លោក ពលបាលត្រីថ្នាក់ទី១ Leonardo A. Funk ទោះបីជាមានឋានៈតូចតាចព្រមទាំងកម្ពស់ទាបល្មម បានចូលធ្វើទាហានក្នុងកងទ័ពទាហានប៉ារ៉ាអាមេរិកនៃកងឆត្រយោងរបស់កងវរសេនាតូចថ្មើរជើងទី 508 របស់កងទ័ពសហរដ្ឋអាមេរិកហើយបានក្លាយជាទាហានដែលល្អ និងជំនាញបំផុតនៅក្នុងសង្គ្រាមលោកលើកទី 2 ។
ឆ្លងកាត់ការហ្វឹកហាត់ដ៏លំបាក និងគ្រោះថ្នាក់បំផុត ដើម្បីចូលធ្វើសង្គ្រាមលោកលើកទី២ មានទាហានមិនច្រើននោះទេ ក្នុងកងរបស់លោកដែលឆ្លងផុតវគ្គចុងក្រោយ។
កំឡុងសង្គ្រាមសមរភូមិ Battle of The Bulge នៅខែមករាឆ្នាំ 1945 លោកដឹកនាំកងវរសេនាតូចមួយដែលជាផ្នែកនៃកងវរសេនាធំ បានឡើងជិតដល់បន្ទាត់ទីតាំងសត្រូវដល់ទៅ១៥ម៉ាយ៍(24 គីឡូម៉ែត្រ) តែកងទាហាននេះប៉ះព្យុះព្រឹលនិងរណ្ដៅព្រិល។
មេបញ្ជាការធំនៃកងវរសេនាធំបានរងរបួសខ្លាំង មិនអាចច្បាំងកើតហើយ ភ្លាមៗនោះ លោក ហ្វាំង ត្រូវបានតែងតាំងឲ្យទទួលដឹកនាំកងទ័ពទាំងអស់។
ភ្លាមៗនោះលោកបានបញ្ជាឲ្យទាហានបែងចែកជាក្រុមប្រយុទ្ធតូចៗ។ ក្រោមការដឹកនាំរបស់គាត់ ក្រុមទាហានតូចៗមានគ្នាប្រហែល៥ទៅ៦នាក់បានចូលទៅដល់បន្ទាយបាញ់កាំភ្លើងធំរបស់អាល្លឺម៉ង់ដោយវាយសម្រុកពីផ្នែកខាងឆ្វេង។
ពួកគេបានវាយប្រហារខ្មាំងសត្រូវដោយកម្ទេចជុំរំទាហានអាល្លឺម៉ង់តូចៗ១៥កន្លែង និងចាប់បានឈ្លើយសឹក៣០នាក់ដោយគ្មានទាហានលោក ហ្វាំងណាម្នាក់ស្លាប់ ឬរបួសសោះឡើយ។
ការប្រយុទ្ធឈ្លបស្ងាត់ៗបន្តឡើងកាន់តែជ្រៅហួសតំបន់ Holzheim ប្រទេសបែលហ្សិក សរុបចំណាប់ខ្មាំងចាប់បាន៨០នាក់។
ដោយមិនមានការប្រុងប្រយ័ត្នទាហានអាល្លឺម៉ង់ដែលនៅសល់លាក់ខ្លួនបាន សម្លាប់កូនទាហានការពាររបស់គាត់៤នាក់ ហើយរំដោះចំណាប់ខ្មាំងទាំងអស់។
កូនទាហានរបស់គាត់ត្រូវស្លាប់៤នាក់ ខណៈចំណាប់ខ្មាំងត្រូវបានរំដោះទាំងអស់តែគាត់មិនបានដឹងទេ។ ចំណាប់ខ្មាំងទាំងនោះបានសម្លាប់ទាហានរបស់លោកដែលនៅសល់។
ដោយការមិនបានដឹងជាមុនលោកក៏បានដើរទៅមុខបន្តទៀត ជាមួយកូនទាហាន៣នាក់ ប៉ុន្តែការទៅមុខរបស់បានចូលក្នុងសម្បុករបស់ទាហានអាល្លឺម៉ង់ ហើយពួកគេបានឡោមព័ទ្ធលោក ព្រមតាំងឲ្យលើកដៃព្រមចុះចាញ់។
