អស្ចារ្យមែន! ​ឆាប់ៗនេះប្រេងកូឡាផលិតផលខ្មែរនឹងមានលក់នៅលើទីផ្សារហើយ ​ដោយស្នាដៃកូនខ្មែរឯកទេសផ្នែក​ឱសថ​សាស្ត្រ

ជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល ​និងមោទកភាពបំផុត  ដោយថ្មីៗនេះ ​កូនខ្មែរ ​៣រូប ​បានរួមដៃគ្នាផលិតប្រេងកូឡាដោយខ្លួនឯងជាផលិតផលក្នុងស្រុកបានសម្រេចដោយជោគជ័យ  និងថែមទាំងមានគម្រោងវាយលុកទីផ្សារក្នុងស្រុកទៀតផង។

តាមការរៀបរាប់ឱ្យដឹងពីសមាជិកមួយរូប ក្នុងចំណោម ៣រូប លោក ស្រេង ឈាង​ឡេ​ង បានឱ្យដឹងថាដំបូងឡើយពួកលោកគឺជានិស្សិតផ្នែកឱសថសាស្រ្ត ហើយមានបំណងស្រាវជ្រាវផលិតឱសថផ្សេងទេ ​តែដោយយល់ថាវាពិតជាត្រូវការដើមទុនច្រើន និងប្រើពេលវេលាយូរ ​ទើបពួកលោកបង្វែរមកធ្វើការស្រាវជ្រាវផលិតប្រេងកូឡាវិញ ដោយការស្រាវជ្រាវនេះប្រើពេលអស់រយៈពេលដល់ទោ ​៣ឆ្នាំ ​និងរួមទុនម្នាក់ដល់ទៅ១០​ម៉ឺន​ដុល្លារ​ ។​

​ដោយនៅពេលនេះផងដែរ ​សមិទ្ធផលនៃផលិតផលប្រេងកូឡា ​របស់ពួកលោកបានសម្រេចជារូបរាងហើយ ​នៅតែរត់ការសុំច្បាប់ និងដាក់ផ្លាកសញ្ញាតែប៉ុណ្ណោះ ហើយប្រសិនជាមានការគាំទ្រខ្លាំង លោកក៏ស្វាគមន៍អ្នកដែលមានបំណងវិនិយោគទុក ​បង្កើតរោងចក្រផងដែរ។

គួរឱ្យដឹងផងដែរថា ​មួយរយៈចុងក្រោយនេះមានកូន​ខ្មែរ​កាន់តែច្រើន​ឡើងហើយសុទ្ធតែមានសមត្ថភាពខ្ពស់នៅក្នុងការច្នៃប្រតិដ្ឋ ​និងផលិតផលិតផលផ្ទាល់ខ្លួនបែបក្នុងស្រុក ​ដោយការធ្វើបែបនេះពិតជាបានចូលរួមកាត់​បន្ថយ​ការ​ប្រើប្រាស់​ផលិតផល​នាំ​ចូលពីក្រៅប្រទេស ​ថែមទាំងអនាគតស្រុកខ្មែរអាចនឹងមានលទ្ធភាពចូលទៅកាន់ទីផ្សារបរទេសដើម្បីនាំចំណូលក្នុងប្រទេសផងក៏ថាបាន៕

Pal3

Pal2

Pal

Pal5 (1)

Pal5

Pal1

Optimized by Optimole