ត្រៀមៗ ខ្សែភាពយន្ត កញ្ចក់ឃុំវិញ្ញាណ ភាគថ្មីត្រៀមមកបង្ហាញខ្លួនសារជាថ្មីនៅគ្រប់រោងភាពយន្ត ( មានវីដេអូ )

ប្រិយមិត្តទាំងអស់គ្នាប្រាកដជាដឹងហើយថា កាលពីខ្សែភាពយន្ត កញ្ចក់ឃុំវិញ្ញាណ ដែលជាខ្សែភាពយន្តរន្ធត់ដ៏ល្បីល្បាញមួយ ខ្សែភាពយន្តមួយនេះទទួលបានការគាំទ្រពីសំណាក់មហាជនជាច្រើនជាពិសេសមិត្តៗដែលចូលចិត្តខ្សែភាពយន្តរន្ធត់ទាំងអស់ ។

Kuntilanak 2 Poster 1280x600

កាលពីឆ្នាំ ២០១៨ ខ្សែភាពយន្តមួយនេះបានបញ្ចេញនូវភាគដំបូងរបស់ខ្លួន ដែលសាច់រឿងនិយាយអំពី ព្រៃមួយដែលនៅក្នុងនោះមានរឿងរ៉ាវជាច្រើនដែលទាក់ទងទៅនិងបិសាចដ៏កាចសាហាវមួយរូប ។ ហើយថ្ងៃមួយក្មេងៗមួយក្រុមដែលជាកុមារកំព្រាពួកគេក៏ត្រូវបានប្តូរទៅរស់នៅម្តុំនោះ ហើយដោយសារតែសារធាតុជាក្មេង ចង់ចេះ ចង់ដឹង ចង់លឺ នូវរឿងគ្រប់យ៉ាង ជាពិសេសរឿងដែលមនុស្សចាស់ហាមឃាត់ ។ ថ្ងៃមួយពួកគេក៏បានចូលទៅស្រាវជ្រៀវនៅក្នុងព្រៃនោះហើយដោយសារតែការចេះដឹងនេះហើយបានធ្វើអោយពួកគេមានគ្រោះថ្នាក់ជាច្រើនដែលមិននឹកស្មាន ។

Mangkujiwo Dhjsk

ក្រោយពីជោគជ័យយ៉ាងខ្លាំងខ្សែភាពយន្តរន្ធត់របស់ប្រទេសឥណ្ឌូនេស៊ីមួយនេះក៏បានផលិតនៅភាគបន្តររបស់ខ្លួន ។ នៅក្នុងឆ្នាំ ២០១៩ ខ្សែភាពយន្តនេះក៏បញ្ចេញភាគ២ ហើយចំពោះសាច់រឿងនិយាយអំពី បិសាចមួយដែលបានគិចចេញពីព្រៃកាលពីគមុននោះ​ ក៏នៅតែបន្តរតាមយារយីមនុស្សជាច្រើន ហើយម្តងនេះបិសាចដ៏ឃោឃៅមួយនេះបានចេញពីក្នុងកញ្ចក់ដ៏កញ្ចាស់មួយដែលគ្រប់គ្នាមិនដែលនឹកស្មានពីមុនមក ។

ហើយអ្វីដែលកាន់តែសំខាន់នោះគឺ នៅក្នុងឆ្នាំ ២០២០ ខាងមុខនេះខ្សែភាពយន្តដ៏រន្ធត់ Mangkujiwo ដែលជាខ្សែភាពយន្តមួយនេះមានសាច់រឿងបន្តរពីភាគមុនៗរបស់ខ្សែភាពយន្តរឿង kuntilanak រឺ កញ្ចក់ឃុំវិញ្ញណ ។ ហើយចំពោះការវិលត្រឡប់មកវិញម្តងនេះខ្សែភាពយន្ត Mangkujiwo សន្យាថានិងផ្តល់នូវឈុតរន្ធត់ច្រើនជាងភាគមុនៗទៅទៀត ។ ខ្សែភាពយន្តមួយនេះផងបានធ្វើការចាក់បញ្ចាំងនៅក្នុងប្រទេសរបសខ្លួនកាលពីថ្ងៃទី ៣១ ខែកុម្ភះ ឆ្នាំ២០២០ ។ ហើយចំពោះព្រះរាជាចក្រកម្ពុជាយើងនៅមិនទាន់ដឹងនៅឡើយទេថាយ៉ាងណា ។