ក្ដៅៗ! មក​ដឹង​ចំណាត់ថ្នាក់​ FIFA Ranking របស់​ក្រុមបាល់ទាត់កម្ពុជា​ក្នុង​ខែ​វិច្ឆិកានេះ

សហព័ន្ធកីឡាបាល់​ទាត់​ពិភពលោកហៅកាត់ថា FIFA ​បាន​ធ្វើ​ការបន្ទាន់សម័យកាលទៅ​លើ​ចំណាត់​ថ្នាក់​ក្រុមបាល់ទាត់​ជម្រើស​ជាតិក្នុង​ពិភពលោកនៅ​ថ្ងៃ​ទី​២៨​ខែ​វិច្ឆិកាឆ្នាំ​២០១៩នេះ ខណៈក្រុម​ជម្រើសជាតិកម្ពុជា​ធ្លាក់ចំណាត់​ថ្នាក់ពី​លេខ​១៧២​ មក​លេខ​១៧៣​ក្នុង​ខែវិច្ឆិកា​នេះ​ដោយ​មាន​ពិន្ទុ៩៦៤ក្នុង​ដៃ។

Screenshot_2

ចំណាត់​ថ្នាក់​១៧៣​នេះ​មាន​ន័យថា​កម្ពុជាមាន​ពិន្ទុ និង​ចំណាត់​ថ្នាក់​ស្មើ​ឥណ្ឌូណេស៊ី(១៧៣ដូចគ្នានិងពិន្ទុដូច​គ្នា) ឡាវ (១៨៨) ព្រុយណេ(១៩១)​និង​ទីម័រខាងកើត(១៩៦)។​ចំណែក​ក្រុម​នៅ​អាស៊ាន​សទៃ​ទៀត​គឺ​វៀតណាមឡើង​បី​កាំ(៩៥) ថៃធ្លាក់បួនកាំ(១១៣)​ហ្វីលីពីនឡើង​២​កាំ(១២៤) មីយ៉ាន់ម៉ា​ឡើង​១១ចំណាត់​ថ្នាក់មក​លេខ១៣៦ ម៉ាឡេស៊ី​ឡើង​៤ចំណាក់​ថ្នាក់​មក​លេខ១៥៤ និង​សិង្ហបុរី​(១៥៧)។

Screenshot_3

ក្រុម​ខ្លាំងក្នុងលំដាប់​អាស៊ី​គឺ​ជប៉ុនរក្សា​ចំណាត់ថ្នាក់​ទី​១​នៅ​អាស៊ី​និង​លេខ​២៨​នៅ​ពិភពលោក ខណៈ​អ៊ីរ៉ង់​ធ្លាក់​មក​លេខ​២​នៅ​អាស៊ីនិង​លេខ​៣៣ពិភពលោក។ក្រុមបន្ត​ទៀត​គឺ កូរ៉េខាងត្បូង អូស្រ្តាលី កាតា អ៊ីរ៉ាក់ អារ៉ាប់រួម  ចិន និង​ស៊ីរី។ ចំណែក​ក្រុមលំដាប់​ពិភពលោកគ្មាន​ការ​ប្រែប្រួល​ច្រើន​នោះ​ទេ​គ្រាន់​តែ​ក្រូអាតឡើង​មក​លេខ​៦​ពិភពលោក​ជំនួសព័រទុយហ្គាល់​ដែល​ធ្លាក់​មក​លេខ​៧​ប៉ុណ្ណោះ៕

Screenshot_4

Optimized by Optimole