កោះតៃវ៉ាន់ គឺជាកូនប្រទេសតូចមួយស្ថិតនៅតំបន់អាស៊ីខាងកើត ដែលមានផ្ទៃក្រឡាសរុប ៣៥ ៩៨០គីឡូម៉ែត្រការ៉េ ខណៈក្នុងឆ្នាំ២០១៨ កន្លងទៅមានប្រជាពលរដ្ឋសរុបប្រមាណជិត២៤លាននាក់។
បើសិនជាលើកឡើងអំពីកូនប្រទេសមួយនេះ អ្នកអានភាគច្រើនប្រាកដជានឹកឃើញទៅដល់វីរៈបុរស ឬជាស្ថាបនិកកូនប្រទេសមួយនេះ នោះគឺអ្នកនយោបាយចិន ចាង ខៃចៀក (Chiang Kai-Shek) ជាក់ជាមិនខាន។ ប្រទេសរហ្សនាម កូននាគ១ ក្នុងចំណោមកូននាគទាំង៤នៅអាស៊ីនេះ ក៏ជាបញ្ហាចម្បងនៃទំនាស់ខ្លាំងមួយរវាងមហាអំណាចពិភពលោកដូចជា សហរដ្ឋអាមេរិក/ចិន/សូវៀត ជាដើមផង។
ភាពស្មុគស្មាញជាច្រើនបានកើតឡើងនៅអំឡុងដើមឆ្នាំនៃសង្គ្រាមត្រជាក់ ពោលគឺក្រោយសង្គ្រាមលោកលើកទី២។ នៅក្នុងឆ្នាំ១៩៤៩ ចាង ខៃចៀក (Chiang Kai-Shek) ដែលបានចាញ់ក្រោមស្នាដៃពួកកុម្មុយនីស៍ចិន ម៉ៅ សេទុង បានរត់ភៀសខ្លួនមកបង្កើតរដ្ឋាភិបាលចិនមួយនៅលើកោះតៃវ៉ាននេះឯង ខណៈគ្រានោះមានប្រជាពលរដ្ឋរត់ភៀសខ្លួនមកតាមប្រមាណ១.២លាននាក់។
១ឆ្នាំក្រោយមក ពោលគឺនៅឆ្នាំ១៩៥០ ចាង ខៃចៀក (Chiang Kai-Shek) ត្រូវបានប្រជាពលរដ្ឋកោះតៃវ៉ាន់ បានបោះឆ្នោតឲ្យតាមលក្ខណៈប្រជាធិបតេយ្យ ទទួលស្គាល់ជាប្រធានាធិបតីកោះតៃវ៉ាន់ជាផ្លូវការ។ តែយ៉ាងណារដ្ឋាភិបាលមួយនេះ ត្រូវបានទទួលស្គាល់តែសហរដ្ឋអាមេរិកប៉ុណ្ណោះ ខណៈសូវៀតបានប្រកាន់ជំហរខាងរដ្ឋាភិបាលកុម្មុយនីស៍ចិនឯណោះ។ ជារឿយៗ តឹកតាងប្រវត្តិសាស្ត្របានបង្ហាញថា សហរដ្ឋអាមេរិក បានបន្តការជួយឧបត្ថម្ភលើផ្នែកសម្ភារៈយោធា ដល់ប្រទេសកោះតៃវ៉ាន់នេះ។
នៅក្នុងឆ្នាំ១៩៧៥ ចាង ខៃចៀក (Chiang Kai-Shek) បានទទួលមរណភាព។ អ្នកបន្តវេនដឹកនាំជំនាន់ក្រោយរបស់តៃវ៉ាន់ បែរជាលើកឡើងនូវគោលការណ៍ ចិនតែមួយ ហើយក៏បង្ករឲ្យមានភាពចលាចលក្នុងរដ្ឋាភិបាលតៃវ៉ាន់គ្រានោះមួយចម្អិនកំពឹសផងដែរ។ រឿងរ៉ាវស្មុគស្មាញអំឡុងសម័យកាលសង្គ្រាមត្រជាក់នោះ បានបែងចែកមនុស្សជា២បក្សពួកនៅក្នុងប្រទេសកោះតៃវ៉ាន់ ដោយមួយក្រុមមានទំនោរទៅខាងលទ្ធិសេរី ដោយទាមទារឲ្យតៃវ៉ាន់ ផ្តាច់ខ្លួនចេញពីចិនដីគោក ចំណែកមួយក្រុមវិញទៀត ប្រកាន់ជំហរលើគោលការណ៍ ចិនតែមួយ ដោយមានចេតនាចង់ឲ្យតៃវ៉ាន់ធ្វើជាខេត្ត ឬជាផ្នែកមួយរបស់ការគ្រប់គ្រងពីរដ្ឋាភិបាលចិនកុម្មុយនីស៍។
ដោយសារតែបញ្ហាកាន់តែស្មុគស្មាញបែងចែកមិនដាច់ស្រឡះ ចិនបែរជាមានគំនិតថ្មីដោយបញ្ឈប់ការប្រើប្រាស់ហិង្សា ងាកមកចាប់អារម្មណ៍លើការចចារទៅវិញ។ ទីបំផុត! មេដឹកនាំចិន និងមេដឹកនាំតៃវ៉ាន់ បានធ្វើទំនាក់ទំនងការទូតជាផ្លូវការ ដើម្បីពិភាក្សាគ្នា អំពីលក្ខន្តិកៈនៃការបង្រួបបង្រួម។ ហើយជាលទ្ធផលនៃការថយមួយជំហានម្នាក់ បានបង្កើតជារូបមន្ត ខ្លួនមួយ ក្បាលពីរ (ប្រទេសមួយ រដ្ឋាភិបាល២) នេះឯង ដែលត្រូវបានប្រើប្រាស់ទល់បច្ចុប្បន្នភាព។
គោលការណ៍នេះ គឺបង្កើតឡើងដោយអនុញ្ញាតិឲ្យកោះតៃវ៉ាន់ អនុវត្តន៍នូវប្រព័ន្ធសេដ្ឋកិច្ចបែបទីផ្សារសេរី ព្រមទាំងគោលការណ៍នៃការគោរពសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ តែទន្ទឹមនឹងនោះលើវិស័យរដ្ឋបាលស្វ័យតវិញ ត្រូវបានគ្រប់គ្រងដោយចិននូវតួនាទីដឹកនាំនយោបាយការបរទេស និងវិស័យការពារជាតិ។ តែយ៉ាងណាក្ដី! ក្នុងការអនុវត្តជាក់ស្តែងប្រព័ន្ធមួយនេះនៅតែមានភាពចម្រូងចម្រាស់បែងចែកមិនដាច់ស្រឡះមកទល់បច្ចុប្បន្នភាព។
គួរបញ្ជាក់ដែរថា គោលនយោបាយ ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ នេះគឺចេញពីគំនិតរបស់អតីតប្រធានាធិបតីចិន លោក តេង ស៊ាវភីង ៕
ក្នុងស្រុករក្សាសិទ្ធ