ភ្នំខ្នងផ្សារ ខាងស៖​តំបន់​ទេស​ចរណ៍ធម្មជាតិ​បែបផ្សងព្រេងលាក់​ខ្លួន​នៅ​ជួរភ្នំក្រវាញ​កណ្ដាល កំពុងល្បីខ្លាំងផ្នែកខាង​ទេសភាពស្រស់ស្អាតគ្មាន​ពីរនៅ​ស្រុក​ខ្មែរ

ខេត្តកោះកុង គឺ​ជា​ដែន​ដី​ទេសចរណ៍បែបធម្មជាតិមួយដែល​អ្នកទេសចរ​អាច​មាន​ជម្រើស​ច្រើន​យ៉ាងដោយ​ទៅ​ទស្សនា ឬ​លេង​តាមទេសភាពឆ្នេរសមុទ្រ ជិះទូកទៅ​កោះ ទស្សនាព្រៃកោងកាង និង ងូតទឹកជ្រោះ !!!!!.....។

83554415_2592325421008497_3007536190300618752_n

ជម្រើស​មួយ​ទៀត​! សម្រាប់​បង​ប្អូនចង់​ទៅ​លេង​បែបផ្សងព្រេង ឡើង​ភ្នំ ដើរ​ព្រៃ​មើល​ទេសភាព​ពី​កំពូល​ភ្នំ.......ភ្នំខ្នងផ្សារ (ខ្នងផ្សារ ខ្នងសំពៅខាងស...)គឺ​ជា​ជម្រើស​មួយ​ល្អដូច​គ្នា។ភ្នំខ្នងផ្សារ មាន​ទីតាំងក្នុង​ស្រុកថ្មបាំង​ខេត្តកោះកុង តំបន់ជួរភ្នំក្រវាញ់កណ្ដាល(អត់ស្គាល់ភូមិ​ ឃុំជាប់​ព្រំប្រទល់ ភូមិរលាក់កងជើង​ឃុំតាសាល​ស្រុកឱរ៉ាល់​ខេត្ត កំពង់ស្ពឺ?(មិនដឹងថាត្រូវឬ​អត់?៌។ ខ្នងផ្សារ និង ខាងសរ ជាតំបន់ភ្នំដែលមានព្រៃឈើហ៊ុមព័ទ្ធជុំវិញក្រាស់ឃ្មឹក Jungle និង​វាលស្មៅ Savanna ពណ៌បៃតងខ្ចី ចាស់ បង្កើតជាទេសភាពយ៉ាងប្រណីត ដិតដាមអារម្មណ៍តែម្ដង។

83297226_2592326217675084_7533600545328594944_o

ភ្ញៀវទេសចរដែលចង់​ទៅទីនោះអាច​ធ្វើ​ដំណើរ​(គិត​ពី​ភ្នំពេញ)តាម​រយៈ​ផ្លូវជាតិ​លេខ៤​ហើយ​ទៅ​ដល​ទីប្រជុំជនក្រុងច្បារមន​ ​បទតាមផ្លូវ​ជាតិ​លេខ​៤៤​រហូត​ដល់ភូមិរលាក់កងជើង​ឃុំតាសាល​ស្រុកឱរ៉ាល់​ខេត្ត កំពង់ស្ពឺ(ជិះឡានអាច២ម៉ោងកន្លះ)។ (ចេញ​ដំណើរពី​ភ្នំពេញម៉ោង​៤និង​៣០​នាទីព្រឹក(4AM)ទល់​ដល់​ភូមិម៉ោង​៦​ឬ​៧ព្រឹក)

82918402_2592325584341814_5513320892194619392_o

ចេញ​ពីភូមិយើង​ជិះគោយន្តប្រហែលមួយម៉ោងតាម​ព្រៃសហគមន៍ រហូត​ដល់​ជើង​ភ្នំ។ ជីះគោយន្តកាត់ព្រៃសហគមន៍​អ្នក​នឹង​ឃើញ​ព្រៃរបោះ មាន​វាល​ស្មៅ​និង​ដើម​ឈើមិនសូវច្រើន​ត្រង់​នេះ​បន្តិច ត្រង់​នោះបន្តិច​អ្នក​នឹង​ឃើញ​ភ្លើងឆេះព្រៃ(ពិតសោកស្ដាយ)ហើយទៅ​ដល់​ជើង​ភ្នំ​គឺ​យើង​ចាប់​ផ្ដើមដើរដោយ​ថ្មើជើង(ដើរផង​ ក្នុង​ព្រៃផង ឡើងភ្នំផង)។​រយៈ​ពេល ៤​ទៅ​៥​ម៉ោង​អ្នក​នឹង​ទៅដល់​កន្លែងបោះតង់សម្រាក(Admin​អស់សាំងមុនមុនគេ)។

