មកមើលផ្ទាំងចម្លាក់នៃក្បាច់ហោជាង ដ៏ប្រណិតនៅតាមព្រះវិហារបុរាណខ្មែរ តែបច្ចុប្បន្នត្រូវបានអ្នកជិតខាងចម្លងធ្វើជារបស់ខ្លួនអស់ហើយ

ហោជាង គឺជាបន្ទះក្តារផ្គុំជាប់គ្នាធ្វើជារូបឆាកមានសណ្ឋានស្រដៀងត្រចៀកដំរី របាំងដាក់ខាងក្រោមចុងដំបូលព្រះវិហារ ប្រាសាទបុរាណ ឬសាលាជាដើម មានសណ្ឋានបីជ្រុងស្មើគ្នា ឬស្រួចខាងលើបន្តិច ធ្វើជាឋានលាតក៏មានឆ្លាក់ជាក្បាច់រចនាដ៏ល្អពិចិត្រ។

នៅក្នុងសំណង់ស្ថាបត្យកម្មប្រាង្គប្រាសាទ និងវត្តអារាម ចាប់តាំងពីសម័យបុរេអង្គរជារៀងរហូតមក ខ្មែរយើងតែងតែតុបតែងលំអនៅលើផ្ទៃហោជាង ដោយរូបចម្លាក់ពាក់ព័ន្ធទៅនឹងទេវកថា ឬក៏ក្បាច់ភ្ញីទេស។ ដោយហោជាងប្រាសាទ មានទីតាំងស្ថិតនៅលើផ្តែរ និងសសរពេជ្រនៅតាមប្រាសាទបុរាណខ្មែរ។ ឯហោជាងព្រះវិហារសព្វថ្ងៃ ពិតជាកើតចេញពីហោជាងនៃសំណង់ប្រាង្គប្រាសាទបុរាណខ្មែរយ៉ាងប្រាកដ ដោយនៅក្នុងសំណង់ខ្មែរយើង ហោជាង ដែលបុព្វបុរសខ្មែរបាននិយមប្រើប្រាស់ នោះ គឺមានលក្ខណៈមិនខុសបែ្លកប៉ុន្មានពីហោជាងប្រាសាទឡើយ ។

ខុសពីហោជាងប្រាសាទ ហោជាងព្រះវិហារពីបុរាណ មានក្បាច់ភី្ញទេសហ៊ុំព័ទ្ធជុំវិញ ចម្លាក់កណ្ដាលធ្វើអំពីឈើ តែសព្វថ្ងៃនេះ ការប្រើហោជាងឈើ ត្រូវបានបាត់បង់ទៅហើយ ដោយត្រូវបានជំនួសជាទូទៅដោយពុម្ពស៊ីម៉ង់ត៍ទៅវិញ ។

នាសម័យបុរេអង្គរ ហោជាងមានរាងមូល ឬកោង ដូចដែកក្រចកសេះ  ប៉ុន្ដែចាប់តាំងពីសម័យអង្គរមក ស្ថាបត្យករខ្មែរកសាងហោជាងខ្មែរមានសណ្ឋានបីជ្រុងទៅវិញ (ព្រះវិហារ) ។ លក្ខណៈពិសេសត្រង់ទម្រង់ជាត្រីកោណនេះ បញ្ជាក់ពីការផ្លាស់ប្តូរនូវការពេញនិយម ឬចូលចិត្តតែប៉ុណ្ណោះ ដូច្នេះហើយបន្ទាប់ពីក្បាច់ផ្ដែរ ក្បាច់ហោជាងមានលក្ខណៈផ្ចិតផ្ចង់សំរិតសំរាំងខ្លាំងជាងគេបង្អស់ ក្នុងវិស័យស្ថាបត្យកម្មបុរាណខ្មែរ ។

ទាំងសំណង់ព្រះវិហារបុរាណ និងផ្ទៃហោជាងប្រាសាទ សុទ្ធតែមានក្បាច់ចម្លាក់នៅចំកណ្ដាល មានការតុបតែងលំអផ្សេងៗ តែភាគច្រើនពាក់ព័ន្ធទៅនឹងយុទ្ធកថាធំៗ នៃលទ្ធិសាសនា ហើយតាមរយៈចម្លាក់ទាំងនោះ យើងអាចស្វែងយល់អំពី និន្នាការសាសនានាសម័យបុរាណ ។ ដោយរូបបដិមា លើផ្ទៃហោជាង អាចបកស្រាយថា ប្រាសាទដែលត្រូវបានស្ថាបនាហើយនោះ គេឧទ្ទិសចំពោះអាទិទេពអង្គណាយ៉ាងជាក់ច្បាស់ ដោយតួអង្គដែលនៅចំកណ្ដាលហោជាង ភាគច្រើនជាតួអង្គសំខាន់ជាងគេនោះ ដូចជា ព្រះវិស្ណុ ព្រះគ្រឹស្ណៈ និងព្រះឥន្ទ្រជាដើម។

