មិនបាច់ខំប្រឹងពេកទេ គេមិនបានស្រឡាញ់យើងឡើយ

ពាក្យចាស់ពោលថា " ព្យាយាមគង់បានសម្រេច " តែមួយឃ្លានេះ វាប្រហែលជាប្រើបានតែចំពោះការព្យាយាមប្រឹងប្រែងជាមួយនឹងការងារតែប៉ុណ្ណោះ៉ តែបើនិយាយចំពោះស្នេហាវិញ មិនងាយនឹងបានសម្រេចដូចការព្យាយាមនោះឡើយ សម្រាប់ស្នេហា កាន់តែព្យាយាមខ្លាំងកម្រិតណា គឺកាន់តែអស់សង្ឃឹមតែប៉ុណ្ណោះ។

ការព្យាយាមយកចិត្ត ព្យាយាមតាមស្អិតមនុស្សដែលខ្លួនឯងស្រឡាញ់ មិនប្រាកដថាអាចធ្វើឱ្យគេស្រឡាញ់យើងវិញនោះឡើយ ពេលខ្លះ កាន់តែព្យាយាមតាមគេ កាន់តែខំប្រឹងចូលឱ្យក្បែរខ្លួនគេ រឹតតែធ្វើ់ឱ្យគេខឹង ស្អប់​ និងទើសទាល់យើងទៅវិញទេ។

1360e87f3f2a08efa72326d0935b2e1d

ធ្វើល្អរមែងបានល្អ គោរពគេ គេនឹងគោរពយើងវិញ តែស្រឡាញ់គេ មិនប្រាកដថា គេស្រឡាញ់យើងវិញនោះទេ។ ស្នេហា រំពឹងលើនិស្ស័យ មនុស្សទាល់តែមាននិស្ស័យនឹងគ្នា ទើបអាចបណ្ដាលឱ្យចិត្តប្រតិព័ទ្ធនឹងគ្នាបាន តែប់ើគ្មាននិស្ស័យនឹងគ្នាហើយ ទោះបានគ្នាជាគូយ៉ាងណាក៏ដោយ ក៏គង់តែបែកគ្នាវិញដដែល ទោះយើងស្រឡាញ់គេប៉ុនណា ទោះយើងផ្ដល់ឱ្យគេច្រើនយ៉ាងណា តែប់គេគ្មានចិត្ត គ្មានអារម្មណ៍ឱ្យយើង ក៏វាមិនអាចក្លាយជាគូនឹងគ្នាបានដែរ។

ស្រឡាញ់មនុស្សម្នាក់ ត្រូវតែចេះអត់ធ្មត់ សង្កត់ចិត្ត អំណត់ ព្យាយាមដើម្បីគេ តែពេលខ្លះ ការសន្សំចិត្តឱ្យគេ ស្រឡាញ់គេក៏មិនអាចបន្ទន់ចិត្តគេបានដែរ ព្រោះតែគេមិនមាននិស្ស័យជាមួយនឹងយើង ដូច្នេះ ក៏មិនបាច់ខំពេកនោះដែរ ព្រោះជម្រើសគេមិនមែនជាយើងឡើយ៕

75f882703d93e4d2f78427dd11d633ab

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ

Optimized by Optimole