ផ្លែឈើ ៣ មុខ​នេះ​គេ​មិន​ដែលរំលង​ទេ​ថ្ងៃ​ចូល​ឆ្នាំ​ចិន ព្រោះ​ជឿ​ថា​អាច​នាំ​លាភ​នាំ​ជ័យ

ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណីជាតិ​ចិន នៅ​សល់​រយៈ​តែ​រយៈ​ពេល​ជិត​ពីរ​សប្តាហ៍​ទៀត​តែ​ប៉ុណ្ណោះ ហើយ​ក្នុង​នោះ​បងប្អូន​ខ្មែរ​យើង​ដែល​មាន​ជាប់​ខ្សែ​ស្រឡាយ​ចិន​ក៏​បាន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​រៀបចំ​សម្អាត​ផ្ទះ​ដើម្បី​អបអរ​សាទរ​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី។

បណ្តា​ប្រទេស​ជា​ច្រើន​នៅ​តំបន់​អាស៊ី មិន​ថា​តែ​នៅ​កម្ពុជា វៀតណាម ហុងកុង សិង្ហបុរី​ជា​ដើម​គឺ​គេ​ដំណម​ខ្ពស់​លើ​របស់របរ​សែន ជា​ពិសេស​គឺ​ផ្លែឈើ​ដែល​ជឿ​ថា​វា​អាច​នាំ​សុភមង្គល​និង​លាភ​ជ័យ​ចូល​ក្រុម​គ្រួសារ​ទាំង​មូល​បាន។

ក្នុង​នោះ​មាន​ផ្លែឈើ ៣ ប្រភេទ​ដែល​គេ​មិន​អាច​រំលង​បាន​ឡើយ៖

១.ផ្លែ​ក្រូច​ចិន

A99591d5 4c1b 42da B6b9 D12bc4476df7

Cny Gift Orange 2017_large

ផ្លែ​ក្រូច​ចិន​ដែល​មាន​សំបក​ពណ៌​ទឹកក្រូច​ គឺ​ប្រៀបបាន​ទៅ​នឹង​ភាព​ចែងចាំង​នៃ​ពន្លឺ​ព្រះ​អាទិត្យ ដែល​តំណាង​ឲ្យ​ភាព​សម្បូរសប្បាយ​និង​សុភមង្គល​ចូល​ក្នុង​គេហដ្ឋាន។

២.ក្រូច​ថ្លុង

221201617255311

Pamplemousse_3

ជា​ប្រភេទ​ផ្លែឈើ​ដ៏​សំខាន់​មួយ​ដែល​អ្នក​ជាប់​ខ្សែ​ស្រឡាយ​ខាង​ចិន មិន​ជា​សូវ​រំលង​បាន​ឡើយ ពោល​គឺ​តំណង​រមែន​រៀបចំ​សែន​យ៉ាង​ហោច​ណាស់​ឲ្យ​បាន ១ គូ មិន​ថា​តែ​ប្រភេទ​សំបក​ពណ៌​បៃតង​ឬ​រាង​ទុំ​លឿង​នោះ​ទេ។ វា​តំណាង​ឲ្យ​សាមគ្គីភាព ដែល​គេ​ជឿ​ថា​របស់​អ្វី​ក៏​ដោយ​ឲ្យ​តែ​មក​ទាំង​គូ​គឺ​ជា​សញ្ញា​ល្អ​បំផុត។

៣.ទំពាំង​បាយជូរ

5 8

Deaf23c0 Ed18 11e6 B5ae 97cd3d22e986

ផ្លែ​ទំពាំង​បាយ​ជូរ​គឺ​តំណាង​ឲ្យ​ទ្រព្យសម្បត្តិ សំណាង ភាព​រុងរឿង​ក្នុង​ក្រុម​គ្រួសារ៕

ប្រភព៖ Chinahighlights

Optimized by Optimole