មិនធម្មតា! ​សម្លចាណាងរបស់ជនជាតិភាគតិចគ្រឹង និងទំពួនមកពីខេត្តរតនគិរី ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងវិញ្ញាសារម្ហូបពិសេសប្រចាំតំបន់

កាលពីថ្ងៃសុក្រ ​ទី  ២៥ ខែតុលា  ឆ្នាំ ​២០១៩ ​នេះ ​មានការរៀបចំកម្មវិធីមួយមានឈ្មោះថា ​មហោស្រពសិល្បៈដណ្តាំស្លម្ហូបអាហារលើកទី២០ និងទម្រង់ម៉ូតសម្លៀកបំពាក់ខ្មែរលើកទី១៩ ឆ្នាំ២០១៩ ដែលប្រព្រឹត្តិឡើងនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ រាជធានីភ្នំពេញ ដើម្បីជាការលើកស្ទូយនូវស្នាដៃម្ហូបខ្មែរទូទាំងតំបន់ និងប្រទេសផងដែរ។

នៅក្នុងកម្មវិធីនោះ  លោកស្រី ឡាត់ សុខឯម ត្រូវាបជាប់ជាបេក្ខភាពចំណាត់ថ្នាក់លេខ២ ក្នុងវិញ្ញាសារម្ហូបពិសេសប្រចាំតំបន់ ក្នុងមុខម្ហូបសម្លចាណាង ជនជាតិដើមភាគតិចគ្រឹង និងទំពួន មកពីខេត្តរតនគិរី ដោយទទួលបានការអបអរសាទរជាខ្លាំង។

តាមរយៈលោកស្រី ឡាត់ សុខឯម ដែលមានគណនីហ្វេសប៊ុក Lat Sok Em បានបង្ហោះរូបភាពជ័យលាភី និងរៀបរាប់តថា៖ « អបអសាទរ សម្លចាណាង ជនជាតិដើមភាគតិចគ្រឹង និងទំពួន មកពីខេត្តរតនគិរី ជាប់ចំណាត់ថ្នាក់លេខ២ ខ្ញុំពិតជារំភើបសប្បាយរីករាយជាទីបំផុត រកអ្វីប្រៀបផ្ទឹមពុំបានឡើយ ដែលនាងខ្ញុំជាប់ចំណាត់ថ្នាក់លេខ២ ក្នុងវិញ្ញាសារម្ហូបពិសេសប្រចាំតំបន់ នៅក្នុងមហោស្រព សិល្បៈដណ្តាំស្លម្ហូបអាហារលើកទី២០ និងទម្រង់ម៉ូតសម្លៀកបំពាក់ខ្មែលើកទី១៩ ឆ្នាំ២០១៩ នាថ្ងៃទី២៥ តុលា ២០១៩ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ រាជធានីភ្នំពេញ។

សម្លចាណាង គឺខ្ញុំចម្អិនចេញពីបេះដូង និងដាក់ស្នាមញញឹម ដើម្បីអត្តសញ្ញាណរបស់ខ្លួន ហើយសម្លចាណាងនេះផងដែរវាជាសិល្បៈមួយបានរួមចំណែកយ៉ាងធំ ក្នុងការបង្ហាញអំពីអត្តសញ្ញាណ និងការផ្សារភ្ជាប់នឹងការងារកសិកម្មប្រពៃណីរបស់ជនជាតិដើមភាគតិច។ ខ្ញុំជនជាតិដើមភាគតិចគ្រឹង ខ្ញុំចូលចិត្តម្ហូបជនជាតិដើមភាគតិចខ្ញុំ ខ្ញុំចង់លើកស្ទួយម្ហូបអាហារជនជាតិដើមភាគតិចទៅកាន់ពិភពលោកបានស្គាល់ពីវប្បធម៌ ខ្ញុំចូលរួមអភិរក្ស និងថែរក្សាអត្តសញ្ញាណរស់របស់វប្បធម៌ជាតិ។ មហោស្រពសិល្បៈដណ្តាំស្ល ២០១៩ »។

គួរឱ្យដឹងផងដែរថា ​សម្លចាណាង គឺជាម្ហូប ឬស៊ុបមួយមុខ ​ដែលយកឈ្មោះតាម ស្លឹករុក្ខជាតិចាណាងរបស់ជនជាតិភាគតិចតែម្តង ​ដោយគេយកបន្លែនេះមកបុកពូតយកទឹកហើយផ្អាប់ទុកប៉ុន្មានថ្ងៃ ទើបយកមកស្ងោរជាមួយនឹងបន្លែជាច្រើនមុខដូចជាទំពាំង ស្នៀតពោត ​រួមជាមួយនឹងសាច់គោ ឬស្បែកគោជាដើម។ ​ដោយវាអាចញ៉ាំជាមួយបាយសម្រាប់ទទួលទានក៏បាន ​ឬញ៉ាំជាមួយមីក៏បាន។ ​តែភាគច្រើនគេនិយមយកចាណាងមកញ៉ាំស្រុះជាមួយនឹងមីជាង។ ដើម្បីឱ្យកាន់តែជ្រាបច្បាស់អាចចុចលើតំណលីងមួយនេះ ឃើញខ្មៅៗចឹងតែឆ្ងាញ់កប់ហ្មង! អត់បានទៅញ៉ាំ «ចាណាង» ដូចអត់បានទៅលេងខេត្តរតនគិរីចឹង! ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពព័ត៌មាន និងរូបភាព៖ Lat Sok Em 

S11

73537337_2787147164642898_4109494884283449344_n

75362530_2787147374642877_8808375808335806464_n

76679408_2787147797976168_7004369280636551168_n

74446570_2787148084642806_356891372613009408_n

74308628_2787147514642863_2752318466089287680_n

73399793_2787147441309537_8587459221958688768_n

73292699_2787147024642912_8196689387832999936_n

73285023_2787147614642853_6709392885252358144_n

73157822_2787147094642905_8489150225166893056_n

73156426_2787147704642844_4663038833556717568_n

73091484_2787148177976130_729082380807045120_n

73210205_2787147261309555_1882085579986829312_n

74892377_2787147984642816_4956755566572601344_n

74614093_2787147877976160_4641579995829895168_n

Optimized by Optimole