ញាក់សាច់! តែប្លែករបស់គេតើ ចុះឃើញរូបរាងហាងកាហ្វេបែបនេះមានអ្នកចង់សាកទេ?

ជាការពិតណាស់ ​កាហ្វេត្រូវបានគេពេញនិយមជាយូរយារណាស់មកហើយ ​គ្រាន់តែកាលពីមុនមានតែមនុស្សវ័យកណ្តាល ​ឬវ័យចំណាស់ប៉ុណ្ណោះដែលនិយមទទួលទានជាអាហារពេលព្រឹក ​និងពេលប្រជុំតុមូលពិភាក្សាគ្នា។  ប៉ុន្តែបច្ចុប្បន្ន  ហាងកាហ្វេកាន់តែរីកដុះដាល  ថែមទាំងមានទីតាំងអំណោយផលផង ​ហាងកាហ្វេក៏បានក្លាយទៅជាកន្លែងពេញនិយមពីបណ្តាមនុស្សគ្រប់ទិសទី  ទាំងមនុស្សចាស់ពេញវ័យ ​និងក្មេងជំទង់ ​ជាពិសេសយុវវ័យក៏បានយកហាងកាហ្វេជាកន្លែងជួបជុំមិត្តភក្តិ ​ធ្វើកិច្ចការសាលា និងកន្លែងពិភាក្សាផ្សេងៗ ​ដែលជាហេតុធ្វើឱ្យហាងកាហ្វេសព្វថ្ងៃកំពុងតែប្រជែងគ្នាទាំងរសជាតិ ​ការតុបតែងហាង  ដើម្បីទាក់ទាញភ្ញៀវបន្ថែមទៀត។

នៅក្នុងនោះដែរ ​ថ្មីៗនេះ ​ហាងកាហ្វេមួយដែលមានទីតាំងក្នុងប្រទេសថៃ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមទាំងនៅស្រុកថៃ ​និងស្រុកខ្មែរភ្ញាក់ផ្អើល ​ដោយសារតែអគារហាងកាហ្វេនេះពិតជាមានការសាងសង់តុបតែងប្លែកខ្លាំងតែម្តង  បើមើលពីចម្ងាយដូចជាអគារបោះបង់ចោល ​ឬអគារមិនទាន់រួចយ៉ាងអ៊ីចឹង តែបែរជាទាក់ទាញចំណាប់អារម្មណ៍ខ្លាំងឱ្យគ្រប់គ្នាចង់សាកល្បង  ដោយហាងកាហ្វេមួយនេះមានឈ្មោះថា « The Rectangle coffee x tower  »

ហាងកាហ្វេ  The Rectangle coffee x tower  មានទីតាំងនៅក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ ដែលទើបតែបើកលក់សាកល្បងកាលពីថ្ងៃទី ​២៥ ​ខែវិច្ឆិកា ឆ្នាំ ​២០១៩ ​នេះប៉ុណ្ណោះ ​និងធ្វើការបើកដំណើរការជាផ្លូវការនៅថ្ងៃទី  ៣០ ​ខែវិច្ឆិកានេះហើយ ​ដោយមានទាំងការបើកបម្រើកាហ្វេឈ្ងុយឆ្ងាញ់ និងភេសជ្ជៈគ្រប់ប្រភេទ ​រួមទាំងអាហារសម្រន់ និងនំប៉័ងទៀតផង។

គួរឱ្យដឹងថាអគារហាងកាហ្វេមួយនេះមានចំនួន ​៤ជាន់ ដែលសាងសង់រួចបានចំនួន ​២ជាន់ ប៉ុណ្ណោះ ​ឯ ២ជាន់បន្ទាប់ទៀតនឹងអាចបើកនាពេលឆាប់ៗនេះហើយ ​ដោយទីតាំងស្ថិតនៅខេត្តឈៀងម៉ៃប្រទេសថៃ  ដោយបើកបម្រើការចាប់ពីម៉ោង  ៩ព្រឹក ​ដល់ម៉ោង ​៥ល្ងាច។

ប្រសិនជាមានចំណាប់អារម្មណ៍ ​ហើយបានទៅលេងឈៀងម៉ៃ ​កុំភ្លេចឆ្លៀតទៅសាកល្បងផងណា ​អាចចូលទៅកាន់តាមរយៈផែនទីមួយនេះ  Map:Get Directions ឬចូលទៅកាន់ហ្វេសប៊ុកផេក The Rectangle coffee x tower និងទំនាក់ទំនងតាមលេខទូរស័ព្ទ +66 81 621 5214 ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ ไม่มีเวรหรอหมอ : Zero Shift Doctors/  The Rectangle coffee x tower/  สุดใจร้าย

78069794_1257222824666076_2814893760180125696_o

78503149_3083625041863106_1369687511898521600_o

74361886_424234354921771_4662808395676385280_n

74421293_3083624245196519_9030103284538408960_o

69873139_3083626655196278_446703876121296896_o

73425101_3083624771863133_2868302790902415360_o

74421293_3083624245196519_9030103284538408960_o

74604662_3083627071862903_3104410255698690048_o

74810040_1257222857999406_6362507489358905344_o

75580351_3083624675196476_8166466166827515904_o

75653212_3083625265196417_4633711929276235776_o

75653313_424233358255204_3156784272317087744_n

76686356_3083627391862871_9025636123413577728_o

76730143_3083624955196448_4577546070715793408_o

76757018_3083626968529580_710698816973570048_o

76779518_1257223281332697_1399242917029085184_o

76914268_424233304921876_7500817476570054656_n

76939510_1257223504666008_3126952112378871808_o

76945142_3083624875196456_8695624597464154112_o

77009923_424233404921866_7488136572743712768_n

77047912_1257223154666043_7355173022438785024_o

77054900_1257223064666052_8994002314889003008_o

77083078_1257223434666015_9163604397245071360_o

77197911_3083624325196511_431831718635241472_o

77357984_1257223304666028_3893102655110643712_o

77426602_112844223521800_6315206194189303808_o

77430688_1257223347999357_5559756042784473088_o

78099758_112844520188437_6990140225783595008_o

78180261_3083626898529587_30605181037051904_o

78202875_1257223201332705_6460950416115892224_o

78238213_112844476855108_941659476430159872_o

78247384_424233344921872_7745716288449675264_n

78253382_3083625171863093_6607667675768291328_o

78419000_112844286855127_3142573307866382336_o

78537122_1257223017999390_3107453197078233088_o

78561202_3083626531862957_2816272831229198336_o

78627809_1257223554666003_3344939664204103680_o

78694668_1257222961332729_6417239717900713984_o

78709066_424234641588409_5722350739968229376_n

78759923_1257222931332732_7791303298962685952_o

79025610_112844366855119_2942491844065361920_o

79029035_3083626765196267_5651473583331868672_o

Optimized by Optimole