ចង់ទៅលេងទេ? ​ផ្ទះដ៏ល្បីថាលងសាហាវទាំងក្នុងរឿង និងក្រៅរឿង ​The Conjuring គ្រោងនឹងបើកឱ្យទស្សនាជាសាធារណៈនៅឆ្នាំក្រោយហើយ

អ្នកណាដែលថាមិនស្គាល់ខ្សែភាពយន្តរន្ធត់ដ៏ល្បី ​The  Conjuring  នោះ ​ដោយខ្សែស្រឡាយសាច់រឿងនេះពីមួយវគ្គទៅមួយវគ្គគឺកាន់តែញាក់សាច់ និងរន្ធត់ ​ធ្វើឱ្យអ្នកទស្សនាចង់តាមដានជាបន្តបន្ទាប់។

ជាក់ស្តែងផ្ទះដ៏រន្ធត់ ដែលបានរំលេចនៅក្នុងខ្សែភាពយន្ត ​The Conjuring  មួយនេះ ​ត្រូវបានគេដឹងថា មិនត្រឹមតែមានភាពរន្ធត់នៅក្នុងសាច់រឿងប៉ុណ្ណោះទេ ​តែសូម្បីតែស្ថានភាពពិតៗនៅខាងក្រៅក៏ញាក់សាច់ និងមានរឿងរ៉ាវលងបន្លាចមិនស្ទើរដែរ។

ផ្ទះដែលមានទេសភាពស្រស់ស្អាតម៉ូត Harrisville house អមដោយបឹង ​និងដើមឈើធំមួយ  បង្កប់ដោយភាពរន្ធត់មួយនេះ ​គឺជាកម្មសិទ្ធរបស់ប្តីប្រពន្ធមួយគូ (ម្ចាស់ថ្មី)  ​គឺលោក Cory Heinzen និងអ្នកស្រី Jennifer Heinzen ដោយផ្ទះនេះត្រូវបានរកឃើញ និងស្នើសុំថតដោយអ្នកដឹកនាំរឿងផ្ទាល់លោក ​James Wan  តែម្តង។

The Conjuring1

តាមរយៈម្ចាស់ផ្ទះបានឱ្យដឹងថា ​ផ្ទះនេះមានរឿងចម្លែកៗកើតឡើងតាំងពីមករស់នៅ  ​ដោយជួនកាលទ្វារបិទដោយខ្លួនឯង ​ពេលខ្លះមានសម្រិបជើង ​សំលេងគោះទ្វារ និងសំឡេងប្លែកៗជាដើម ​ដោយអាចនិយាយថាបានសូម្បីតែលោកជាម្ចាស់ផ្ទះក៏មិនចង់នៅក្នុងផ្ទះនេះតែម្នាក់ឯងដែរ។ ​តែទោះជាយ៉ាងណា​ លោកនេះតែស្រលាញ់ពេញចិត្តផ្ទះមួយខ្នងនេះដោយសារតែសម្រស់ ​និងទេសភាពរបស់វា ​អាចនិយាយបានថាជារឿងមួយដ៏ស្រស់ស្អាតអស្ចារ្យក្នុងពិភពអាថ៌កំបាំង និងរន្ធត់ ហើយរឿងរ៉ាវដ៏គួរឱ្យខ្លាចដែលកើតឡើងនៅក្នុងផ្ទះនេះគឺកើតឡើងតាំងពីរឿង ​Conjuring  បានចាប់ផ្តើមថតទៅទៀត។

គួរឱ្យដឹងផងដែរ ​បើតាមគម្រោងរបស់ម្ចាស់ផ្ទះរន្ធត់មួយនេះ គឺលោក Cory Heinzen និងអ្នកស្រី Jennifer Heinzen អ្នកទាំង២មានគម្រោង ​រុះរើកែលំអផ្ទះនេះឱ្យល្អ និងស្រស់ស្អាតជាងមុន ដើម្បីបើកឱ្យភ្ញៀវទេសចរណ៍ចូលទស្សនា និងសិក្សាស្រាវជ្រាវជាសាធារណៈនៅឆ្នាំក្រោយ តែមិនទាន់បញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់នៅឡើយនោះទេ៕

បកប្រែ ​និងរក្សាសិទ្ធដោយ៖ ក្នុងស្រុក

Conjuring House 1 1024x768