ដូចដែលយើងបានដឹងរួចមកហើយថា កញ្ញា សួស វីសា តារាចម្រៀងល្បីប្រចាំផលិតកម្មរស្មីហង្សមាស និងលោក Tommy តារាសម្តែងល្បី មានទំនាក់ទំនងស្នេហាជាមួយគ្នាជាយូរឆ្នាំមកហើយ ជាពិសេសបើតាមការរៀបរាប់របស់អ្នកទាំង២ ឧបសគ្គស្នេហាពិតជាមានច្រើនមិនធម្មតានោះទេ។
បើទោះបីជាហែរលឆ្លងការលំបាកជាច្រើន តែទីបំផុតគូស្នេហ៍ល្បីឈ្មោះមួយគូនេះ នៅតែជម្នះ កាន់ដៃគ្នាឆ្លងឧបសគ្គរាប់មិនអស់ ទីបំផុតក៏បានបើកកកាយរឿងស្នេហារបស់ខ្លួនជាសាធារណៈ ថែមទាំងបានប្រកាសការរៀបការធ្វើឱ្យអ្នកគាំទ្ររីករាយផង និងអបអរផងដែរ ។ ដោយថ្ងៃរៀបការរបស់កញ្ញា សួស វីសា និងលោក Tommy ត្រូវបានប្រកាសថានឹងប្រព្រឹត្តិឡើងនៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះហើយ ដោយកម្មវិធីគ្រោងធ្វើឡើងអធិកអធមមិនចាញ់អ្នកសិល្បៈដទៃនោះទេ ។
ហើយពេលនេះលោក Tommy ស្រាប់តែបានបង្ហោះវីដេអូចម្រៀងខ្លីមួយនិយាយពីប្រវត្តិស្នេហារបស់អ្នកទាំង២ ថែមទាំងសរសេររៀបរាប់ថា៖ « តេីស្នេហាមួយដែលអាចទៅមុខបាន តេីចាំបាច់ត្រូវពឹងលេីបបូរមាត់អ្នកដ៏ទៃមែនទេ? តេីស្នេហាមួយដែលមានក្តីសុខ តេីយេីងត្រូវទៅសុំក្តីសុខនោះពីអ្នកទាំងនោះមែនទេ? #MV_Trailer_Tommy_Ft_Visa នេះជាTrailer Videoពិសេសដែលយេីងទាំងពីរសម្តែងរួមគ្នា ហេីយការសម្តែងនេះគឺដកស្រង់ចេញពីរឿងពិតរបស់យេីងទាំងពីរផងដែរ❤️ ចង់ដឹងថាក្នុងវីដេរអូរនេះមានអីពិសេស កុំភ្លេចរង់ចាំមេីល Full video ដែលយេីងនឹងផុសមុនថ្ងៃរៀបការ❤️ »។
អត្ថន័យចម្រៀង និងវិដេអូនេះ បានធ្វើឱ្យអ្នកគាំទ្រក្តុកក្តួល និងរន្ធត់ចិត្តខ្លាំងលាយរំភើបជាខ្លាំង មិននឹកស្មានទម្រាំមានថ្ងៃកាន់ដៃគ្នាដល់ជីវិតអាពាហ៍ពិពាហ៍ពួកគេឆ្លងកាត់បញ្ហា និងការពេបជ្រាយចម្អកច្រើនបែបនេះសោះ។
ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