តោះ មកដឹងពីរឿងរ៉ាវមួយចំនួន ដែលទាក់ទងទៅនឹងវីរបុរសនំដូណាត់ របស់កម្ពុជា

អ្នកប្រហែលជាបានដឹងរួចមកហើយថា ​ប្រជាជនខ្មែរដែលរស់នៅសហរដ្ឋអាមេរិច ​ភាគច្រើនប្រកបមុខរបរបើកហាងនំដូណាត់ ​ដែលយើងអាចហៅបានថាជារបររបស់ជនជាតិខ្មែរតែម្តង  រហូតដល់នំដូណាត់របស់ប្រជាជនខ្មែរនោទីនោះមានឈ្មោះល្បីល្បាញផងដែរ។ ​ចុះលោកអ្នកឆ្ងល់ទេថា ​តើមូលហេតុអ្វី ​ឬនរណា ​ដែលជាអ្នកនាំឱ្យប្រជាជនខ្មែរនៅអាមេរិចប្រកបរបរមួយនេះ?

C6bbd7d67dd40ec2

តោះ! ​មកតាមដានពីប្រវត្តិនៃការប្រកបរបរលក់នំដូណាត់របស់ប្រជាជនខ្មែរទាំងអស់គ្នា៖

លោក ទិត្យ ង៉ូយ គឺជាជនជាតិខ្មែរ​​ ​ដែលត្រូវបានគេដាក់ងារឱ្យថា « វីរបុរស នំដូណាត់ » ដោយលោកគឺជាជាជនភៀសខ្លួនមួយរូប ដែលរត់គេចទៅនៅប្រទេសអាមេរិកក្នុងអំឡុងពេលដែលប្រទេសកំពុងតែវឹកវរ ក្នុងឆ្នាំ ១៩៧៥ មុនជំនាន់ខ្មែរក្រហម ។ ដោយការនិរទេសខ្លួនចាកចោលមាតុភូមិកម្ពុជា ទៅដល់អាមេរិក ស្របពេលដែលលោកមានអាយុប្រហែល ៣៣ ឆ្នាំតែប៉ុណ្ណោះ ហើយពេលទៅដល់ ប្រទេសនេះដំបូងលោកបានប្រកបរបរជាអ្នកចាក់សាំង បន្ទាប់មកលោកក៏បានទៅធ្វើការនៅឯហាងដូណាត់មួយកន្លែង ដែលមានឈ្មោះថា Winchell’s Domnuts

ដោយសារការខិតខំធ្វើការងាររបស់បុរសដែលមានដើមកំណើតមកពីខេត្តបាត់ដំបង រូបនេះ ទើបធ្វើអោយថៅកែហាងចាត់លោកអោយធ្វើជាអ្នកគ្រប់គ្រងហាងតែម្ដង ។ក្រោយពីឡើងតំណែង លោកបានខិតខំធ្វើការទ្វេដងរហូតធ្វើឱ្យហាងល្បីល្បាញខ្លាំង ។

Img 0.06479000 1564565544

ក្រោយពីមានបទពិសោធន៍ពេញខ្លួនមក លោកមានគំនិតចង់បើកហាងដូណាត់ដោយខ្លួនឯង ហើយលោកក៏បានប្រើលុយសន្សំខ្លះដើម្បីបើកហាងផ្ទាល់ខ្លួនលោកតែម្ដងទៅដែលហាងនោះមានឈ្មោះថា Christy Donuts ។ ដោយសារតែចំណេះជំនាញដែលលោកមានផ្ទាល់ហាងរបស់លោកមានការគាំទ្រខ្លាំងពីអតិថិជនជាខ្លាំង ។

កាន់តែពិសេសនោះ ហាងដូណាត់របស់លោកពេលនោះល្បីល្បាញខ្លាំង ដោយមិនទាន់ដំណើរការហាងបាន ១០ ឆ្នាំផង លោកបានក្លាយជាសេដ្ឋីខ្មែរទី ១ បាត់ទៅហេីយ ដោយលោកមានលុយរាប់លានដុល្លារនៅក្នុងដៃក្នុងអំឡុងឆ្នាំ ១៩៨១។  ហើយរហូតដល់ឆ្នាំ ១៩៩១ ប្រធានាធបតី អាមេរិក ទី ៤៣  គឺលោក George W.Bush ក៏បានជូនមេដាយដល់លោកដែលមានរហ័សនាមថា “ American Donut King “ ដែលនេះគឺជាកិត្តិយសមួយសម្រាប់រូបលោក និងប្រជាជនកម្ពុជាទាំងមូលផងដែរ ។

មកដល់បច្ចុប្បន្នលោក ទិត្យ ង៉ូយ មានសាខាហាងនំដូណាត់ចំនួន ៦៧  កន្លែងទូទាំងប្រទេសអាមេរិក ហើយលោកក៏បានជួយជ្រោមជ្រែងបងប្អូនខ្មែរនៅឯអាមេរិក ឱ្យធ្វើការនៅហាងរបស់លោក និងខ្លះទៀតថែមទាំងមានលទ្ធភាពបើកហាងដោយខ្លួនឯងផងដែរ ។ នៅក្នុងនោះ លោកក៏បានបង្ហើបថាហាងដូណាត់ នៅសហរដ្ឋអាមេរិក ប្រមាណជា 80% គឺមានថៅកែសុទ្ធតែជាជនជាតិខ្មែរ ដែលនេះគឺពិតជាគួរឱ្យស្ញប់ស្ញែងស្នាដៃលោកខ្លាំងណាស់ ដែលស័ក្ដសមនឹងងារជា បិតាដូណាត់សង្រ្គោះជីវិតរបស់ប្រជាជនមែន។

គួរឱ្យដឹងផងដែរថាជីវប្រវត្តិរបស់លោក ទិត្យ ង៉ូយ ​ផ្ទាល់ត្រូវបានលោកនិពន្ធដោយផ្ទាល់មានឈ្មោះថា សៀវភៅ « ស្ដេចនំដូណាត់ » ដោយមានការសម្របសម្រួលដោយអ្នកនិពន្ធខ្មែរដ៏ល្បីគឺអ្នកស្រី ម៉ៅ សំណាង ទៀតផងដោយចេញផ្សាយដោយសៀវភៅជីវិត។ សៀវភៅនេះមានទំហំ: 13.5x 20CM ដោយមានតម្លៃត្រឹមតែ ៣៦០០០រៀលប៉ុណ្ណោះ៕

អត្ថបទកែស្រួលពី៖ ​Business  Cambodia  និង ហ្វេសប៊ុកអ្នកស្រី ម៉ៅ សំណាង

72756634_2409968139053108_7621585707756158976_o

Optimized by Optimole