ស្រស់ថ្លាស្រស់ស្រាយពេលអង្គុយទទួលទាននៅទីនេះ។
ទីតាំង៖ ហាង Cat U House មានទីតាំងស្ថិតនៅ ផ្លូវ៥៧ កែងផ្លូវ ៣៣៤ សង្កាត់ បឹងកេងកង ១ ខណ្ឌ ចំការមន អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 066 692 888៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
៣. XoXo Meow Cafe
XoXo Meow Cafe ជាហាងកាហ្វេមួយដែលបានរៀបចំឡើងយ៉ាងពិសេសសម្រាប់អ្នកស្រលាញ់ឆ្មា និងចង់ទទួលទានកាហ្វេរួមទាំងភេសជ្ជៈជាច្រើនមុខ។ ដោយទីនេះ មានឆ្មាដ៏គួរឱ្យស្រលាញ់ជាច្រើនប្រភេទដូចជា American Short hair, American curl និងឆ្មារជាច្រើនប្រភេទទៀតផង។
ដោយ ហាង XoXo Meow Cafe មានទីតាំងនៅផ្ទះលេខ១៩ ផ្លូវ២៩១ ខណ្ឌទួលគោក ក្រោយសាលាបឋមសិក្សាទួលគោក ហើយមានបើកបម្រើជូនសេវាកម្មនេះ ចាប់ពីម៉ោង ៧ព្រឹក ៨យប់ ផងដែរ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក