មេរៀនដ៏ល្អដែលយើងអាចរៀន គឺរៀនពីបទពិសោធន៍នានាតាមរយៈការអង្កេតមើលទៅលើអ្នកដែលជោគជ័យនៅលើពិភពលោក។ ការចេះយកទម្លាប់ល្អៗទាំងនេះមកអនុវត្តន៍ នឹងជួយឲ្យភាពជាអ្នកដឹកនាំរបស់អ្នកកាន់តែប្រសើរឡើង អភិវឌ្ឍការសម្រេចចិត្តនិងការសម្របខ្លួនកាន់តែល្អដើម្បីធ្វើឲ្យអ្នកក្លាយជាស្ថាបនិកអាជីវកម្មមួយដ៏ជោគជ័យ។
ដូច្នេះមនុស្សគ្រប់គ្នាអាចបើកចិត្តទទួលយកចំនុចទាំង១០ដូចខាងក្រោមនេះបាន ព្រោះការពិតគេមានចំណុចល្អៗ ដល់ទៅ១០យ៉ាងប្រាកដជាមិនមានការសោកស្តាយឡើយបើបានអាន៖
អ្នករស់ដើម្បីបង្កើតផលិតផលថ្មីល្អៗក្នុងការជួយបង្កើតស្នាមញញឹមដល់អតិថិជនរបស់អ្នក។ ការធ្វើការងារគឺមិនមែនគិតតែលុយនោះទេ ប៉ុន្តែគឺដើម្បីធ្វើការផ្លាស់ប្តូរស្ថានភាពរស់នៅដ៏ល្អមួយដល់សង្គម។
ការបង្កើតបណ្តាញទំនាក់ទំនងគឺមិនត្រឹមតែស្វែងរកអតិថិជនបន្ថែមនោះទេ ប៉ុន្តែថែមទាំងជួបមនុស្សផ្សេងៗដែលមានឆន្ទះដូចអ្នក នឹងអាចជួយអ្នករីកចម្រើនបន្តទៅមុខទៀត។
អ្នកមិនអាចបង្កើតអាជីវកម្មមួយដែលអ្នកមិនយល់ ឬដោយប្រើបច្ចេកវិទ្យាហួសសម័យនោះឡើយ។ ការយល់ដឹងច្បាស់ពីវិស័យអាជីវកម្មរបស់អ្នកនិងបច្ចេកវិទ្យាចុងក្រោយ គឺចាំបាច់ណាស់សម្រាប់អ្នកជាសហគ្រិន។ ចូររៀនអ្វីមួយថ្មីៗជារៀងរាល់ថ្ងៃ។
ស្ថាបនិករបស់ក្រុមហ៊ុន Zappos បាននិយាយថា “ចូរកុំលេងល្បែងណាដែលអ្នកមិនយល់ឲ្យសោះ ទោះបីជាអ្នកមើលឃើញមនុស្សជាច្រើនបានបង្កើតលុយពីវាបានច្រើនក៏ដោយ”។ ការយល់ឲ្យបានស៊ីជម្រៅទៅលើវិស័យអាជីវកម្មរបស់ខ្លួនឯង គឺមានសារៈសំខាន់អាចធ្វើឲ្យអ្នកជោគជ័យបាន។
លោក Larry Page ស្ថានិកក្រុមហ៊ុន Google បានលើកទឹកចិត្តសហគ្រិនគ្រប់រូបឲ្យផ្តល់ជូននូវផលិតផលឬសេវាកម្មរបស់គេលើសពីការរំពឹងចង់បានរបស់អតិថិជន។ បើអាចធ្វើបាន វានឹងជួយបង្កើតនូវចំនាប់អារម្មណ៍និងទំនុកចិត្តលើយីហោរបស់អ្នកកាន់តែខ្លាំងក្លា។
ចូរចំនាយពេលវេលាឲ្យបានច្រើនដើម្បីអភិវឌ្ឍន៍ខ្លួនអ្នក។ លោក Satya Nadella ជា CEO ក្រុមហ៊ុន Microsoft បានសរសេរនៅក្នុងអ៊ីម៉ែលរបស់គាត់ទៅកាន់បុគ្គលិកថា “ខ្ញុំបានទិញសៀវភៅជាច្រើនបើទោះបីជាខ្ញុំដឹងថាអានមិនចប់ ហើយបានចុះឈ្មោះរៀនតាម Online ជាច្រើនបើទោះបីជាខ្ញុំដឹងថារៀនមិនបានទាំងអស់ក៏ដោយ។”
តម្រូវការអតិថិជនគឺផ្លាស់ប្តូរទៅតាមការផ្លាស់ប្តូរនៃសង្គមសម័យទំនើប។ ចូរអ្នករៀនឲ្យចេះសម្របនិងផ្លាស់ប្តូរឆាប់រហ័សនៃអាជីវកម្មដើម្បីបំពេញតម្រូវការទៅតាមការផ្លាស់ប្តូរនាសម័យនេះ។
ការផ្តល់យោបល់ដោយស្មោះត្រង់ដល់បុគ្គលិកដែលកំពុងបំពេញការងារ ហើយអ្នកក៏ត្រូវស្តាប់មតិយោបល់ពីអ្នកទាំងនោះផងដែរដើម្បីកែលម្អនិងធ្វើការងារអ្នកកាន់តែប្រសើរឡើង។
ចូរធ្វើឲ្យខ្លួនអ្នកអាចឲ្យបុគ្គលិកសួរសំនួរ បង្ហាញនូវការបារម្មណ៍ និងសន្ទនាជាមួយបានគ្រប់ពេល ហើយផ្តល់នូវការសរសើរ ការណែនាំ និងផ្តល់មតិយោបល់គ្រប់ពេលវេលា។
ចូរធ្វើឲ្យទំនាក់ទំនងរបស់អ្នកជាមួយអតិថិជនប្រៀបដូចជាគ្រួសារតែមួយរបស់អ្នក។ ចូរស្គាល់អតិថិជនឲ្យខ្លាំងជាងគូប្រកួតប្រជែងរបស់អ្នកដើម្បីផ្តល់នូវដំណោះស្រាយដែលពួកគេត្រូវការពិតប្រាកដពីអ្នក។
ប្រភព៖ yourstory.com