Roza Shanina មានវ័យត្រឹម១៤ឆ្នាំប៉ុណ្ណោះពេលនាងរត់ចេញពីផ្ទះ ហើយនាងក្លាយទាហានលបបាញ់( Snpier)ក្នុងជួរកងទ័ពក្រហមសូវៀតណាមពេលមានវ័យត្រឹម២០ឆ្នាំ ដើម្បីទៅប្រយុទ្ធជាមួយទាហានអាល្លឺម៉ង់ដែលចូលឈ្លានពានរុស្សីក្នុងសង្គ្រាមលោកលើកទី២។ ទោះបីមានវ័យក្មេង តែនាងគឺទាហានម្នាក់ដែលប៉ិនប្រសព្វ ពិសេសជំនាញបាញ់ស៊ីបដែលធ្វើឲ្យនាងទទួលជោគជ័យកម្ចាត់សត្រូវអស់ជាច្រើននាក់រហូតថ្ងៃមួយនៅឆ្នាំ១៩៤៥ដែលនាងត្រូវរំលត់ខ័នពីលោកនេះដោយសាររបួសធ្ងន់ធ្ងរពេក។
នាងកើតនៅក្នុងភូមិ Yedma ក្នុងតំបន់មួយនៃប្រទេសរុស្សីដែលមានឪពុកម្ដាយជាអ្នកចិញ្ចឹមគោយកទឹកដោះនិងធ្វើជាកាប់ឈើ។ដោយសារចង់រៀនបន្តស្របពេលសាលានៅឆ្ងាយពីផ្ទះនាងបានចាកចេញទៅកាន់ទីក្រុង Arkhangelsk ទៅចូលរៀនវិទ្យាល័យនៅទីនោះដែលហេតុនេះបានធ្វើឲ្យឪពុកម្ដាតនាងមិនពេញចិត្តនោះទេ។ ខណៈខ្លួនជាសិស្សវិទ្យាល័យនឹងបានចូលធ្វើការជាគ្រូមតេយ្យនៅសាលាជិតនោះហើយឈ្លៀតរៀនបាញ់កាំភ្លើងរយៈចម្ងាយផងដែរ។អំឡុងពេលកងទ័ពអាល្លឺម៉ង់ចូលឈ្លានពាននាងនិងអ្នករស់នៅក្នុងតំបន់នោះបានបាញ់តបតវិញគឺបាញ់ទៅកងទ័ពអាល្លឺម៉ង់ដេលបាញ់គ្រាប់ផ្លោងមកចំកន្លែងសាលាមត្តេយ្យ។នាងបានឡើងដល់លើដំបូលសាលាហើយបាញ់តម្រង់ទាហានទាំងនោះស៊ូរហូតដល់ទាហានរុស្សីមកជួយទាន់។
ក្រោយមកនាងត្រូវបានតែងតាំងជាអ្នកគ្រូកិត្តិយសរបស់សហភាពរុស្សី។នាងក៏ជាសមាជិកកុំម្មុយនីសវ័យក្មេងរបស់ All-Union Leninist Young Communist League ផងដែរ។ Roza Shanina បានស្ម័គ្រចិត្តចូលធ្វើទាហាននៅពេលប្អូនប្រុសរបស់នាងឈ្មោះ Makhail Shanin មានវ័យ១៩ឆ្នាំត្រូវទាហានអាល្លឺម៉ង់បាញ់សម្លាប់ជិតសមរភូមិទីក្រុង លេនីនក្រាដ។ ភ្លាមៗនោះនាងមិនទាន់ត្រូវបានគេទទួលឲ្យចូលធ្វើទាហាននោះទេ។ប៉ុន្តែក្រោយមកបន្ទាប់នាងបានបង្ហាញលិខិតបញ្ជាក់អំពីការហ្វឹកហាត់បាញ់កាំភ្លើងនាងត្រូវបានគេរើសឲ្យចូលក្នុងជួរកងទ័ពនារីផ្នែកបាញ់ស៊ីប។
សហភាពសូវៀតបានសម្រេចចិត្តថាស្រីជាសាកសមកាន់កាំភ្លើងស៊ីបជាងបុរសពីព្រោះស្រីមានភាពជឿជាក់ អត់ធន់នឹងងាកាសធាតុត្រជាក់ ហើយពូកែគណនាចម្ងាយនិងតម្រង់គោលដៅ។ គេកត់ត្រាថា Roza Shanina សម្លាប់ទាហានអាល្លឺម៉ង់បាន៥៩នាក់ដោយប្រើកាំភ្លើងស៊ីបដែលជំនាញនេះបានធ្វើឲ្យនាងក្លាយជាទាហានរុស្សីដ៏មានឥទ្ធិពលម្នាក់ក្នុងសង្គ្រាមលោកលើកទី២ នាសមរភូមិភាគខាងកើត(EASTERN FRONT)។ ជាមួយនឹងជំនាញ់ពូកែតម្រង់ចំគោលដៅ នាងមានស្ទាត់ជំនាញអាចបាញ់សត្រូវ២នាក់ដោយបាញ់ចេញតែ២គ្រាប់យ៉ាងរហ័សទៀតផង។ អំឡុងសមរភូមិ Vilnius នាងបានសម្លាប់ទាហានអាល្លឺម៉ង់១២នាក់។
