តាមរយៈការចាប់ឆ្នោតបែងចែកពូលកាលពីយប់មិញ! ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុបឬហៅថា Euro 2020 បានរកឃើញក្រុមឬពូលរបស់ខ្លួនរួចហើយ ខណៈពូល F គឺជាពូលមរណៈ។
សម្រាប់ពូល A មានដូចជា៖ ទួរគី អ៊ីតាលី វែលនិងស្វីស ស្របពេលពូល B មានដាណឺម៉ាក ហ្វាំងឡង់ បែលហ្សិក និងរុស្សី។ពូល Cមានក្រុមឡើងជើងខ្លាំងហូឡង់ អ៊ុយក្រែន អូទ្រីស និងក្រុមមួយទៀតដែលឡើងពីវគ្គ Play-offរវាងក្រុម ហ្សកហ្សី បេឡារុស ម៉ាសេដូនីខាងជើង និងកូសូវ៉ូ។
ចំណែកក្រុមតោក្រដាសអង់គ្លេសស្ថិតក្នុងពូល D ជាមួយ ក្រអាត សាធារណរដ្ឋឆែកនិងក្រុមមួយមកពីវគ្គ Play-off រវាង ស្កុតឡែន អ៊ីស្រ្តាអែល ន័រវេស និងស៊ែប៊ី។ចំណែកពូលមរណៈនោះគឺពូល F ដែលមានក្រុមខ្លាំងៗដល់ទៅ៣នៅជាមួយគ្នាគឺអាល្លឺម៉ង់ ព័រទុយហ្គាល់ បារាំងនិងក្រុមមួយឡើងពីវគ្គ Play-off រវាងក្រុម អ៊ីស្លង់ រ៉ូមានី ប៊ុលហ្គារី និងហុងគ្រី។ ខាងក្រុមជាការបែងចែកពូលទាំងអស់៖