បន្ទាប់​ពី​ដល់​ទៅ​កន្លែងបោះតង់​យើង​នោះអាចសម្រាកបន្តិច​ទៅ​មើលថ្ងៃលិច Sunset​ នៅ​ខ្នងសំពៅ(Admin​​ អត់​ទៅមើល​ ព្រោះអស់អាលីងហើយ ក៏​សម្រាកនៅ​កន្លែង​បោះ​តង់​តែ​ម្ដង​ស្រមុកខុល)ដោយ​អ្នក​ដើរកាត់វាល​ចូល​ព្រៃ​ប្រហែល ១៥​ទៅ​២០​នាទី។​​នៅ​ទីនោះ​អ្នក​អាច​ទស្សនាថ្ងៃហៀបលិច ខ្យល់រងារ បករវិចៗ ត្រជាក់ផង ស្រស់ថ្លាផង។

83488116_2592325477675158_4094090339831250944_o

អ្នក​ត្រូវត្រឡប់មកកន្លែងបោះតង់វិញ​រៀប​ចំ​ម្ហូបអាហារពេលលល្ងាច​ហើយ​បន្ទាប់​ពី​នោះ​អ្នក​អាច​ដើរមើលតារារះលើ​មេឃ(ផ្កាយ)រះព្រោងព្រាតលើ​មេឃា ជាមួយនឹង​ខ្យល់ជំនោបក​បោក​រវិចៗ​តិចៗ​នាំ​ឱរ៉ា នឹក​ដល់អនុស្សាវរីយ៍ផ្សេងៗ(ស្រេចលើ​អ្នក​ទេសចរនឹកឃើញ)។ព្រឹកឡើងត្រូវ​បន្ត​បេសកកម្មវ៉ៃឡើងមួយ​ទៀត​គឺ​ទៅ​ទស្សនាព្រះអាទិត្យរះនៅ​លើកំពូលភ្នំខ្នងផ្សារ ខាង​ស​ ដោយ​ដើរកាត់ខ្នងសំពៅ(កន្លែងបងប្អូនមើលថ្ងៃលិចកាល​ពី​ល្ងាចមិញ។

Done5

នេះ​ជា​វគ្គ End Game:មេវគ្គបញ្ចប់)! ក្រុម​ជើង​ខ្លាំងរបស់​យើង​ត្រូវភ្ញាក់ពីគេងម៉ោង៤ រៀបចំសម្ភារៈចាំបាច់​ដូចជា​ពិលបំភ្លឺផ្លូវ អាហារពេលព្រឹក​ ពិសេស​ទឹក(សំខាន់​ជាង​សាច់គោ១០គីឡូ)​។​ដើរប្រហែលមួយម៉ោង​ទៅ​១ម៉ោងកន្លះ​(ឲ្យ​ទាន់​ថ្ងៃ​រះ)។​ពេល​ទៅ​ដល់​អ្នក​អាច​គយគន់ថ្ងៃ​រះដ៏​សែនស្អាត ទស្សនាពពករសាត់លើព្រៃព្រឹក្សា​ ថតរូបតាមក្បាច់អីក៏បាន គ្រប់​ទេសភាព​ស្រេច​ក្បាលវ៉ាល់អ្នក​ចង់​បាន( 360ដីក្រែ Views)។ ​អ្នក​អាច​ហូបអាហាពេលព្រឹកនោះ​ទី​នោះ ក្រេបរសជាតិការហ្វេ Gold Roast (គ្មាន Brown Amazon​ ស្អី​ទេ) .............។

84070492_2867929606598162_3855406616211881984_n

អស់​ចិត្ត​អស់​ចង់! អ្នក​នឹង​ត្រូវ​ចុះ​មក​វិញ​ដោយមកដល់​កន្លែង​បោះ​តង់​រៀប​ចំ​សម្ភារៈ(ហាមចោលប្លាស្ទិក)​ចុះ​មក​កាន់​ជើង​ភ្នំវិញ​ហើយ​ជិះគោយន្តមក​ភូមិ​និង​បន្ត​ដំណើរ​មក​ភ្នំពេញ​វិញ​ដោយ​សុវត្ថិភាព៕

អរគុណបងប្អូនបាន​ចូល​រួមមិន​ប្រើប្រាស់ថង ឬ​ផលិតផលប្លាស្ទិក ក្នុង​ព្រៃ (Admin យក​មក​ដល់​ភ្នំពេញ​វិញ) អរគុណ Solo Landscape សម្រាប់​ការ​រៀប​ចំ អរគុណមិត្តៗ​ព្រះរាមបង ព្រះអានុជប្អូនទាំងអស់ក្នុង​ការ​សហការគ្នា ការ​ជួយគ្នាដើម្បី​ទៅ​ដល់​គោលដៅមួយ​នេះ។

Done

Done1

Done1

Done4

ដោនេ២

83694641_2867929586598164_3569854427047133184_n

ផ្ដល់សិទ្ធចុះផ្សាយទាំងខ្លឹមសារអត្ថបទនិងរូបភាពដោយ Oan Saonat

Optimized by Optimole