តាមរូបភាពមួយសន្លឹកនិង Caption នៃឃ្លាសន្ទនាដែលបង្ហោះចេញលើគណនី Pheap Bsp ហាក់កំពុងឆក់យកបេះដូងអ្នកប្រើប្រាស់បណ្តាញសង្គមជាខ្លាំង។ ត្បិតជាការបង្ហោះកាលពីជាងមួយឆ្នាំមុនក្តី ប៉ុន្តែអត្ថន័យអប់រំនៅបន្តដក់ជាប់ញាំងឲ្យមានការ Share ជាបន្តបន្ទាប់ដល់ទៅជាង ១៥ ០០០ ដងឯណោះ។
គណនីខាងលើបានសរសេរថា៖ "
ខ្ញុំ: ហ្អែងញាំបបរអត់?
ក្មេងតូច: អត់ញាំទេបង ខ្លាច
ខ្ញុំ: ហ្អែងមើលបងលេងហ្គេមអត់?
ក្មេងតូច: មើលបងមើល
ខ្ញុំ: បើចង់មើល ចូលតុញាំបបរជាមួយបង
ក្មេងតូច: ចឹងក៏បាន
ខ្ញុំ: ហ្អែងញាំទឹកក្រូចអត់?
ក្មេងតូច: អត់ញាំទេបង
ខ្ញុំ: ឈប់អោយហ្អែងមើលហើយចឹង
ក្មេងតូច: ញាំក៏បានដែរ
***វាត្រូវចាញ់បោកខ្ញុំបានសំរាច់ តែវាចំណេញបានឆ្អែត។***
ព្រោះខ្ញុំធ្លាប់ក្រ (ឥលូវនៅតែក្រ) ពេលឃើញគេមានរបស់ប្រើតែងតែចង់បានដូចគេ តែគ្មានលទ្ធភាព។
អ្នកក្រដូចគ្នាទើបយល់អារម្មណ៏មួយនេះ"៕
ប្រភព៖ Facebook