កាំភ្លើងដែលនាងជ្រើសរើសគឺ Mosin Nagant M91/30 ជាមួយនិងបំពាក់កែវឆ្លុះ PU។ បន្ទាប់រង់របួសត្រូវគ្រាប់ត្រង់ស្មា នាងត្រូវបានមេបញ្ជាការបំពាក់សក្ដិលើកទឹកចិត្ត។នាងតែងតែសរសេរកំណត់ត្រាអំពីការប្រយុទ្ធដែលនឹងជួបប្រទះ ហើយសរសេរសំបុត្រច្រើនណាស់ខណៈកំណត់ត្រាទាំងនេះត្រូវបានយកទៅបោះពុម្ភជាច្រើនដងក្រោយពេលនាងស្លាប់ក្នុងសមរភូមិ។អំឡុងពេលសម្រាករយៈពេលខ្លីមួយបានផុតទៅដល់ពេលចូលសមរភូមិទៀតនោះនាងបានសរសេរកំណត់ហេតុមួយថា៖" ជាថ្មីម្ដងទៀត!ខ្ញុំបានត្រៀមខ្លួនសម្រាប់ចូលសមរភូមិហើយ។ មានទាហានមួយចំនួនបានដកខ្ញុំចេញ។ ខ្ញុំមិនដឹងថាពន្យល់យ៉ាងម៉េចទេ? ខ្ញុំចង់ឃើញសង្គ្រាមមួយដែលពិត"។
ជាធម្មតា!ទាហានលបបាញ់រុស្សីមិនត្រូវបានបញ្ជូនទៅកាន់សមរភូមិដែលមានការប្រយុទ្ធគ្នាខ្លាំងនោះទេប៉ុន្តែនាងនៅតែទទូចចង់ប្រឡូកក្នុងសមរភូមិដ៏មហាគ្រោះថ្នាក់ទាំងនោះ។ ការប្រយុទ្ធគ្នាបានធ្វើឲ្យទាហានសូវៀតណាមជាច្រើនស្លាប់និងរបួសច្រើនណាស់ដូចដែលសំបុត្រមួយនាងបានសរសេរមុនពេលនាងស្លាប់១១ថ្ងៃ៖"ប្រហែលជានឹងស្លាប់ឆាប់ៗនេះហើយ។អ្នកកុំសួរថាអ្នកនឹងស្លាប់ឬ? ក្នុងសមរភូមិនដែលខ្ញុំកំពុងនៅពេលនេះ មានគ្នា៧៨នាក់កាលពីដំបូងនៅសល់តែ៦នាក់ទេពេលនេះ"។
នៅថ្ងៃទី០៨ខែមករាឆ្នាំ១៩៤៥នាងបានសរសេរកំណត់ត្រាមួយ៖" បន្ទាប់ពីអ្នកនៅសល់ត្រូវតែសម្រេចគោលបំណងដែលដាក់មក អ្នកទាំងអស់គ្នាត្រូវតែសម្រុកទៅមុខ។ លោកមេបញ្ជាកាGeneral Krylov បានដាក់បញ្ជាឲ្យពួកយ់ើងសម្រុកទៅទៀត។ជាមួយនឹងការនិយាយលើកទឹកចិត្តរួមទាំងបញ្ចុះបញ្ចូលផងនោះ បានឲ្យខ្ញុំចូលប្រយុទ្ធ។ហើយទីបំផុត!"
ក្នុងឆាកប្រយុទ្ធមួយដ៏ក្រៅគគុកក្នុងប្រតិបត្តិការ East Prussian Offensive នាងបានយកខ្លួនបាំងមេទាហានកងកាំភ្លើងយន្តម្នាក់ដែលត្រូវរបួសដោយសារគ្រាប់ផ្លោង។ នាងត្រូវរបួសត្រង់ពោះពេលបំណែកគ្រាប់ផ្លោងមួយចំកណ្ដាលពោះ។ ភ្លាមៗនោះក្រុមទាហានបានបញ្ជូននាងទៅមន្ទីរពេទ្យមួយឈ្មោះ Novobobruyskហើយទីនោះហើយដែលនាងបានស្លាប់នៅថ្ងៃបន្ទាប់ត្រឹមមានវ័យ២០ឆ្នាំប៉ុណ្ណោះ។
នៅពេលនាងស្លាប់នាងមានឋានៈជំនួយការជាន់ខ្ពស់ថ្នាក់វីរសេនីយ៍។ សពរបស់នាងត្រូវបានបូជាកប់ក្រោមដើមព័រមួយមាត់ទន្លេ Lava Riverប៉ុន្តែ២ឆ្នាំក្រោយមកនាងផ្នូររបស់នាងបានប្ដូរមកទីលានបញ្ចុះសព Znamensk ដែលក្នុងទីលាននោះមានទាហានពលីដល់ទៅ៩៥៩នាក់យកមកពីគ្រប់សមរភូមិ។ ក្នុងឆ្នាំ១៩៤៤ Roza Shanina ត្រូវបានកាសែតក្រុមសម្ព័ន្ធមិត្តអាមេរិក រុស្សី បារាំងអង់គ្លេស និយាយឲ្យខ្លី Allie Newspaper ពីពណ៌នាថា៖ " the unseen terror of East Prussia"។នាងបានក្លាយជាទាហានស្រីសូវៀតដំបូងដែលទទួលបានមេដាយ Order of Glory ហើយបានក្លាយជាទាហានស្រីសូវៀតទី៣ដែលប្រយុទ្ធក្នុងសមរភូមិប្រទេសបេឡារុសទទួលបានមេដាយមួយនេះ។
ទោះបីជានាងត្រូវបានគេចាត់ទុកថាទាហានលបបាញ់ដ៏ជោគជ័យម្នាក់នាងបាននិយាយប្រាប់គិលានុប្បដ្ឋាយិកាម្នាក់ថា នាងពិតជាស្ដាយក្រោយខ្លាំងណាស់ដែលសម្រេចកិច្ចការបានតិចពេក៕
https://www.youtube.com/watch?v=o_tmpTlQQPw