អស្ចារ្យមែន! កូនខ្មែរមួយរូបឡើងប៉ុស្តិ៍ទូរទស្សន៍ថៃ ធ្វើឱ្យគ្រប់គ្នាស្ងើចសរសើរថាជាមនុស្សអច្ឆរិយៈ ទៀត (មានវីដេអូ)

ថៃ៖ កូនខ្មែរមួយរូបបានធ្វើឱ្យកក្រើកពេញប្រទេសថៃ និងល្បីលើបណ្តាញសង្គមនានាផងដែរ ក្រោយពី កម្មវិធី អច្ឆរិយៈលើស១០០ ឬ Super100 ស្ថានីយទូរទស្សន៍ Workpoint Entertainment បានបង្ហាញឱ្យដឹងថាកូនខ្មែរមួយរូបមានសមត្ថភាពពិសេសនៃការតេស្ដសមត្ថភាពចងចាំ។

កូនខ្មែរមួយរូបដែលត្រូវប្រជាជនថៃកោតសរសើរតាមរយៈការចូលរួមកម្មវិធីមួយនេះ មានឈ្មោះថា ហុង ភារិន មានអាយុ ២៤ ឆ្នាំ កំពុងសិក្សានៅសាកលវិទ្យាល័យ ជ័យភូមិ ក្នុងប្រទេសថៃ ដោយក្រុមការងារកម្មវិធីនេះបានបញ្ជាក់ប្រាប់ថា លោក ហុង ភារិន មានសមត្ថភាពចងចាំពិសេសគឺ ការចាំប្រតិទិនដល់ទៅ ៧០០ ឆ្នាំ និងសមត្ថភាពចងចាំរូបភាពយ៉ាងអច្ឆរិយៈមិនគួរឱ្យជឿ។

ដោយនៅក្នុងនោះ គណៈកម្មការទាំងបីបានធ្វើការសាកល្បងសមត្ថភាពរបស់លោក ភារិន ជាបីដំណាក់កាល ទី១គឺ លេខនពន្ធរត់មិនលំដាប់ ទី២ សម្លឹកបៀរសាប់ដែលមិនតម្រៀបគ្នា ទី៣គឺ ថ្ងៃខែឆ្នាំ សប្ដាហ៍នៅលើប្រតិទិន ។ ហើយ ទីបំផុត បេក្ខភាពរូបនេះធ្វើបានយ៉ាងជោគជ័យដោយគ្មានការភ្លាំងភ្លាត់អ្វីឡើយ ដែលធ្វើឱ្យទាំងគណៈកម្មការ និងអ្នកទស្សនាស្រែកហ៊ោរទះដៃជូនរូបលោកផងដែរ។

ទន្ទឹមនឹងជ័យជំនះ លោកក៏បានរៀបរាប់ពីការតស៊ូ និងការលំបាកនៅក្នុងការឆ្លងកាត់ស្ថានភាពគ្រួសារលំបាក ដែលមានតែម្ដាយទទួលបន្ទុកចិញ្ចឹមកូន ហើយគ្រួសារទាស់ទែងគ្នា ហេតុនេះហើយបានជាលោកខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីរត់គេចពីបញ្ហារបស់គ្រួសារ និងការបាក់ទឹកចិត្ត។

ក្រោយពីទទួលបានជ័យជំនះ និងស្តាប់ពីប្រវត្តិដ៏កម្សត់របស់លោក បានធ្វើឱ្យប្រជាជនថៃមានចិត្តអាណិតស្រលាញ់ និង ស្ងើបសរសើរចំពោះអច្ឆរិយភាពរបស់លោកយ៉ាងខ្លាំង។ ជាពិសេសបន្ទាប់ពីបានឈ្នះនៅក្នុងកម្មវិធីទូរទស្សន៍នេះហើយ លោកបានទទួលរង្វាន់ពិសេស រួមមាន សៀវភៅ ខ្មៅដៃ និងសម្ភារៈសិក្សាជាច្រើនទៀត យកទៅប្រគល់ជូនសិស្សសាលាបឋមសិក្សាក្នុងខេត្តជ័យភូមិ ហើយក្រុមការងារក៏បានប្រគល់ទឹកប្រាក់ចំនួន ១០០០០ បាតបន្ថែមទៀតទៅ ភារិន ជាប្រាក់រង្វាន់លើកទឹកចិត្ត និងជួយដោះស្រាយជីវភាពជូនម្ដាយផងដែរ។

គួរឱ្យដឹងផងដែរថា ទោះជាទទួលបានការកោតសរសើរពីប្រជាជនថៃក្តី តែលោក ភារិន នៅតែមានចិត្តនឹកស្រលាញ់ និងអរគុណដល់អ្នកម្តាយ ជាពិសេសលោកក៏បាននិយាយភាសាជាតិខ្មែរនៅលើទូរទស្សន៍ថៃផងដែរ ដែលសបញ្ជាក់ថាទោះលោកទៅដល់ទីណាលោកនៅតែទទួលស្គាល់ និងបង្ហាញដល់ពិភពលោកថា លោកជាកូនខ្មែរជានិច្ច៕

សូមទស្សនាវីដេអូខាងក្រោម ៖

2019 08 25_18 50 34

Screenshot 7606

Screenshot 7615

Screenshot 7627

Screenshot 7651

Optimized by Optimole