សិល្បៈចាក់ចេកខ្មែរល្អពិចិត្រប្លែកមានគ្រប់ម៉ូត តែខ្វះការលើកតម្កើង និងគាំទ្រ ​ឬចង់ឱ្យយកផ្កាបរទេសមកធ្វើវិញ?

ជាការពិតណាស់  សិល្បៈវប្បធម៌ខ្មែរយើងមានច្រើនបែបច្រើនទម្រង់ណាស់ ​ទាំងការឆ្លាក់រចនាលើថ្មប្រាសាទ  ឈើ ​ជញ្ជាំង បូលរួមទាំងសំភារៈប្រើប្រាស់ដូចជា ​ស្ពាន់ ​ដែក  ដាវ កាំបិត និងការឆ្លាក់លើបន្លែផ្លែឈើ ​រួមទាំងដើមចេកផងដែរ ​តែគួរឱ្យស្តាយសិល្បៈបែបទាំងនេះ  បានបាត់បង់ស្ទើរតែបន្តិចៗម្តងព្រោះតែខ្វះការគាំទ្រ ​និងលើកតម្កើងទៅវិញ។

ហើយថ្មីនេះដែរ មានសិល្បករមានទេពកោសល្យ និងទំនាញខាងសិល្បៈចាក់ចេកខ្មែរមួយរូប ​បានបង្ហោះសាររៀបរាប់ពីអារម្មណ៍អាក់អន់ស្រពណ់ចិត្តជាខ្លាំងដែលប្រជាជនខ្មែរមិនសូវគាំទ្រសិល្បៈខ្មែរសោះ  ហើយការបង្ហោះសារនេះទៀតសោតក៏ជាផ្នែកមួយធ្វើឱ្យកូនខ្មែរធ្វើការភ្ញាក់រឮកឡើងផងដែរ។

82133133_2015743698571185_6190021710125727744_n

តាមរយៈគណនីហ្វេសប៊ុក Tyty Shanghai បានរៀបរាប់ថា៖ « រយះពេលកន្លងមកខ្ញុំបានខិតខំណាស់ដេីម្បីបញ្ហាញអោយបងប្អូនដែលពុំចាប់អារម្មណ៍អំពីសិល្បះចាក់ចេកដេីម្បីមកបង្ហាញគ្រប់ម៉ូតគ្រប់រូបភាពដែលប្លែកៗតាមដែលខ្ញុំធ្វេីបាន៕​ ((((មិនមានការលេីកទឹកចិត្តចែរជារិះគុណខ្ញុំវិញ))))))

មានពេលមួយនោះជាភ័ព្វសំណាងដែលបានបង្ហាញជូនលោកជំទាវ​ ម៉ែន​ សំអន​ នឹងលោកជំទាវ​ ភឿង​ ​សកុណាលោកបានឃេីញផ្ទាល់ហេីយគាត់បានសរសេីរនឹងលេីកទឹកចិត្តដល់ខ្ញុំពេលនោះខ្ញុំរំភេីបចិត្តណាស់ ហេីយកន្លងមកទៀតដោយមានបងប្អូនគាំទ្រនឹងលេីកទឹកចិត្តដល់ខ្ញុំច្រេីនបូករួមទាំងម្ចាស់កម្មវិធីដែលពួកគាត់មានចិត្តស្រលាញ់សិល្បះចាក់ចេកខ្លាំងរហូតតាមមករកកតញ្ញូដេីម្បីរៀបចំចេញម៉ូតចេកអោយពួកគាត់ដោយក្តីពេញចិត្ត​។

សិល្បះចាក់ចេកទទួលស្គាល់ថាគេនិយមប្រេីក្នុងពិធីបុណ្យសព ប៉ុន្តែខ្ញុំកបានឃេីញគេប្រេីធ្វេី​ ជាបុស្សបុកសំរាប់ស្រោចទឹកក្នុងពិធីចម្រេីនព្រះជន្ម​ ដាក់តម្កល់ព្រះ​ នឹងក្លោងទ្វាផ្សេងជាច្រេីន​ ក្នុងកិច្ចផ្សេងៗច្រេីនទៀត​ ។

81890207_2015743731904515_1850227221982085120_n

81896505_2015743865237835_362996617084665856_n

គំនិតខ្ញុំគ្រាន់តែចង់លេីកដំកេីងអោយអ្នកដែលចេះចាក់ចេកទទួលបានកំរៃថ្លៃបន្តិចដេីម្បីលេីកទឹកចិត្តពួកគាត់អោយនៅរក្សារសិល្បះមួយនេះ។

សិល្បះចាក់ចេកខ្ញុំអាចជួយអោយពួកគាត់រកចំណូលបានខ្ទង់ពាន់ដុល្លានិយាយទៅបានច្រេីនខ្លាំង​ មិនមែនម្តងបាន១០រឺ២០មឺុនទេនេះក៏ជាចំណែកមួយឡេីងដំកេីងស្នាដៃពួកគាត់ទេីបស្នាដៃចាក់ចេកមានការរីកចំរេីនទៅមុខ៕

ជាចុងក្រោយអ្វីៗគឺខ្ញុំធ្វេីដេីម្បីលេីកដំកេីងមនុស្សមានស្នាដៃចង់អោយពួកគាត់មានជីវភាពរស់ស្រួល៕

ការចាក់ចេកាគ្រឿងតុបតែងលម្អអោយស្អាតមែនសំរាប់តែសពមួយមុខ រឺមួយចង់អោយខ្ញុំយកផ្កាបរទេសមកតុបតែងវិញមែនទេ

ជាចុងក្រោយអ្វីដែលខ្ញុំខំធ្វេីបេីអ្នកទាំងអស់គ្នាយកចិត្តមកមេីលបន្តិចកុំយកតែភ្នែកមកមេីលហេីយរិះគន់នោះអ្នកនឹងដឹងថាខ្ញុំធ្វេីដេីម្បីអ្វី៕ជាចុងក្រោយខ្ញុំសូមគោរពអរគុណបងប្អូនទាំងអស់គ្នាដែលកន្លងមកដែលស្រលាញ់គាំទ្រកតញ្ញូរហូតមកដល់ថ្ងៃនេះ(គ្រប់យ៉ាងដេីម្បីខ្មែរ) កតញ្ញូ​​»។

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

S 1

82744440_2015743651904523_1539729622243999744_n

81821850_2015743951904493_3117562506415964160_n

82878500_2015743728571182_4108228414391975936_n

81758890_2015743838571171_5634664133602312192_n

81882828_2015763081902580_6333070685455253504_n

81722949_2015743928571162_8364215390372364288_n

Optimized by Optimole