អ៊ីចឹង​តើ​បាន​ប្រជាជន​ជប៉ុន​ចេះ​ឲ្យ​តម្លៃ​គ្នា​ណាស់ ប្រព័ន្ធ​សិក្សា​គេ​ ៣ ឆ្នាំ​ដំបូង​បង្រៀន​ក្មេង​ពី​រឿង​ទាំង​នេះ​សិន

ប្រជាជន​ជប៉ុន​អាច​រាប់​ចូល​ជា​ប្រជាជន​ដែល​មាន​ភាព​រួសរាយ​និង​ទឹកចិត្ត​ល្អ​មួយ​បើ​ធៀប​នឹង​បណ្តា​ប្រទេស​ឯ​ទៀត​ទូទាំង​សកលលោក។

5 Interesting Things About The Japanese Education System Make The Whole World Jealous Th

110510 F KZ210 001

5911355 1 1470373883 650 9e8c7b272c 1492170681

នោះ​ក៏​ដោយ​សារ​តែ​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ចាប់​ផ្តើម​បណ្តុះបណ្តាល​ក្មេងៗ ក្រសួង​របស់​ប្រទេស​គេ​ផ្តោត​ខ្លាំង​លើ​ការ​លុតដំ​នៃ​ផ្នែក​អាកប្បកិរិយា មាយាទ មុន​ការ​ក្រេប​ជញ្ជក់​នូវ​ចំណេះដឹង។

តើ​អ្នក​ដឹង​ទេ ប្រព័ន្ធ​សិក្សា​នៅ​ជប៉ុន​រហូត​ដល់​អ្នក​ឈាន​ចូល​ដល់​ថ្នាក់​ទី ៤ (អាយុ ១០ ឆ្នាំ) ទើប​មាន​ការ​ប្រលង​វាស់​កម្រិត​ធ្វើ​តេស្ត​សមត្ថភាព (Test)។

គោលដៅ​នៃ​ការ​រៀបចំ​របស់​ប្រទេស​ជប៉ុន គឺ​រយៈពេល​នៃ​ការ​សិក្សា​ក្នុង​សាលា ៣ ឆ្នាំ​ដំបូង គេ​មិន​បាន​វិនិច្ឆ័យ​ទៅ​លើ​ចំណេះ​ដឹង​នៃ​ការ​រៀនសូត្រ​របស់​កុមារ​នោះ​ឡើយ ប៉ុន្តែ​គេ​បង្រៀន​ក្មេងៗ​ឲ្យ​យល់ដឹង​ពី​សុជីវធម៌ និង​ការ​អភិវឌ្ឍ​នៅ​ចរិត​លក្ខណៈ​របស់​ពួក​គេ។

E5c88c8beefa6e373bc65862a41078f59b406392

Education 3

Japanese Edu

កុមារ​ទាំង​អស់​ត្រូវ​បាន​បង្រៀន​ឲ្យ​ចេះ​គោរព​អ្នកដទៃ និង​មាន​ភាព​សុភាព​រាបសា ចេះ​យោគយល់ ចេះ​បង្ហាញ​ការ​អាណិតអាសូរ​ដល់​អ្នក​ដទៃ។ ក្រៅ​ពី​នេះ​ពួក​គេ​ក៏​បាន​សិក្សា​យ៉ាង​ស៊ី​ជម្រៅ​លើ​គុណភាព​នៃ​ការ​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួន​ឯង និង​ការ​យល់​ច្បាស់​ពី​ភាព​យុត្តិធម៌​ក្នុងសង្គម៕

ប្រភព៖ Brightside

Optimized by Optimole