លោកដើរទៅមិនមែនដោយដៃទទេ តែស្ពាយកាំភ្លើងយន្តដាក់គ្រាប់ពេញទៅជាមួយផង ខណៈកូនទាហានលោកមានកាំភ្លើងម៉ាក M1 Garand ម្នាក់មួយ។
ទាហានអាល្លឺម៉ង់ឲ្យគាត់លើកដៃឡើងលើតែមិនបានប្រាប់ឲ្យទម្លាក់កាំភ្លើងនោះចោលទេ។ ភ្លាមនោះលោកបានរត់ទៅបុកមេកងទាហានអាល្លឺម៉ង់ម្នាក់ឲ្យដួល ហើយទាញកាំភ្លើងជាប់ខ្លួនស្រាប់យ៉ាងលឿនបាញ់ទៅទាហានអាល្លឺម៉ង់ដែលព័ទ្ធជុំវិញស្លាប់និងរបួសស្ទើរទាំងអស់ល្មមអស់គ្រាប់មួយខ្សែក្នុងដៃ។
គាត់បានប្រាប់ឲ្យកូនទាហានរបស់លោក ប្រមូលកាំភ្លើងរបស់ទាហានអាល្លឺម៉ង់ដែលរបួសបនិងស្លាប់។
ក្នុងស្ថានភាពបាញ់យ៉ាងសាហាវនោះលោក សម្លាប់ទាហានអាល្លឺម៉ង់នឹងកន្លែង២១នាក់ របួសជាច្រើននាក់ហើយអ្នកនៅសល់ត្រូវចាប់ខ្លួនសរុប៤០នាក់។
ហើយជាង៤០នាក់ទៀតត្រូវបានកងទាហានរបស់លោកផ្សេងទៀតឡោមព័ទ្ធនិងសម្លាប់វិញ។ ស្ថានភាពសង្គ្រាមកំបុងតែក្ដៅបែបនេះ សកម្មភាពរបស់ លោក ហ្វាំងបានបង្ហាញពីភាពសាហាវឃោឃៅក្នុងសង្គ្រាម ដែលទាហានតែងជួបប្រទះ។
ហ្វាំងគ្រាន់តែទទួលបញ្ជាពីមេកងពលធំដែលគាត់មិននៅហើយគាត់ជាមេបញ្ជាការទី២តែប៉ុណ្ណោះ។ សកម្មភាពរបស់ ហ្វាំងលើសពេកអាចធ្វើឲ្យមេបញ្ជាការធំសម្លាប់លោកបាន ប៉ុន្តែដោយសារស្នាដៃបោសសម្អាតជុំរំទាហានអាល្លឺម៉ង់អស់ជាច្រើនលោកត្រូវបានរួចទោស ហើយទទួលបានការដឹកនាំពេញលេញនៃកងពលដែលនៅសល់ប៉ុន្មាននាក់របស់លោក។
ភាពក្លាហានរបស់ ហ្វាំង ជាមួយនឹងកងទាហាន ad hoc របស់គាត់ទទួលបានការសរសើរ ពិសេសភាពជាអ្នកដឹកនាំរបស់គាត់។
នៅចុងឆ្នាំ១៩៤៥លោកត្រូវបានគេរំសាយចេញពីទាហានហើយទទួលមេដាយកិត្តិយសជាច្រើនអំពីស្នាដៃរបស់លោកនៅតំបន់ Holzheim ប្រទេសបែលហ្សិក។ លោកបានទទួលមរណៈភាពនៅថ្ងៃទី២០វិច្ឆិកាឆ្នាំ១៩៩២ក្នុងវ័យ៧៦ឆ្នាំ។
ខាងក្រោមនេះជាមេដាយដែឡលោកទទួលបានក្នុងសង្គ្រាមលោកលើកទី២៖
Medal of Honor, Distinguished Service Cross, Silver Star, Bronze Star, Purple Heart (3), Combat Infantryman, Badge Croix de guerre w/ palm (Belgium)៕
ក្នុងស្រុករក្សាសិទ្ធ