តិចអត់ដឹងចុះថា ប្រទេសណាខ្លះ ​សម្បូរចំនួនសេដ្ឋីប្រាក់ពាន់លានដុល្លា​រច្រេីនជាងគេ​!

សម័យនេះហេីយ​ ការកេីនឡេីងអំពីសេដ្ឋកិច្ចពិភពលោកចេះតែកេីនឡេីងជាលំដាប់​ មហាអំណាចដណ្ដេីមទីផ្សារគ្នាដេីម្បីបញ្ចេញមុខទំនិញរបស់ខ្លួន​ មនុស្សកាន់តែឆ្លាតខួរក្បាលពិសេសច្នៃចេញរបសលរបរប្រេីប្រាស់ដែលមនុស្សជំនាន់មុនមិនធ្លាប់សូម្បីតែគិត​ តែមនុស្សអាចធ្វេីបាន​ ដេីម្បីតែលុយ​ ។

ថ្ងៃនេះយេីងសូមណែនាំពីមហាសេដ្ឋីប្រាក់ពាន់លានដុល្លាទាំង​ ៥ប្រទេស ដូចតទៅ​៖

១. សហរដ្ឋអាមេរិក​៖  សរុបសេដ្ឋីចំនួន​ 705 នាក់​ បេីគិតជាលុយគឺ​ 3.013 សែនលានដុល្លា​ ឯណោះ​ ដែលអាមេរិកគឺជាប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងជាងគេលេីលោក​ ។

1

២. ប្រទេសចិន៖​ សរុបសេដ្ឋីចំនួន​ 285 នាក់​ គិតជាលុយ​ 996 ពាន់លាន​ ដូចយេីងដឹងស្រាប់ហេីយថាចិនគឺជា​ នាគនៃអាសុីហេីយជាប្រទេសដែលមានប្រជាជនច្រេីនជាងគេក្នុងពិភពលោក​ ជាពិសេសគឺសេដ្ឋកិច្ចគឺអាចថាខ្លាំងជាងគេមួយដែរ​ ។

2

៣. ប្រទេសអាឡឺម៉ង់៖​ ជាប្រទេសដែលអាចថាខ្លាំងផ្នែកគ្រឿងចក្រ​ និង​ ជាប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងមួយ​ មានសេដ្ឋីចំនួន​ 146 នាក់​ ដែលមានលុយប្រហែល​ 442 ពាន់លាន​ ដុល្លា​ ។

3

៤. ប្រទេស​រុស្សុី​៖  មហាអំណាចផ្ដាច់ការសហភាពសូវៀត​ ជាប្រទេសដែលមានផ្ទៃដីធំជាងគេក្នុងពិភពលោក​ ដែលជាដៃគូស្លាប់រស់របស់អាមេរិក​ នោះដែរមានសេដ្ឋីប្រាក់ពាន់លាន​ រហូតដល់​ 102 នាក់និងលុយសរុបរហូតដល់​ 355 ពាន់លានដុល្លា​ ។

4

៥. អាណាចក្រអង់គ្លេស​៖ ប្រទេសដែលមានអរិយធម៌ដ៏រុងរឿងមួយក្នុងចំណោមប្រទេសក្នុងពិភពលោកហេីយសព្វថ្ងៃ​ ក៏មានស្ដេចជា​ ស្រ្ដីមាន​ សេដ្ឋីចំនួន​ 97 នាក់សរុបជាលុយគឺ​ 209 ពាន់លានដុល្លា​ ។

5

ប្រភព​ CNBC.Com

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក