ចម្រៀងថ្ងៃមង្គល ពីតារាចម្រៀងស្រីបីដួងនៃរស្មីហង្សមាស សុទ្ធតែបង្កប់អត្ថន័យជ្រាលជ្រៅ!

ភ្នំពេញ៖ ថ្ងៃមង្គល ជាថ្ងៃដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន ហើយការដែលបង្កើតអនុស្សាវរីយមួយនៅថ្ងៃនោះ គឺជារឿងដ៏សំខាន់ផងដែរ ខណៈគូស្នេហ៍អាច រក្សាវាជាកាដូរដ៏មានតម្លៃមួយ។ ជាក់ស្ដែងយើងឃើញតារាចម្រៀងស្រីបីដួង ពីផលិតកម្មរស្មីហង្សមាស ដែលបានរៀបអាពាហ៍ពិពាហ៍រួច សុទ្ធតែមានបទចម្រៀង សម្រាប់ ថ្ងៃពិសេសរបស់ខ្លួន ដែលអត្ថន័យនៃបទចម្រៀងទាំងនោះ សុទ្ធតែបង្កប់អត្ថន័យផ្អែមល្ហែម និងគួរឱ្យរំភើបផងដែរ។

១. អ្នកនាង សុគន្ធ និសា «ជីវិតតែមួយ»

Screen Shot 2019 12 03 At 2.54.16 PM

បទចម្រៀង ជីវិតតែមួយ របស់អ្នកនាងសុគន្ធ និសា ត្រូវបាននិពន្ធឡើងជាពិសេសសម្រាប់ថ្ងៃមង្គលរបស់អ្នកនាង នៅថ្ងៃទី ១ខែធ្នូ ២០១៧ ជាមួយស្វាមី លោក ចៅ សម្បត្តិ ដែលអត្ថន័យចម្រៀងនេះ ពិតជាផ្អែមល្ហែម មែនទែន។

 

២. អ្នកនាង ឱក សុគន្ធកញ្ញា «ស្រលាញ់»

Screen Shot 2019 12 03 At 2.56.46 PM

បទចម្រៀង ស្រលាញ់ របស់អ្នកនាង ឱក សុគន្ធកញ្ញា ក៏បាននិពន្ធជាពិសេសក្នុងថ្ងៃមង្គលរបស់អ្នកនាងជាមួយស្វាមី លោក អ៊ឹង សុខលី នៅថ្ងៃទី១៦ ខែឧសភា ២០១៩ នេះផងដែរ ដែលអត្ថន័យស្ដាប់ហើយពិតជារំភើបជំនួសគូស្វាមីភរិយានេះមែនទែន។

៣. អ្នកនាង សួស វីសា «យើងតែមួយ»

Screen Shot 2019 12 03 At 3.00.02 PM

បទចម្រៀង យើងតែមួយ ពីអ្នកនា សួស​ វីសា ក៏ជាបទចម្រៀងដ៏មានអត្ថន័យ ជ្រាលជ្រៅផងដែរ ដែលបានចេញផ្សាយជាពិសេសនៅថ្ងៃមង្គលរបស់អ្នកនាង និងស្វាមី លោក ប៊ុនថុល ប៊ុនថង (Tommy) នៅថ្ងៃទី ២៩វិច្ឆិកា ២០១៩ នេះ ហើយទំនុកច្រៀងពិតជាសម្រិតសម្រាងយ៉ាងពិសេស ផងដែរ៕

Optimized by Optimole