Dmitry Ovcharenko មានដើមកំណើតមកពីតំបន់ Luhansk ភាគខាងកើតប្រទេសអ៊ុយក្រែនដែលកាលពីមុនទឹកដីនេះគឺជាកម្មសិទ្ធរបស់សហភាពសូវៀតក្នុងសង្គ្រាមលោកលើលទី២។ លោកត្រូវបានគេដឹងថាមិនពូកែហើយក៏មិនចូលចិត្តរៀនសូត្រអ្វីដែរ ប៉ុន្តែដោយសារមានកម្លាំងខ្លាំងខុសពីមនុស្សធម្មតា សុខភាពល្អ មិនងាយឈឺ គាត់ក៏ត្រូវបានគេរើសយកទៅធ្វើជាទាហានដោយកាន់កាំភ្លើងយន្ត ពេលសង្គ្រាមលោកចាប់ផ្ដើម។
អញ្ចឹងក៏ដោយ! ចាប់ផ្ដើមថ្ងៃដំបូងនៃសង្គ្រាមគាត់ទទួលរងរបួសហើយត្រូវបញ្ជូនទៅព្យាបាលហើយពេលជាសះស្បើយ គេឲ្យលោកធ្វើជាតៃកុងបើកឡានដឹកអាវុធ ស្បៀង និងសម្ភារៈកងទ័ព។ នៅថ្ងៃទី៣១ ខែកក្កដាឆ្នាំ១៩៤១ ដែលពេលនោះលោកបានបញ្ជូនទំនិញទៅកាន់កងពលរបស់លោក លោកបានប្រទះជាមួយសត្រូវហើយផ្ដាច់ជីវិតមេទាហានអាល្លឺម៉ង់៣នាក់រួមទាំងកូនទាហានមួយចំនួនទៀតហើយអំឡុងធ្វើទាហានលោកបានផ្ដាច់ជី វិតសត្រូវសរុប៥០នាក់។
ដំបូងឡើយពេលកំពុងបើកឡានក៏ពើបប្រទះ និងឡានទាហានអាល្លឺម៉ង់មួយដែលមានមេទាហានបីនាក់ ជាមួយនឹងទាហានជាច្រើន។ ដោយសារលោកតែម្នាក់ឯងមិនអាចធ្វើអ្វីបានក៏ត្រូវបានពួកគេឃាត់ឲ្យឈប់ហើយទាហានអាល្លឺម៉ង់បានដកយកកាំភ្លើងរបស់គាត់ចេញពីគាត់។ មានមេទាហានអាល្លឺម៉ង់ម្នាក់បានសួរចម្លើយគាត់ ខណៈដែលទាហានឯទៀតដើរល្បាតជុំវិញ។ភ្លាមៗនោះគាត់បានទាញពូថៅពីកូនរទេះនៅក្បែរខ្លួនហើយកា ប់ក្បាលអ្នកសួរចម្លើយ នោះស្លា ប់។
វាហាក់ដូចជារឿងភាពយន្តបែបបាញ់ប្រហារ ប៉ុន្តែនេះវាកើតឡើងការពិត។ បន្ទាប់ពីគាត់សម្លា ប់មេទាហានអាល្លឺម៉ង់ ២នាក់នោះហើយគាត់បានរើសគ្រាប់បែកដៃ៣គ្រាប់គប់ទៅកាន់ទាហានដែលដើរល្បាតស្លា ប់អស់២១នាក់។ អ្នកដែលនៅសល់ចាប់ផ្ដើមរត់ប្រសាចរកកន្លែងពួន។ Ovcharenko បានស ម្លាប់មេទាហាន អាល្លឺម៉ង់ ២នាក់។
ក្រោយពេលទាហាននៅសល់រត់អស់ លោកបានឆែកខ្មោចមេទាហានអាល្លឺម៉ង់ទាំងនោះព្រមទាំងរាវរកឃើញឯកសារសម្ងាត់មួយចំនួនហើយបើកឡានរបស់គាត់បន្តទៅជុំរំកងពលរបស់លោកវិញ។ ក្រោយមកមេបញ្ជាការទាហានសូវៀតបានផ្ដល់មេដាយនិងសក្តិជាវីរបុរសស ង្គ្រាមសូវៀតនិងមេដាយមួយចំនួនទៀត។
ក្រោយមកគាត់បានត្រឡប់ទៅកាន់កងកាំភ្លើងយន្តរបស់គាត់ពីដើមវិញហើយបន្តធ្វើសង្គ្រា មរហូតដល់ថ្ងៃចុងក្រោយ។ នៅដើមឆ្នាំ១៩១៥ ក្នុងប្រត្តិបត្តិការណ៍ liberation of Hungary លោករងរបួសធ្ងន់។ ដោយមិនអាចស៊ូបានលោកក៏ស្លា ប់ថ្ងៃទី២៨ខែមករាឆ្នាំ១៩៤៥៕