ស្រីៗ កុំរំលងអត្ថបទនេះឱ្យសោះ ចូលអានបានដឹង

មនុស្សស្រីកុំចង់គ្រប់គ្រងមនុស្សប្រុសតឹងខ្លាំងពេក

ត្រូវចាប់យកបេះដូងរបស់គេ ហើយព្រលែងខ្លួនរបស់គេ។

មនុស្សប្រុសប្រៀបដូចជាគ្រាប់ខ្សាច់ កាន់តែខំចាប់ ហូរចេញកាន់តែច្រើន។

ដូច្នេះមនុស្សស្រីយើងត្រូវចេះថែរក្សាពេលវេលា និងភាពយុវវ័យរបស់យើង។

មនុស្សស្រីវ័យ20ឆ្នាំ ប្រៀបដូចជាផ្លែCherry ល្អមើលមិនប្រាកដថាឆ្ងាញ់។

មនុស្សស្រីវ័យ30ឆ្នាំ ប្រៀបដូចជាផ្លែប៉ោម ល្អមើលហើយក៏ឆ្ងាញ់ទៀត។

មនុស្សស្រីវ័យ40ឆ្នាំ ប្រៀបដូចជាផ្លែម្នាស់ ឆ្ងាញ់តែមិនល្អមើលទេ។

មនុស្សស្រីវ័យ50ឆ្នាំ ប្រៀបដូចជាផ្លែប៉េងប៉ោះ អ្នកស្មានតែអ្នកនៅតែជាផ្លែឈើទៀតមែនទេ?

ដូច្នេះទាន់ខ្លួននៅក្មេង នៅមានសម្រស់ ត្រូវតែមានសេចក្តីក្លាហានទៅស្វែងរកស្នេហា ដែលយើងចង់បាន កុំធ្វើខ្លួនឯងដូចជានារីទេព អាយុច្រើននោះ។

ហេតុអ្វីបានជាសល់នារីទេពអាយុច្រើនដល់ម្លឹង?

ហេតុផលគឺមានតែ1 ខ្វះភាពក្លាហាន!

មនុស្សស្រីវ័យ20ឆ្នាំស្រស់ស្អាត ប៉ុន្តែអត់មានចិត្តចោរ ក៏អត់មានថ្លើមធំដូចចោរ។

មនុស្សស្រីវ័យ30ឆ្នាំ គឺមានចិត្តជាចោរ ប៉ុន្តែនៅតែមិនទាន់មានថ្លើមធំដូចចោរដដែល។

មនុស្សស្រីវ័យ40ឆ្នាំ មានចិត្តជាចោរហើយ ក៏ថ្លើមធំដូចចោរដែរ ប៉ុន្តែពេលងាកក្រោយរកមើល ចោរទៅអស់ហើយ!

លើលោកគ្មានចោរពិតជាគួរឲ្យខ្លាចណាស់!

មនុស្សប្រុសត្រូវចេះស្រលាញ់នារីដែលនៅក្បែរខ្លួនអ្នក នារីដែលនាងស្រលាញ់អ្នក ពីព្រោះនាងបានប្រគល់បេះដូងស្មោះរបស់នាងឲ្យទៅអ្នកហើយ ក៏ព្រោះតែនាងទុកចិត្តលើអ្នក។

មនុស្សប្រុសកុំមានអំណួតលើខ្លួនឯងពេក កុំក្អេងក្អាងព្រោះតែទេពកោសល្យបន្តិចបន្តួចរបស់ខ្លួនឯងពេក។

នារីម្នាក់ស្រលាញ់អ្នក អ្នកគឺជាប្តីពេញលក្ខណៈម្នាក់

នារី10នាក់ស្រលាញ់អ្នក អ្នកគឺហៅថាមនុស្សប្រុស

នារី100នាក់ស្រលាញ់អ្នក អ្នកគឺជាអ្នកដឹកនាំ

នារី1,000នាក់ស្រលាញ់អ្នក អ្នកគឺជាតារានិមិន្តរូប

នារី10,000នាក់ស្រលាញ់អ្នក អ្នកគឺជាក្រដាស់ប្រាក់

នារី100,000នាក់ស្រលាញ់អ្នក អ្នកគឺជាផលិតផលរក្សាសម្ផស្ស!

បើសិនជានារីលើលោកនេះស្រលាញ់អ្នក

អ្នកគឺជាសំឡីអនាម័យ (មិត្រភក្តិជួយថែម)

ត្រូវចងចាំ នារីដែលពោរពេញដោយជំនឿចិត្តគឺ ល្អឥតខ្ចោះ!

Credit to 嚣张 de 勇哥

បកប្រែកែសម្រួលពីភាសាចិនដោយ : សុខ គឹមទៀវ

បើចង់ចម្លងអត្ថបទមេត្តាទុកឈ្មោះអ្នកសរសេរឲ្យផង

Optimized by Optimole