បាត់ដំបងត្រូវបានគេស្គាល់ជាខេត្តមួយនៃប្រទេសកម្ពុជាដែលប្រមូលផ្តុំដោយតំបន់កម្សាន្តជាច្រើន ហើយអ្វីដែលពិសេសបំផុតនោះគឺរបស់ហូបចុកឆ្ងាញ់ៗមិនចេះខ្វះនោះឡើយ។
នៅប៉ែកខាងស្រុកបាណន់គឺពេញនិយមខ្លាំងបំផុត ដោយភ្ញៀវទេសចរភាគច្រើនដែលមកកម្សាន្តនៅបាត់ដំបង គឺកម្រនឹងរំលងនៅតំបន់នោះខ្លាំងណាស់ ព្រោះយើងអាចឈានចូលទស្សនាចម្ការទំពាំងបាយជូរ មុនហួសទៅភ្នំបាណន់ មើលព្រៃប្រឹក្សានិងខ្លះទៀតបងប្អូនយើងចង់ភ្លក់រសជាតិជិះណូរីលេងកម្សាន្ត។
ទន្ទឹមនឹងនេះសមិទ្ធផលថ្មីមួយទៀតសម្រាប់តំបន់កម្សាន្តនៅខេត្តបាត់ដំបង តាមជួរផ្លូវទៅបាណន់ដូចគ្នា នោះគឺផ្ទះផ្កា Begonia ដែលតាមប្រភពរូបភាពបង្ហោះផ្សាយចេញពីគណនី Facebook ឈ្មោះ Phab Sunda បានទទួលការចាប់អារម្មណ៍ខ្លាំងមែនទែន។
ប្រភពបានសរសេរថាផ្ទះផ្កា Begonia ស្ថិតនៅទីតាំងខេត្តបាត់ដំបង ជាប់ចំការទំពាំងបាយជូរបាណន់ គេ Update Version2 ផ្កាស្រស់ពិតៗ៕
ចុចមើលទីតាំងតាមរយៈតំណ Link នេះ ផ្ទះផ្កា Begonia (Begonia Flowers House)
ប្រភព៖ Facebook