ជារី ចន្ថាប៊ីន​បន្ត​លេង​ក្រៅ​ប្រទេស​ក្រោយ​ក្លិប​លីគកំពូល​ថៃ​ប្រកាស​ចុះកុងត្រាយក

ក្លិប​លីគ​កំពូលថៃ​​ Sukhothai FC បាន​ប្រកាស​ក្នុង​ផេកហ្វេសបុករបស់​ខ្លួន​ថា បាន​យល់​ព្រមចុះកុងត្រាយកកីឡាករខ្សែ​បារាំង ធារី ចន្ថាប៊ីន សម្រាប់​កូតា​កីឡាករ​អាស៊ានដើម្បី​ប្រកួត​ប្រជែង​ក្នុង​ពាន​រង្វាន់ Thai-League 1 រដូវ​កាល​២០២០។

74438739_2319865454785349_1871802238574264320_o 768x480

មែន​ទែន​ទៅ! កីឡាករវ័យ ២៨ឆ្នាំរូបនេះគឺ​ជា​គោលដៅរបស់បណ្តាក្លឹបមួយចំនួននៅក្នុងតំបន់អាស៊ានដូចជានៅលីគម៉ាឡេសុី ថៃ និងនៅក្នុងប្រទេសកម្ពុជាផងដែរ ជា​យូរ​មក​ហើយ បន្ទាប់ពីបានបង្ហាញសមត្ថភាពដ៏គួរឱ្យកត់សម្គាល់កាលរូបគេលេងនៅក្លឹប Terengganu FC ក្នុង​លីគ​កំពូល​ម៉ាឡេស៊ី នាពេលកន្លងមក។ ក្រៅពីនេះ ធារី ចន្ថាប៊ីន ក៏មានបទពិសោធន៍ច្រើនក្នុងវិស័យបាល់ទាត់ដូចជាធ្លាប់ជាសមាជិកក្រុមជម្រើសជាតិបារាំងអាយុក្រោម ១៧ឆ្នាំ ក៏ដូចជាក្រុមជម្រើសជាតិកម្ពុជាដែលរូបគេធ្លាប់បង្ហាញខ្លួនបាន ៣៥លើកមកហើយ។

https://www.facebook.com/thierrychanthabin/photos/a.533680133412710/2642715122509190/?type=3&__xts__%5B0%5D=68.ARBZculn2lXgw4klZhvuMN_56y3kOvJk75FUIjoUWmjwuDgjTb0zbKT6p-bMxXqG_sZRkSOxZdQ85s12q7_HwLnXchbbbW3A9aTpiwEC9tHnf8erh4FJFTT6S4h6jBGGexHLWNtRstmHJXIC3nMrVrL6l2cFKGLKk9VEvXwCje4uTrHHRWwpTQUtRSK4PAGxrZ750ufanRMlEZzkNw3P_Fm-Omi0WKGt53Za-kUf0VUYlzqbGWl5RQLMT_E8Xmr94H3IPyN_x0PNXxav_tJBMjeB3I5loNtP56WLBzpK-i1LKPbgLXi5ZjJ0DSleXQJ0-hIO-Txj01dzAW9Vr9PH4sxLRA&__tn__=-R

ខ្សែបម្រើរូបនេះបានរួមរស់ជាមួយក្លឹប Terengganu FC ចំនួន ២រដូវកាលមកហើយ នៅឆ្នាំ២០១៨ និងឆ្នាំ២០១៩ ក្រោយចាកចេញពីក្លឹបភ្នំពេញក្រោន នៅឆ្នាំ២០១៦ ដោយបន្ដទៅលេងឲ្យក្លឹប Krabi របស់ថៃ(បាន​កន្លះរដូវ​កាល) កាលពីឆ្នាំ២០១៧ កន្លងទៅ។

76751576_2608339429280093_6218051396843864064_n

ចំពោះក្លឹប Sukhothai FC គឺមានមូលដ្ឋាននៅខេត្តសុខោទ័យ ហើយត្រូវបានបង្កើតឡើងនាឆ្នាំ២០០៩​ ដោយចាប់ផ្តើមជាមួយក្របខណ្ឌ Regional League Northern Division បន្ទាប់មកត្រូវបានដំឡើងមកលេងនៅលីគកំពូលថៃក្នុងឆ្នាំ២០១៥ ដោយបញ្ចប់ទៅជាមួយចំណាត់ថ្នាក់លេខ៣ នារដូវកាលនោះ។ ក្លឹបបាល់ទាត់នេះមានកីឡដ្ឋានផ្ទាល់ខ្លួនឈ្មោះ Thung Thalay Luang Stadium ដែលអាចផ្ទុកទស្សនិកជនបានចំនួន ៩៥០០ នាក់៕

75204489_2588115984635771_3868949120542572544_o

Optimized by Optimole