គ្រោះរញ្ជួយដីកម្រិត ៤.៩ រិចទ័របានកើតឡើងនៅប៉ុន្មាននាទីមុននេះបន្តិច នៅក្បែររោងចក្រនុយក្លេអ៊ែរមួយកន្លែងក្នុងទីក្រុង Bandar Bushehr នៅប្រទេសអ៊ីរ៉ង់។
USGS បានឲ្យដឹងថាគ្រោះរញ្ជួយដីមួយនេះបានវាយប្រហារទៅដល់ទីក្រុង Borazjan ដែលមានចម្ងាយប្រមាណ ៧០ គីឡូម៉ែត្រឯណោះពីរោងចក្រនុយក្លេអ៊ែរ Bushehr។ មកទល់ពេលនេះមិនទាន់អាចបញ្ជាក់ពីទំហំខូចខាតកម្រិតណានោះឡើយ ប៉ុន្តែវាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយដែលកើតឡើងផ្ទួនៗគ្នាក្នុងថ្ងៃតែមួយ។
រឿង ២ នៅប្រទេសអ៊ីរ៉ង់ដែលបានកើតឡើងនៅថ្ងៃនេះ គឺទីមួយក្រោយពេលដែលអ៊ីរ៉ង់បង្ហោះចេញម៊ីស៊ីលទៅលើមូលដ្ឋានទ័ពរបស់អាមេរិកនៅប្រទេសអ៊ីរ៉ាក់ យន្តហោះ Boeing ដឹកមនុស្សប្រមាណ ១៨០ នាក់ក៏បានធ្លាក់នៅក្បែររដ្ឋធានីរបស់អ៊ីរ៉ង់ ហើយប៉ុន្មាននាទីក្រោយក៏ស្រាប់តែកើតគ្រោះរញ្ជួយដីថែមទៀត៕
ប្រភព៖ IndiaToday