រីឯនៅផ្នែកខាងក្រៅ នៃហោជាង គឺមានលំអនូវដងក្ដារដែលមានរាងជាខ្លួននាគសណ្ដូកសំយ៉ុងចុះមកក្រោម តាមជម្រាលដំបូល ហើយផ្នែកខាងក្រោមគឺលំអដោយក្បាលនាគ និងផ្នែកខាងលើចុះមេដំបូលលំអដោយខ្លួននាគដែលហៅ ជហ្វា។

ទោះជាយ៉ាងនេះក្តី ​មកទល់បច្ចុប្បន្ន ​ចម្លាក់ហោជាងបុរាណ ​ត្រូវបានគ្រប់គ្នាបំភ្លេចចោល និងមិនសូវរចនាក្បាច់ក្បូរភ្ញីទេសដូចមុនឡើយ  ដោយកាន់តែសោកស្តាយនោះ ​ចម្លាក់ហោជាងដ៏ប្រណីតទាំងអស់នេះ ​ត្រូវបានប្រទេសជិតខាងយកទៅប្រើប្រាស់អស់ទៅហើយ ដែលជាហេតុធ្វើឱ្យខ្មែរបានបាត់បង់អត្តសញ្ញាណដើមគួរឱ្យសង្វេក។

ដូច្នេះក្នុងនាមជាកូនខ្មែរកុំភ្លេចជួយស៊ែចែករំលែក និងអភិរក្សថែរក្សាទាំងអស់គ្នា ដើម្បីជាការយល់ដឹងអំពីក្បាច់ហោជាងបុរាណខ្មែរ។ សូមទស្សនាក្បាច់ហោជាងបុរាណខ្មែរដូចខាងក្រោមនេះទាំងអស់គ្នា ៖

28782961_1479588208806270_6252898821969515410_n

80551311_572013676960523_2385107820367314944_o

8

78094835_572014323627125_2741718735910862848_o

78122098_572013433627214_8686749073316773888_o

78264135_572013240293900_5380843373273808896_o

78434197_572013200293904_3167009588721483776_o

78577674_572014156960475_5903692282204258304_o

78633287_572012426960648_4278074180307517440_o

78727763_572013346960556_964328172084527104_o

78733178_572012593627298_1797495211249631232_o

78778809_572012630293961_8040286826604265472_o

78800649_572013396960551_5772841293168246784_o

78862651_572013096960581_8267790067452346368_o

78914760_572012836960607_3890738284204130304_o

79036421_572013280293896_2047199172410474496_o

79094083_572013823627175_3696109968580149248_o

79175152_572013960293828_7045194460908486656_o

79187525_572014040293820_590749537266565120_o

79198024_572012353627322_5794874312187969536_o

79230840_572014090293815_7670780306114215936_o

79242840_572012786960612_4012297369193283584_o

79252203_572012750293949_481113960095940608_o

79269980_572012550293969_1579575455483166720_o

79297644_572013043627253_3409342904966053888_o

79340613_572012393627318_6214440776751906816_o

79369564_572012866960604_3257358920192098304_o

79376181_572012466960644_3982284781973929984_o

79383968_572012510293973_3798834668493602816_o

79389224_572013993627158_8720891692498026496_o

79434067_572012680293956_1698221534738382848_o

79466181_572013516960539_4647406299355545600_o

79512414_572013706960520_7463419293653270528_o

79534732_572013596960531_867753495971758080_o

79534737_572012953627262_6836169608181841920_o

79576756_572014256960465_476217620069089280_o

79682258_572012906960600_8525106879620186112_o

79730036_572013143627243_3011088948593164288_o

79738010_572014203627137_8708122604403163136_o

79833930_572013470293877_4914841521896816640_o

79951006_572013860293838_8834162783391055872_o

80062228_572013906960500_8137119922309300224_o

80131349_572013003627257_8403879731178504192_o

80589529_572012713627286_1169420411021033472_o

80785369_572013756960515_7615405696493813760_o

SONY DSC

Optimized by Optimole