ថាខ្ញុំចិត្តចង្អៀតក៏បានដែរ តែមនុស្សរបស់ខ្ញុំ មនុស្សខ្ញុំស្រឡាញ់ ហាមអ្នកណាមកប៉ះពាល់

វាជារឿងធម្មតាទេ អ្នកណាៗក៏គេហួងហែង តឹងតែងរបស់ដែលជាកម្មសិទ្ធផ្ទាល់ខ្លួនដែរ ជាពិសេសគឺ សង្សារ ឬគូជីវិតនេះតែម្ដង មនុស្សពេញស្រឡាញ់ មនុស្សដែលខ្លួនឯងស្រឡាញ់ ទោះអ្នកនោះចិត្តទូលាយ ឬចិត្តល្អប៉ុនណាក៏ដោយ ក៏មិនអាចចិត្តល្អ ព្រមចែកមនុស្សខ្លួនស្រឡាញ់ ឱ្យទៅអ្នកដទៃ ប្រើប្រាស់រួមគ្នានោះឡើយ។

78730678_2348378068623441_2680593555923140608_o

អ្វីផ្សេងអាចចែកបាន លុយកាក់របស់របរប្រើប្រាស់ តែរឿងសង្សារ ឬប្ដីប្រពន្ធនេះមួយ មិនអាចចែកបានទេ ទោះចិត្តល្អប៉ុនណា ទោះអ្នកនោះជាមនុស្សរាប់អានគ្នាល្អូកល្អើន ជិតស្និទ្ធកម្រិតណា តែចង់ប្រាប់ថា រឿងសង្សារ ប្ដីប្រពន្ធគឺ Say No For Share សុំទោស! សុំផ្ដាច់មុខ ក៏អត់មានរឿង ក្នុងផ្ទះប្ដីយើង ក្រៅផ្ទះប្ដីគេនោះដែរ ចាប់ហែកអត់មានយល់មុខឡើយ។

78997157_2348378181956763_8524737718591160320_o

អាចថាខ្ញុំចិត្តចង្អៀត ឬចិត្តអាក្រក់ក៏ថាចុះ តែប្រាប់ហើយប្រាប់ទៀត រឿងសង្សារ ឬដៃគូជីវិតគឺ ផ្សេងគ្នា អត់មានមកពាក់ព័ន្ធ លូកល ឱ្យដៃ ឱ្យជើង ចង់ចូលមកធ្វើជាអ្នកទីបី ជ្រៀតជ្រែករបស់ខ្ញុំឡើយ ដរាបណា គេនៅតែមានឈ្មោះថាជា សង្សារ ឬជាប្ដីរបស់ខ្ញុំ វាជាកម្មសិទ្ធផ្ដាច់មុខ ហើយក៏មិនខ្វល់ដែរថា បើទម្ពក់មិនទៅ ព្នៅក៏មិនវារមកអីនោះ យកមកប្រើមិនបានទេ ហ៊ានតែលួចលាក ឬចង់ដណ្ដើម គឺមានតែត្រូវប្រឈមមុខដោះស្រាយគ្នាហើយ សូមទានជ្រាប៕

79387355_2348378115290103_964632938668883968_o

79814138_2348378275290087_2128877372932358144_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ

Optimized by Optimole