នារសៀលថ្ងៃទី ២៧ មករា ឆ្នាំ ២០២០ នេះ មានហេតុការណ៍ធ្លាក់យន្តហោះដឹកអ្នកដំណើរមួយនៅចំកណ្តាលទីក្រុង Ghazni ប្រទេសអាហ្វហ្គានីស្ថាន។
ជាជើងហោះហើរដែលហោះចេញពីទីក្រុង Herat (ទីក្រុងធំបំផុតលំដាប់ទី ៣ របស់អាហ្វហ្គានីស្ថាន) មកកាន់រដ្ឋ Delhi ប្រទេសឥណ្ឌា ដែលនៅលើយន្តហោះមានផ្ទុកមនុស្សសរុបប្រមាណ ១១០ នាក់។
ប្រភពបានប្រាប់ TOLNews ថាកងកម្លាំងពិសេសនឹងត្រូវបានបញ្ជូនទៅកាន់តំបន់កើតហេតុនោះភ្លាមៗ ហើយជុំវិញការបាត់បង់ជីវិតឬរបួសប៉ុន្មាននាក់នោះយើងនឹងចុះផ្សាយម្តងទៀតនៅពេលក្រោយ៕
ប្រភព៖ RT